no-alternative title

បែកធ្លាយព័ត៌មានការចេញលក់របស់ស្មាតហ្វូនស៊េរីថ្មី Meizu 16s Pro ស្របពេលដែលក្រុមហ៊ុនចិនមួយនេះកំពុងតែត្រដាបត្រដួស

នេះគឺជាលើកទី 1 ដែលយើងបានលឺពីស្មាតហ្វូន Meizu 16s Pro គឺនៅដើមខែកក្កដានេះ នៅពេលដែលកេបាន ប្រទះឃើញនៅលើគេហទំព័រ Taobao។ រូបភាពមួយដែលភ្ជាប់នៅទីនេះ មានការបង្ហាញថា ស្មាតហ្វូននេះ នឹងមានកាមេរ៉ាខាងក្រោយចំនួន 3 គ្រាប់ និងប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ថែមទៀត។ នៅពេលនេះ មានរូបភាពមួយដែលចេញពីគេហទំព័រទិញមួយនេះ ក៏មានការបែកធ្លាយនៅលើអនឡាញរួមជាមួយនឹងការទម្លាយនូវព័ត៌មានលម្អិតជាច្រើនបន្ថែមទៀតផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ចាប់ផ្តើមពីការឌីស្សាញរបស់ស្មាតហ្វូននេះ ការឌីស្សាញនេះ គឺស្រដៀងគ្នាទៅនឹងស្មាតហ្វូន Meizu 16s។ សម្រាប់គែមរបស់ស្មាតហ្វូននេះ គឺមានកម្រាស់ក្រាស់ដូចគ្នា។ ស្មាតហ្វូននេះ មានរន្ធប្រហោងនៅលើអេក្រង់សម្រាប់កាមេរ៉ាខាងមុខដែលតូចជាងមុនផងដែរ។ សម្រាប់ផ្នែកខាងក្រោយនេះ ស្មាតហ្វូននេះមានកាមេរ៉ាខាងក្រោយ 3 គ្រាប់បញ្ឈរ  ហើយវាក៏មានភ្លើង LED flash ដែលមានរាងជារង្វង់ផងដែរ។ សម្រាប់ពណ៌របស់ស្មាតហ្វូននេះ គឺ Pearl White ដែលខុសប្លែកពីបញ្ជីគេហទំព័រ Taobao ដែលបង្ហាញពណ៌ខៀវ។ ទំព័រនេះ មិនទម្លាយនូវពណ៌ច្រើនរបស់ស្មាតហ្វូននេះទេ ប៉ុន្តែយើងអាចសង្ស័យបានថាស្មាតហ្វូន Meizu នេះនឹងមានតែមួយពណ៌ប៉ុណ្ណោះ។

រូបភាពនេះមានការទម្លាយថា ស្មាតហ្វូន Meizu 16s Pro នេះមានកាមេរ៉ាខាងក្រោយដែលមានទំហំ 48MP AI ហើយវាមានថាមពលថ្មដែលមានទំហំ 4010mAh ដែលមានការបង្កើននូវទំហំ 410mAh ពីស្មាតហ្វូន Meizu 16s ។ យើងនៅមិនទាន់ដឹងអំពីកាមេរ៉ាទី 3 របស់ស្មាតហ្វូននេះ នៅឡើយទេ ប៉ុន្តែវាគឺជា ultrawide angle ជាក់ជាមិនខាន។ ស្មាតហ្វូននេះ ដំណើរការជាមួយនឹង OneMind 3.0 និង Flyme 8 ដែលផ្អែកទៅលើប្រព័ន្ធប្រតិបត្តិការ Android 9 Pie។ វត្តមានរបស់ស្មាតហ្វូននេះ ត្រូវបានគេមើលឃើញថា គឺស្របពេលដែលក្រុមហ៊ុនចិនមួយនេះ កំពុងតែត្រដាបត្រដួសខ្លាំងមែនទែន។។ Meizu 16s Pro ដែលមានរ៉េមទំហំ 12GB និងម៉េមូរីទំហំ 512GB នឹងមានតម្លៃ ¥3699 ($524)។ សម្រាប់តម្លៃរបស់ទំហំ 12GB+256GB នៅមិនទាន់ទម្លាយនៅឡើយទេ។ ស្មាតហ្វូននេះ អាចនឹងបង្ហាញខ្លួនជាមួយនឹងបន្ទះឈីប Snapdragon 855 ឬ Snapdragon 855 Plus processor ប៉ុន្តែយើងនៅមិនទាន់ដឹងនៅឡើយទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន