no-alternative title

Samsung Galaxy A10 ជំនាន់ទីពីរ បានបង្ហាញខ្លួនជាមួយថាមពលថ្មធំជាងមុន គឺទំហំ 4,000 mAh និងមានប្រព័ន្ធស្កេនក្រយ៉ៅដៃ

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung បានបង្ហាញជាផ្លូវការនូវស្មាតហ្វូនត្រកូល A-Series ស៊េរីថ្មីជាច្រើនរបស់ខ្លួន។ ស្មាតហ្វូន Samsung Galaxy A10s គឹជា upgrade Version របស់ស្មាតហ្វូន Galaxy A10 ដែលមានការពង្រឹងទៅលើលក្ខណៈសម្បត្តិជាច្រើនរបស់វាផងដែរ។ ក្រុមហ៊ុននេះ ក៏ធ្វើការទម្លាយព័ត៌មានរបស់ស្មាតហ្វុននេះមួយរយៈផងដែរ ខណៈពេលដែលកាលបរិច្ឆេទនៃការប្រកាសបង្ហាញស្មាតហ្វូននេះ នៅមិនទាន់ដឹងនៅឡើយទេ។ ការរង់ចាំពេលនេះបានមកដល់ហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន Galaxy A10s ត្រូវបានគេមើលឃើញថា គឺមានថាមពលថ្មធំជាងមុន និងមានភ្ជាប់ជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃនៅខាងក្រោយ ខណៈពេលដែលសេនស័រនេះ មិនមាននៅលើស្មាតហ្វូន Galaxy A10 នោះទេ។ ស្មាតហ្វូននេះ មានអេក្រង់ 6.2-inch IPS Infinity-V screen ជាមួយនឹងកម្រិតភាពច្បាស់ 720x1520pixels។ ស្មាតហ្វូននេះ ត្រូវបានក្រុមហ៊ុនដាក់អោយប្រើប្រាស់នូវបន្ទះឈីប octa-core CPU ជាមួយនឹងរ៉េមទំហំ 2GB និងមានម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB អាចបន្ថែម microSD បានផងដែរ។

បើនិយាយអំពីកាមេរ៉ាវិញនោះ ស្មាតហ្វូន Galaxy A10s ថ្មីនេះ គឺភ្ជាប់ជាមួយនឹងកាមេរ៉ាគោលទំហំ 13MP ជាមួយនឹង aperture f/1.8 និង 2MP depth sensor នៅខាងក្រយ។ សម្រាប់កាមេរ៉ា Selfies វិញនោះ គឺមានទំហំ 8MP ជាមួយនឹង f/2.0 aperture និង water drop notch។ កាមេរ៉ាខាងមុខនេះ ក៏ទ្រទ្រង់ទៅលើបច្ចេកវិទ្យា Face Unlock ផងដែរ។ស្មាតហ្វូននេះ មានថាមពលថ្មដែលមានទំហំ 4,000 mAh ដែលមានថាមពលថ្ម 600mAh លើសពីស្មាតហ្វូន A10 ។ ស្មាតហ្វូននេះ ដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 9.0 Pie ជាមួយនឹង One UI ។ ស្មាតហ្វូន Galaxy A10s នេះមាន 4 ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺខៀវ បៃតង ក្រហម និងខ្មៅ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន