no-alternative title

Vsmart Live សា្មតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Vinsmart នឹងបង្ហាញវត្តមាននៅកម្ពុជា នាពេលដ៏ខ្លីនេះហើយ

ក្រោយពីបានដាក់បង្ហាញជាផ្លូវការកាលពីពេលថ្មីៗនេះ Vsmart Live ត្រូវបានគេមើលឃើញថា គឺជាស្មាតហ្វូនជំនាន់ថ្មី ដែល ពិតជាអស្ចារ្យមែនទែនសម្រាប់ទូរស័ព្ទស្មាតហ្វូនស៊េរីថ្មីនាពេលបច្ចុប្បន្ននេះ។ ស្មាតហ្វូនថ្មីនេះ គឺត្រូវបានផលិតដោយក្រុមហ៊ុន Vinsmart ដែលមានការការរចនាម៉ូតជាមួយមួយនឹងរូបរាងថ្មីយ៉ាងប្រណិតតែម្តង។ ថ្មីត្បិតតែស្មាតហ្វូននេះ គឺជាស្មាតហ្វូនថ្នាក់កណ្តាលក៏ពិតមែន ប៉ុន្តែ ទាំងទំហំ ទាំងការរចនា និងគុណសម្បត្តិរបស់ស្មាតហ្វូននេះ បើយើងពិនិត្យមើលឲ្យមានគ្រប់ជ្រុងជ្រោយ គឺពិតជាស្រស់ស្អាត និងទាន់សម័យ មិនចាញ់ស្មាតហ្វូនរបស់ក្រុមហ៊ុនកំពូលៗផ្សេងទៀតឡើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមព័ត៌មាន ដែលបានចុះផ្សាយនៅលើគេហទំព័រ CellphoneS បានឱ្យដឹងថា Vsmart Live ត្រូវបានបំពាក់នូវបន្ទះឈីប Snapdragon 675 អមមកជាមួយនិងរ៉េមទំហំ 4GB ឬ 6GB ហើយនិងមានអេក្រង់ប្រភេទ AMOLED ទំហំ 6.2 អ៊ីង ជាមួយនឹងកម្រិតភាពច្បាស់ FullHD +។ ស្មាតហ្វូននេះ ត្រូវបានក្រុមហ៊ុនដាក់អោយដំណើរការជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 9.0 Pie ថែមទៀតផង។ យោងតាមការធ្វើតេស្ត៍សមត្ថភាព Vsmart Live នៅក្នុងកម្មវិធី GeekBench គឺបបង្ហាញថា ស្មាតហ្វូននេះ គ្រាន់បើដោយអាចឈានដល់ពិន្ទុ 2395 សម្រាប់ single-point និង Multi-Core ទទួលបានពិន្ទុ 6657។ 

ជាមួយនឹងបន្ទះឈីប Snapdragon 675 នៅក្នុង Vsmart Live នឹងក្លាយជាស្មាតហ្វូន ដែលមានថាមពលខ្លាំងបំផុតមិនធ្លាប់មាន ដែលបានដាក់លក់ដោយ Vsmart ។ ថាមពលថ្មរបស់ Vsmart Live មានសមត្ថភាព 4000mAh គាំទ្រការសាករហ័សរហ័ស Quick Charge ។ សមត្ថភាពថ្មធំនេះ ត្រូវបានគេរំពឹងថា នឹងផ្តល់ឱ្យអ្នកប្រើប្រាស់នូវពេលវេលាប្រើប្រាស់ យ៉ាងមានផាសុខភាព។

Vsmart Live គឺជាស្មាតហ្វូនដំបូងបង្អស់របស់ Vsmart បំពាក់ដោយប្រព័ន្ធកាមេរ៉ាចំនួន 3 និងមានស៊ិនស័រប្រព័ន្ធស្គែនក្រយ៉ៅដៃនៅក្រោមអេក្រង់។ សម្រាប់កាមេរ៉ាទាំង 3 របស់ Vsmart Live គឺគ្រាប់ទីមួយមានទំហំ 48 មេហ្គាភិចស៊ែល និងគ្រាន់ទីពីរមានទំហំ 8 មេហ្គាភិចស៊ែល ហើយនិងគ្រាប់ទីបីមាន 5 មេហ្គាភិចស៊ែលសម្រាប់ថតរូបធំទូលាយទំនើប Super Wide-Angle Photography។ រីឯកាមេរ៉ា Selfie របស់ Vsmart Live ត្រូវបានក្រុមហ៊ុនបំពាក់មកជាមួយនូវកាមេរ៉ទំហំទំហំ 20 មេហ្គាភិចស៊ែល រួមបញ្ចូលមុខងារ AI ម្រាប់លើកសម្រស់ថែមទៀតផង។

ស្មាតហ្វូនថ្មីនេះ នឹងមានវត្តមាននៅកម្ពុជា នាពេលដ៏ខ្លីនេះ ដូច្នេះ សម្រាប់ប្រិយមិត្តដែលស្វែងរកស្មាតហ្វូន ដែលមានតម្លៃសមរម្យ និងមានសមត្ថភាពខ្លាំងនោះ អាចងាកមកចាប់អារម្មណ៍ស្មាតហ្វូន Vsmart Live មួយនេះបាន ពីព្រោះថា បច្ចេកវិទ្យាថ្មីៗ គឺមាននៅលើវារួចស្រេចអស់ហើយ ការដំណើរការរបស់វា មិនអ្វីជាទោះចិត្តទៀតឡើយ៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន