no-alternative title

បន្ទាប់ពីការអាប់ដេត EMUI ថ្មី ស្មាតហ្វូន Huawei P30 និង P30 Pro នឹងទទួលបានមុខងារ “Night Mode” សម្រាប់ Selfie Camera

ស្មាតហ្វូនស៊េរីថ្មី Huawei P30 និង P30 Pro ដែលត្រូវបានក្រុមហ៊ុនបំពាក់មកជាមួយនឹងមុខងារ night mode ដ៏ខ្លាំងក្លាបំផុតសម្រាប់កាមេរ៉ាខាងក្រោយរបស់វា រួមនិងបច្ចេកវិទ្យា AI algorithms កម្រិតខ្ពស់ដែលអាចធ្វើការថតរូបភាពជាច្រើននៅក្នុងស្ថានភាពទីងងឹតបានច្បាស់។ នៅពេលនេះ មុខងារដ៏អស្ចារ្យនេះ គឺអាចដំនើរការបានហើយនៅលើកាមេរ៉ាខាងមុខរបស់ស្មាតហ្វូនទាំងពីរម៉ូដែលនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ការអាប់ដេតថ្មីសម្រាប់ស្មាតហ្វូន P30 ទាំងពីរនេះ គឺមានមុខងារ Night Mode សម្រាប់កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះ ហើយអ្នកប្រើប្រាស់ជាច្រើនអាចចុចនៅលើ night-time selfies សម្រាប់ការបន្ថែមនូវពន្លឺកាន់តែច្រើននោះ។ ការអាប់ដេតថ្មីនេះ មានការបន្ថែមនូវមុខងារថ្មីសម្រាប់ការកែប្រែទៅលើវីដេអូ ការពង្រឹងទៅលើប្រព័ន្ធស្កេនក្រយ៉ៅដៃ និងការតម្លើងនូវ Patch សុវត្ថិភាពសម្រាប់ខែសីហាផងដែរ។

ស្មាតហ្វូន Huawei P30 និង P30 Pro ទទួលបាននូវការអាប់ដេត EMUI version 9.1.0.193។ សម្រាប់ការអាប់ដេតនេះ គឺពេលនេះដំណើរការហើយនៅក្នុងប្រទេសចិន ហើយវាក៏អាចនឹងដំនើរការឆាប់ៗនេះ នៅក្នុងប្រទេសជាច្រើននាពេលដ៏ខ្លីនេះផងដែរ។ សម្រាប់ព័ត៌មានលំអិត លោកអ្នកអាចឆែកមើលបាននៅក្នុង Settings > System > Software update > Check for Updates ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន