no-alternative title

របាយការណ៌ Canalys បង្ហាញថា ស្មាតហ្វូនចិន បានកាន់កាប់ចំណែកទីផ្សារចំនួនជាង 60% នៅអាស៊ីអាគ្នេយ៍ខណៈដែលស្មាតហ្វូនកូរ៉េនៅតែនាំមុខ

 

ថ្មីៗនេះ យោងតាមរបាយការណ៌របស់ Canalys ដែលជាក្រុមហ៊ុនដ៏ធំមួយមានជំនាញសិក្សាទីផ្សារ បានឲ្យដឹងថា ក្រុមហ៊ុនស្មាតហ្វូនរបស់ប្រទេសចិន គឺបានត្រួតត្រាទីផ្សារអាស៊ីអាគ្នេយ៍ក្នុងត្រីមាសទី 2 ឆ្នាំ 2019 កន្លងទៅនេះ ដោយទទួលបាន 19 លានគ្រឿង ដែលធៀបទៅនឹងការដឹកជញ្ជូនទូរស័ព្ទសរុបសម្រាប់ក្រុមហ៊ុនទាំងអស់មានចំនួន 30.7 លានគ្រឿង។ Samsung នៅតែរក្សាជំហរឈានមុខគេ ដោយបញ្ចេញបាន 7.7 លាន ប៉ុន្តែត្រូវបានតាមយ៉ាងកៀកកិតដោយ Oppo ជាមួយចំនួន 7.3លាន។ ស្មាតហ្វូន vivo គឺបាមនគ្រប់គ្រងបាន 4.1លាន ហើយក្រុមហ៊ុន Xiaomi ឈរនៅលំដាប់ទី 4 នៅចំនួន 3.7លាន។ Realme បានឈានដល់កំពូលទាំង 5 ជាលើកដំបូង ជាមួយចំនួន 1.6 លាន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងរបាយការណ៌បានបញ្ជាក់ទៀតថា ទីផ្សារអាស៊ីអាគ្នេយ៍ ត្រូវបានគ្របដណ្ដប់ដោយស្មាតហ្វូនថ្នាក់កណ្តាល និងថ្នាក់ទាបមានចំនួន 75% នៃស្មាតហ្វូនទាំងអស់ដែលមានតម្លៃចាប់ពី 200 ដុល្លារ ដែលធ្វើឱ្យក្រុមហ៊ុនផលិត ដូចជា Apple នៅឆ្ងាយពីរូបភាពនេះ។ ទីផ្សារមួយនេះ ក៏ត្រូវបានគេនិយាយថា មានកង្វះភាពស្មោះត្រង់របស់ម៉ាកសញ្ញា និងមានកេរ្តិ៍ឈ្មោះផងដែរ ។ បើក្រឡេកមកមើលទីផ្សាររួមវិញ គឺថា ក្រុមហ៊ុន Samsung នៅតែជាមេដឹកនាំឈានមុខគេគ្រប់ទីកន្លែង។ ស្មាតហ្វូន A Series និង M Series ម៉ូដែលថ្មីរបស់ Samsung ត្រូវបានគេមើលឃើញថា គឺចលករថ្មី ដែលបានជួយឱ្យសម្រេចបាននូវការនាំចេញកើនឡើង 5%។ ក្រុមហ៊ុននេះ បានជ្រើសរើសប្រទេសថៃ ធ្វើជាម្ចាស់ផ្ទះនៃការដាក់លក់ទូរស័ព្ទ Galaxy A របស់ខ្លួនជាសកល ដោយទទួលស្គាល់យ៉ាងច្បាស់ ពីសារសំខាន់នៃទីផ្សារអាស៊ីអាគ្នេយ៍៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន