no-alternative title

DJI Osmo Mobile 3 ជើងទម្រសម្រាប់ប្រើជាមួយស្មាតហ្វូនស៊េរីដែលមានភាពឆ្លាតវៃក្នុងការប្រើប្រាស់

ក្រុមហ៊ុនផលិផលគ្រឿងបរិក្ខាអេឡិចត្រូនិក DJI ទើបតែបានដាក់ចេញនូវជើងទម្រសម្រាប់ប្រើជាមួយស្មាតហ្វូនស៊េរីថ្មីដែលមានភាពឆ្លាតវៃ និងអាចធ្វើការបត់បែនទៅតាមកាលះទេសះម៉ូដែល DJI Osmo Mobile 3 Gimbal។ ជើងទម្រស៊េរីថ្មីនេះត្រូវបានក្រុមហ៊ុនធ្វើការរួមច្របាច់បញ្ចូលគ្នារវាងមុខងារពិសេសៗទាំងផ្នែកទន់ (Software) និងផ្នែករឹង (Hardware)។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លក្ខណះពិសេស និងសំខាន់បំផុតដែលមាននៅលើ Osmo Mobile 3 Gimbal គឺវាត្រូវបានរចនាឡើងទំហំតូចល្មមកាន់ជាមួយទំងន់ប្រមាណជា 405 ក្រាម និងអាចបត់បែនបានតាមតម្រូវការជាមួយនឹងការភ្ជាប់មកជាមួយមុខងារក្នុងការថតរូបជាមួយកាមេរ៉ាស្មាតហ្វូនដែលមានដូចជា Sport Mode, Story Mode, Active Track 3.0 និង gestures ជាដើម។ 

ជាមួយមុខងារ Active Track 3.0 ផ្តល់អោយការចាប់រូបភាពមានចលនាលឿនហើយរក្សាលំនឹងល្អ ខណះដែលមុខងារ Story Mode របស់វាអាចអោយអ្នកប្រើប្រាស់ធ្វើការជ្រើសរើសនៅគំរូ Template ក្នុងការបង្កើតនូវវីដេអូខ្លីបខ្លីដោយភ្ជាប់ជាមួយសំលេង និងអ្វីៗជាច្រើនទៀតតម្រូវការ។ បន្ថែមពីនេះជាមួយមុខងារ Hyperlapse Hype និង Timelapse ក៏បើកអោយធ្វើការរួមគ្នាជាមួយមុខងារថតរូបប្លង់ទូលាយកម្រិត 180 ដឺក្រេ Panorama និង Selfie ជាមួយនឹងការគ្របគ្រង់តាមរយះមុខងារ gesture control ថែមទៀតផង។ ហើយពិតប្រាកដណាស់ដើម្បីប្រើប្រាស់នូវរាល់មុខងារពិសេសៗទាំងអស់របស់វាបានអ្នកប្រើប្រាស់ត្រូវប្រើជើង Gimbal ស៊េរីថ្មីនេះរួមជាមួយនឹងកម្មវិធី DJI Mimo app។

Osmo Mobile 3 Gimbal ប្រើប្រាស់បច្ចេកវិទ្យាប្លូធូសជំនាន់ចុងក្រោយគឺ Bluetooth 5.0 ក្នុងការភ្ជាប់ទៅកាន់ស្មាតហ្វូន ព្រមទាំងមានថ្មជាប្រភេទ Li-Ion ទំហំ 2450mAh ដោយការសាកភ្លើងពេញ 100% ម្តងប្រើពេលប្រមាណជា 2 ម៉ោងនិង 50 នាទីជាមួយកំលាំងចរន្ត 10W និងមានលទ្ធភាពកាន់ប្រើប្រាស់បាន 15 ម៉ោង ។ ជើងទម្រស្មាតហ្វូនស៊េរីថ្មីនេះត្រូវបានក្រុមហ៊ុន DJI ធ្វើការដាក់លក់ផ្លូវការណ៍នៅលើវ៉ិបសាយរបស់ក្រុមផ្ទាល់ដែលមានតម្លៃខ្ទង់ប្រមាជា €109 ហើយថែម $20 ទៀតប្រសិនបើលោកអ្នកចង់បានជើង Tripod បំពាក់បន្ថែម៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន