no-alternative title

លេចធ្លាយនូវរូបភាពថ្មីរបស់ Redmi Note 8 បានបង្ហាញថា ស្មាតហ្វូននេះបំពាក់ដោយកាមេរ៉ាក្រោយចំនួន 4 គ្រាប់ និងមានទំហំ 64MP

បើទោះបីជាពេលនេះ យើងកំពុងតែឈានជិតដល់ចុងឆ្នាំ 2019 ក៏ដោយ ក៏ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើន នៅតែបញ្ចេញនូវស្មាតហ្វូនដែលមានអេក្រង់ធំៗជាច្រើនរបស់ខ្លួនផងដែរ ហើយនៅឆ្នាំនេះ យើងនឹងឃើញមានវត្តមានរបស់ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Xiaomi ផងដែរ។ បើយោងទៅតាមប្រភពជាច្រើន បានបញ្ជាក់ថា ស្មាតហ្វូន Redmi Note 8 អាចនឹងបង្ហាញខ្លួននៅមុនខែធ្នូខាងមុខនេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅថ្ងៃនេះ រូបភាពមួយរបស់ស្មាតហ្វូននេះ គឺមានការទម្លាយអំពីការឌីស្សាញនូវផ្នែកខាងក្រោយរបស់ស្មាតហ្វូន Xiaomi Redmi Note 8 ខណៈពេលដែលវិញ្ញាបនបត្រ 3C ក៏មានការទម្លាយនូវមុខងាររបស់ស្មាតហ្វូននេះផងដែរ។ នៅក្នុងរូបភាពនេះ គឺមានការទម្លាយថា ស្មាតហ្វូននេះ នឹងមានកាមេរ៉ាខាងក្រោយ 4 គ្រាប់ ប៉ុន្តែនៅមិនទាន់មានព័ត៌មានលម្អិតអំពីកាមេរ៉ានេះនៅឡើយទេ។ មានការលើកឡើងថា សេនស័រទី 4 គឺមានលក្ខណៈខុសប្លែកពីស្មាតហ្វូន Xiaomi Redmi Note 7 ដែលមានការបន្ថែមមុខងារ ToF ដលនឹងជួយអោយការថតកាន់តែអស្ចារ្យថែមទៀត។ 

តាមប្រភពខាងលើ ស្មាតហ្វូននេះ មិនមានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅខាងក្រោយនោះទេ អាចនឹងប្រើប្រាស់នូវសេនស័រក្រោមអេក្រង់ជាក់ជាមិនខាន។ ដូចអ្វីដែលអ្នកអាចមើលឃើញនៅក្នុងរូបភាពនេះ ស្មាតហ្វូន Xiaomi ស៊េរីថ្មីនេះ បានបង្ហាញខ្លួននៅលើបណ្តាញ Network ជាមួយនឹងលេខកូដ M1908C3IE និង M1908C3IC។ ស្មាតហ្វូនទាំងពីរនេះ ទទួលបាននូវវិញ្ញាបនបត្រ 3C ចេញពីប្រទេសចិនរួចហើយ។ 

មានការលើកឡើងថា ស្មាតហ្វូននេះគឺប្រើប្រាស់នូវការបញ្ចូលថាមពលថ្ម 5V/2V កម្រិត 10W និងស្មាតហ្វូនមួយទៀត អាចនឹងប្រើប្រាស់នូវ MDY-10-CE charger ដែលទ្រទ្រង់ទៅលើបច្ចេកវិទ្យាកម្រិត 18W fast charging។ ស្មាតហ្វូននេះ ត្រូវបានគេរំពឹងថា គឺជា Xiaomi Redmi Note 8។ ស្មាតហ្វូននេះ អាចនឹងជាស្មាតហ្វូនមួយដាច់ដោយឡែកមួយទៀត ប៉ុន្តែវានៅមិនទាន់មានការបញ្ជាក់អ្វីនៅឡើយទេក្នុងពេលនេះ។ ស្មាតហ្វូន Mi Mix 4ត្រូវបានគេដឹងថានឹងបង្ហាញខ្លួននៅក្នុងឆ្នាំនេះផងដែរ។

ស្មាតហ្វូន Xiaomi Redmi Note 8 អាចនឹងក្លាយជាស្មាតហ្វូនដំបូងបំផុតដែលប្រើប្រាស់នូវបន្ទះឈីប MediaTek Helio G90T។ នេះគឺជាបន្ទះឈីបដែលប្រើប្រាស់សម្រាប់ការលេងហ្គេម។ នៅក្នុងខណៈពេលនេះ សម្រាប់លក្ខណៈសម្បត្តិលម្អិតជាច្រើនទៀតរបស់ស្មាតហ្វូននេះនៅមិនទាន់ទម្លាយអោយដឹងនៅឡើយទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន