no-alternative title

Samsung សហការជាមួយ Xiaomi បាននាំយកនូវសេនស័រកាមេរ៉ា 108MP ដំបូងបំផុតនៅលើពិភពលោកមកប្រើលើស្មាតហ្វូន

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung ទើបតែប្រកាសបង្ហាញនូវកាមេរ៉ាសេនស័រដំបូងបំផុតរបស់ពិភពលោកដែលមានទំហំធំជាង 100MP។ Samsung ISOCELL Bright HMX គឺជាសេនស័រដែលមានទំហំ 108MP សម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូន ហើយនេះ គឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការជាមួយនឹងក្រុមហ៊ុន Xiaomi ។ ភាពជាដៃគូនេះមិនមែនជារឿងអ្វីដែលគួរអោយភ្ញាក់ផ្អើលនោះទេ ដោយសារតែក្រុមហ៊ុនបច្ចេកវិទ្យាទាំងពីរនេះថ្មីៗនេះក៏រួមគ្នាក្នុងការផលិតនូវកាមេរ៉ាទំហំ 64MP ដែលនោះគឺជាសេនស័រ 64MP ISOCELL GW1 sensor ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Samsung ISOCELL Bright HMX នេះភ្ជាប់ជាមួយនឹង 0.8um image sensor ដែលជាការផ្តល់នូវកម្រិត 0.8um image sensor ប៉ុន្តែវាមានការបង្កើនទៅលើទំហំសេនស័រដល់ទៅ 1/1.33″ ដែលនេះគឺជាលើកដំបូងបំផុតសម្រាប់កាមេរ៉ារបស់ស្មាតហ្វូននោះ។ វាជួយអោយមានកម្រិតរូបភាពច្បាស់ដល់ទៅ 12032 x 9024-pixel ដែលអាចប្រកួតប្រជែងជាមួយនឹងកាមេរ៉ា DSLRs បានផងដែរ។ សម្រាប់សេនស័រធំនេះ នឹងជួយ HMX អាចធ្វើការថតរូបភាពបានច្បាស់នៅកន្លែងដែលមានពន្លឺតិចនោះ។ បន្ថែមពីនេះទៀតនោះ Smart-ISO នេះជួយអោយសេនស័រនេះកាន់តែឆ្លាតវៃដែលអាចធ្វើការជ្រើសរើសនូវ ISO បានត្រឹមត្រូវស្របទៅតាមបរិយាកាសដែលនៅជុំវិញខ្លួននោះ។ សេនស័រ HMX sensor គឺប្រើប្រាស់នូវ Tetracell និង ISOCELL Plus technologies របស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ដូចនេះរូបភាពនេះអាចនឹងមានទំហំដល់ទៅ 27MP ។ សម្រាប់សេនស័រនេះក៏ទ្រទ្រង់ទៅលើវីដេអូកម្រិត 6K (6016 x 3384 pixels) នៅក្នុងកម្រិត 30 fps ផងដែរ។

លោក Yongin Park អនុប្រធានផ្នែកអាជីវកម្មសេនស័ររបស់ក្រុមហ៊ុន Samsung Electronics បាននិយាយថា “ក្រុមហ៊ុន Samsung នឹងបន្តក្នុងការជម្រុញទៅលើភាពច្នៃប្រឌិតជាច្រើនទៅលើបច្ចេកវិទ្យា pixel and logic technologies ទៅកាន់ក្រុមវិស្វកររបស់សេនស័រ ISOCELL image sensors ពួកយើងដើម្បីធ្វើការចាប់រូបភាពបានស្អាតដូចអ្វីដែលយើងបានឃើញតាមរយៈភ្នែកនេះ។ នៅក្នុងកិច្ចសហការយ៉ាងជិតស្និទ្ធិជាមួយនឹងក្រុមហ៊ុន Xiaomi នេះ ISOCELL Bright HMX គឺជាសេនស័ររូបភាពដំបូងបំផុត សម្រាប់ស្មាតហ្វូនដែលមានកម្រិតភាពច្បាស់ច្រើនជាង 100 លានភិចសែល និងច្បាស់ជាមួយនឹងបច្ចេកវិទ្យា advanced Tetracell និងបច្ចេកវិទ្យា ISOCELL Plus technology។នៅពេលនេះ មានការបញ្ជាក់ថា ក្រុមហ៊ុន Xiaomi នឹងក្លាយជាក្រុមហ៊ុនទី 1 ដែលប្រើប្រាស់នូវសេនស័រនេះ។ Xiaomi Mi Mix 4 នឹងក្លាយជាស្មាតហ្វូនដំបូងបំផុតដែលប្រើប្រាស់នូវសេនស័រ 108MP នេះ។ សម្រាប់ការផលិតទ្រង់ទ្រាយធំទៅលើស្មាតហ្វូននេះនឹងចាប់ផ្តើមនៅខែនេះ ដែលមានន័យថា វាមិនយូរនោះទេដែលសេនស័រ Samsung ISOCELL Bright HMX sensor ប្រើប្រាស់នៅលើស្មាតហ្វូនជាច្រើននោះ៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន