no-alternative title

Huawei Mate 20X 5G ប្រកាសដាក់លក់ជាផ្លូវការនៅក្នុងប្រទេសចិនហើយ នៅក្នុងតម្លៃ $880 ចុះនៅខ្មែរវិញ តើនិងមានតម្លៃប៉ុន្មាន?

នៅពេលនេះ ស្មាតហ្វូន Huawei Mate 20X 5G ត្រូវបានគេ ដាក់លក់នៅក្នុងប្រទេសចិនហើយ នេះគឺជាស្មាតហ្វូនតែមួយគត់ដែលទ្រទ្រង់ទៅលើ Dual-Mode 5G រួមទាំងប្រព័ន្ធ SA/NSA network ។ ស្មាតហ្វូននេះ មានតម្លៃ 6,199 យន់ ($880)។ បើទោះបីជានេះ គឺជាស្មាតហ្វូន 5G ទី 2 ដែលដាក់លក់នៅក្នុងប្រទេសចិនក៏ដោយ តែនេះគឺជាស្មាតហ្វូនដំបូងបំផុត ដែលទទួលបាននូវអាជ្ញាបណ្ណទូរគមនាគមន៍ 5G។ នៅពេលដែលស្មាតហ្វូននេះ ទទួលបាននូវវិញ្ញាបនប័ត្រនេះ យើងបានដឹងអំពីសារៈសំខាន់បំផុតរបស់ស្មាតហ្វូននេះ បើធៀបជាមួយនឹងស្មាតហ្វូន 5G ផ្សេងទៀតនោះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមព័ត៌មានពីតំណាងក្រុមហ៊ុន Huawei នៅកម្ពុជា បានអោយដឹងថា ស្មាតហ្វូននេះ ក៏នឹងមានលក់ជាផ្លូវការនៅកម្ពុជា  នាពេលដ៏ខ្លីនេះដែរ។ ស្មាតហ្វូនស៊េរីថ្មី Huawei Mate 20X 5G Version នេះ គឺផ្អែកទៅលើម៉ូដែលដំបូងរបស់វា ហើយវាក៏មានការផ្លាស់ប្តូរខ្លះផងដែរ គឺទៅលើការទ្រទ្រង់សម្រាប់បច្ចេកវិទ្យា 5G នេះ។ សម្រាប់លក្ខណៈខាងក្រៅរបស់ស្មាតហ្វូននេះ គឺដូចគ្នា លើកឡើងតែវាមានការបន្ថែមទៅលើឡូហ្គោ 5G នៅផ្នែកខាងក្រោយ និងមានពណ៌ថ្មីផងដែរ។ បើនិយាយអំពីលក្ខណៈសម្បត្តិសំខាន់ៗរបស់ស្មាតហ្វូននេះនោះ ភាគច្រើនគឺមិនមានការផ្លាស់ប្តូរនោះទេ។ ក្រៅពីមុខងារជាច្រើនដែលមាននៅលើម៉ូដែលដំបូងនោះ វាក៏មានការបន្ថែមនូវបន្ទះឈីប 5G multimode terminal chip ដែលមានឈ្មោះថា Barong 5000 ។ មុខងារនេះមានដូចជាអេក្រង់ 7.2-inch OLED ជាមួយនឹងកម្រិតភាពច្បាស់ 2244×1080។ 

ស្មាតហ្វូននេះ មានបន្ទះឈីប Kirin 980 រ៉េមទំហំ 8GB និងម៉េមូរីទំហំ 256GB។ ស្មាតហ្វូននេះ មានកាមេរ៉ាខាងក្រោយ 3 គ្រាប់ដែលមានទំហំ 40MP និង 20MP ហើយនិង 8MP ហើយកាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះ មានទំហំ 24MP selfie។ ស្មាតហ្វូននេះ មានថាមពលថ្មដែលមានទំហំ 4200mAh ប៉ុន្តែវាទ្រទ្រង់ទៅលើបច្ចេកវិទ្យា 40W fast charge ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន