no-alternative title

Galaxy S10 5G ត្រូវបានជ្រើសរើសជាស្មាតហ្វូន 5G ដំបូងសម្រាប់កងកម្លាំងសហរដ្ឋអាមេរិកប្រើប្រាស់ បន្ទាប់ពីការទទួលស្គាល់ពីស្ថាប័នសុវត្ថិភាព STIG

 រហូតមកដល់ពេលនេះ ក្រុមហ៊ុន Samsung បានបន្ថែមនូវបញ្ជីស្មាតហ្វូនរបស់ខ្លួនបន្ថែមទៀតសម្រាប់រដ្ឋាភិបាលសហព័ន្ធសហរដ្ឋអាមេរិក ជ្រើសរើសប្រើប្រាស់នៅក្នុងការបំពេញការងារ បន្ទាប់ពីស៊េរី Galaxy S10 , Galaxy S9 និង Galaxy Note 9 ដោយស្មាតហ្វូនទាំងអស់នេះ គឺទទួលបានការទទួលស្គាល់ពីអង្គការ STIG តាមរយៈសុវត្ថិភាព ដោយស្មាតហ្វូននេះ នឹងធានាអោយពួកគេមានសមត្ថភាពការពារទិន្នន័យយោធា ដែលងាយរងគ្រោះ និងផ្តល់សន្តិសុខសម្រាប់ប្រព័ន្ធព័ត៌មាន របស់ក្រសួងការពារជាតិអាមេរិក។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា ស្មាតហ្វូនម៉ូដែលថ្មីនេះ មិនមែនជាស្មាតហ្វូន Samsung ដំបូងគេ ដែលទទួលបានការយល់ព្រមពី STIG ទេ ពីព្រោះថា កន្លងមកក៏មានស្មាតហ្វូនម៉ូដែលចាស់ៗដូចជា Galaxy S8 និង S8+ ហើយនិង Galaxy Note 8 ផងដែរ ។ អ្វីដែលអស្ចារ្យដែលគេមើលជិញថាមានសារៈសំខាន់សម្រាប់ស្មាតហ្វូដែលទើបនឹងមានការទទួលស្គាល់នេះ គឺដោយសារតែ Galaxy S10 5G គឺជាស្មាតហ្វូនថ្មី និងដំបូងបំផុត ដែលអាចដំណើរការបាន 5G ដំបូងគេ ដែលត្រូវបានគេជឿជាក់ថា នឹងឆ្លើយតបទៅនឹងតម្រូវការបានរហ័សទាន់ចិត្ត តាមស្តង់ដារសុវត្ថិភាពរបស់កម្លាំងសហព័ន្ធ។ 

លោក Chris Balcik អនុប្រធានក្រុមហ៊ុន Samsung Electronics America បានមានប្រសាសន៍ថា ថ្មីៗនេះ “ ការចេញលក់ Galaxy S10 5G ជាមួយនឹងការរីកចម្រើននៃបណ្តាញ 5G គឺបានបើកទំលុះយុគសម័យថ្មីនៃការប្រើប្រាស់ស្មាតហ្វូនរបស់អតិថិជននៅអាមេរិក ក៎៏ដូចជាការជ្រើសរើសរបស់សហព័ន្ធ។ សូមជំរាបផងដែរ កាលពីខែមុន ទូរស័ព្ទ Galaxy S9 ត្រូវបានប្រើប្រាស់ដោយអ្នកតំណាងនៅក្នុងការិយាល័យតម្រួត Kit Calson County Sheriff's ក្នុងទីក្រុង Burlington រដ្ឋ Colorado ដែលស្មាតហ្វូននេះ បានក្លាយជាផ្នែកមួយនៃកាមេរ៉ាផ្ទាល់ខ្លួនអាចជួយបំរើការងារអោយគេបាន។ យោងទៅតាមការអនុម័ត និងផ្តល់នូវភ្លើងខៀវរបស់ស្ថាប័ន STIG ថ្មីៗនេះ គឺបញ្ជាក់យ៉ាងច្បាស់ថា នឹងមានស្មាតហ្វូន Samsung កាន់តែច្រើន ទំនងជានឹងត្រូវបានប្រើដោយកម្លាំងសហព័ន្ធនៅក្នុងវិស័យផ្សេងៗគ្នា។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន