no-alternative title

ស្មាតហ្វូនអេក្រង់ភ្លោះ Dual Screen របស់ LG នឹងត្រឡប់មកវិញហើយជាមួយនឹងវត្តមានរបស់ស្មាតហ្វូន V60 ThinQ

នៅក្នុងរយៈពេលប្រហែលជា 3 សប្តាហ៍ទៀតនេះ ក្រុមហ៊ុន LG គ្រោងនឹងបង្ហាញវត្តមានរបស់ស្មាតហ្វូនស៊េរីថ្មី LG V60 ThinQ នៅក្នុងព្រឹត្តិការណ៍ពិពរណ៍ IFA 2019 ហើយស្មាតហ្វូនេះ គឺពិតជាអស្ចារ្យមែនទែនដោយសារតែវាប្រើប្រាស់នូវអេក្រង់ភ្លោះនោះ។ ក្រុមហ៊ុន LG ក៏បញ្ចេញនូវ Teaser របស់ស្មាតហ្វូន V60 នេះនៅក្នុងប្រទេសកូរ៉េផងដែរ។ ស្មាតហ្វូននេះគឺមានការពង្រឹងសមត្ថភាពរបស់វាជាមួយនឹងការបន្ថែមនូវ Dual Screen accessory របស់ក្រុមហ៊ុន LG ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅពេលដែលស្មាតហ្វូន V50 ThinQ បានបង្ហាញខ្លួននោះ ស្មាតហ្វូននេះមានការឌីស្សាញជាមួយនឹងរូបរាងយ៉ាងស្រស់ស្អាតជាមួយនឹងលក្ខណៈសម្បត្តិពិសេសៗជាច្រើន ហើយអាចភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា 5G ថែមទៀតផង។ ស្មាតហ្វូននេះក៏អាចបន្ថែមនូវ Accessory មួយទៀតដែលគេហៅថាជា LG Dual Screen ។ ជាជាងការបង្កើនទៅលើតម្លៃ និងភាពស្មុគស្មាញជាមួយនឹងអេក្រង់ដែលអាចបត់បាននោះ ក្រុមហ៊ុន LG ផ្តល់នូវជំរើសក្នុងការបន្ថែមនូវអេក្រង់ទី 2 សម្រាប់ស្មាតហ្វូន V50 នេះតាមរយៈការបន្ថែមនូវអេក្រង់ទី 2 នេះនៅពេលដែលអ្នកប្រើប្រាស់ត្រូវការនោះ។ អ្នកប្រើប្រាស់អាចភ្ជាប់ជាមួយនឹង Accessory បន្ថែមនេះដែលអាចបង្វិលបានដល់ទៅ 360 ដឺក្រេថែមទៀត វាមើលទៅដូចជាស្មាតហ្វូនដែលមានអេក្រង់អាចបត់បានអិញ្ចឹងដែរ។

ក្រុមហ៊ុន LG បានបញ្ជាក់ថា ស្មាតហ្វូននេះ អាចផ្តល់នូវអត្ថប្រយោជន៍ជាច្រើនជាមួយនឹងជំរើសនៃការបន្ថែមនូវ Dual Screen នេះ ខណៈពេលដែលអ្នកប្រើប្រាស់ជាច្រើន មិនគួរប្រញាប់ផ្លាស់ប្តូរទៅកាន់បច្ចេកវិទ្យាដែលមិនទាន់មានភាពចាស់ទុំនៅឡើយទេនោះ។ បច្ចុប្បន្ននេះ ក្រុមហ៊ុន LG ក៏មានបន្ទប់ពិសោធន៍សម្រាប់អេក្រង់ដែលអាចបត់បាន និងទូរទស្សន៍ដែលមានអេក្រង់អាចរមូរបានសម្រាប់ទីផ្សារផងដែរ។ ជាមួយនឹងការបន្ថែមនូវ Dual Screen នេះ ស្មាតហ្វូននេះ អាចដំណើរការនូវកម្មវិធីដល់ទៅ 3 apps នៅក្នុងពេលដំណាលគ្នា៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ដោយ ប៉េងលីន
ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ដោយ ប៉េងលីន
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

ដោយ ប៉េងលីន
ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ដោយ ប៉េងលីន