no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

ល្បឿននៃការសាកថ្មនៅលើ 25W របស់ស្មាតហ្វូន Samsung Galaxy Note10+ គឺលឿនជាងដៃគូដែលមានថាមពលធំជាង

កន្លងមក មានការត្អូញត្អែរជាច្រើនដែលថា ក្រុមហ៊ុន Samsung មិនមានភ្ជាប់នូវឆ្នាំងសាកថ្មកម្រិត 45W មកជាមួយនឹងស្មាតហ្វូន Galaxy Note10+ បើទោះបីជាដឹងថា ស្មាតហ្វូននេះ មានសមត្ថភាពអាចបញ្ចូលថាមពលថ្មកម្រិតខ្ពស់បែបនេះ ក៏ដោយនោះ។ ក្រុមហ៊ុន Samsung បានជំនួសមកវិញឆ្នាំងសាកកម្រិត 25W នៅក្នុងប្រអប់របស់ស្មាតហ្វូននេះ ដោយក្រុមហ៊ុនបាននិយាយថា កម្រិតនេះ ក៏អាចប្រកួតប្រជែងនៅលើទីផ្សារបានផងដែរ សម្រាប់ការបញ្ចូលថាមពលថ្មពី 0% ទៅ 100%។

 

no-alternative title

យោងតាមកណនី YouTube channel ដែលមានឈ្មោះថា Gadgets Portal បានតេស្ត៍ទៅលើស្មាតហ្វូន Galaxy Note10+ (4,300mAh) ដោយប្រៀបធៀបជាមួយទៅនឹង Note9 (4,000mAh, 15W charger នៅក្នុងប្រអប់) OnePlus 7 Pro (4,000mAh, 30W charger) និង Apple iPhone XS Max (3,174mAh, 5W charger) លទ្ធផលបង្ហាញថា ឆ្នាំងសាក 25W នេះ គឺអាចប្រកួតប្រជែងបាន លោកអ្នកអាចមើលទៅលើវីដេអូនេះបាន។

វីដេអូនេះ បានបង្ហាញថា ស្មាតហ្វូន Galaxy Note10+ បញ្ចូលថាមពលថ្មពេញនៅក្នុងពេល 1 ម៉ោង 5 នាទី ដែលមានរយៈពេល 20 នាទីលឿនជាងស្មាតហ្វូន OnePlus 7 Pro ដែលមានថាមពលថ្មធំជាងវាក៏ដោយ។ តើវាដំណើរការយ៉ាងដូចម្តេចទៅ? ងាយៗ សម្រាប់ថាមពលខ្ពស់បំផុតនៃ Charger នេះ អាចប្រើប្រាស់បាន គឺនៅពេលដែលថាមពលថ្មនេះ ទទេរអស់រលីង។ សម្រាប់ 30W Warp Charger របស់ស្មាតហ្វូន OnePlus 7 Pro អាចនាំមុខគេកាលពីដំបូង ប៉ុន្តែវាក៏យឺតនៅនាទីចុងក្រោយដែលមានល្បឿនត្រឹមតែ 10W នោះ។ សម្រាប់ 25W charger របស់ស្មាតហ្វូន Note10+ គឺមានការធ្លាក់មកត្រឹមតែ 15W នៅពេលដែលថាមពលថ្មនេះជិតពេញនោះ។

លោកអ្នកអាចមើលទៅលើការបញ្ចូលថាមពលថ្មនៃស្មាតហ្វូនទាំង 4 នេះនៅក្នុងពិន្ទុ 9:30 នៅក្នុងវីដេអូនេះ។ស្មាតហ្វូន Samsung អាចធ្វើការបញ្ចូលនៅក្នុងកម្រិតថេរច្រើនជាង 60%ខណៈពេលដែល OnePlus charger មានល្បឿនយឺតជាងដល់ទៅ 20% និង 20% ។ ក្រុមហ៊ុន Samsung ក៏អះអាងថា ការបញ្ចូលថាមពលថ្មនៅលើស្មាតហ្វូន Galaxy Note 10+ នេះគឺត្រឹមតែ 30 នាទីអាចប្រើប្រាស់បានពេញមួយថ្ងៃ។ ហើយបើអ្នកមើលទៅលើការបញ្ចូលថាមពលថ្មនេះគឺវាដល់ទៅ 60% ៕

 

no-alternative title
no-alternative title

no-alternative title
ព័ត៌មានពាណិជ្ជកម្ម