no-alternative title

ធ្លាយចេញនូវឯកសារថ្មីមួយបង្ហាញថា ស្មាតហ្វូនដែលអាចបត់បានរបស់ Xiaomi នឹងមានកាមេរ៉ា 3 គ្រាប់

យោងតាមព័ត៌មានថ្មីនេះ បានបង្ហាញថា ក្រុមហ៊ុន Xiaomi បានធ្វើការស្នើទៅលើការឌីស្សាញសម្រាប់ស្មាតហ្វូនដែលអាចបត់បានរបស់ខ្លួនជាមួយនឹងការិយាល័យកម្មសិទ្ធិបញ្ញាសហភាពអឺរ៉ុប។ សម្រាប់គំនូសព្រាងទៅលើលក្ខណៈបច្ចេកទេសរបស់ស្មាតហ្វូននេះ បានបង្ហាញនូវការឌីស្សាញស្មាតហ្វូនដែលមានអេក្រង់ភ្លោះ ប៉ុន្តែវាក៏មានការទម្លាយថា ស្មាតហ្វូននេះ មានកាមេរ៉ាខាងក្រោយចំនួន 3 គ្រាប់។ តើវាដំណើរការយ៉ាងដូចម្តេចទៅ?

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ថ្មីៗនេះ ក្រុមហ៊ុន Xiaomi បានធ្វើការបង្ហោះនូវវីដេអូ 2 នៅលើស្មាតហ្វូននេះ ដែលមានការបង្ហាញអំពីរបៀបដែលស្មាតហ្វូននេះបែងចែកជា 3 ផ្នែក គឺខាងឆ្វេង និងខាងស្តាំ និងផ្នែកកណ្តាលរបស់ស្មាតហ្វូននេះ នៅពេលដែលវាបត់បាននោះ។ ស្មាត ហ្វូននេះ នឹងមានកាមេរ៉ាខាងមុខ Selfie ដែលនៅមិនទាន់ដឹងអំពីលក្ខណៈសម្បត្តិរបស់វានៅឡើយទេ។ ក្រុមហ៊ុន Xiaomi ក៏ប្រើប្រាស់នូវកាមេរ៉ាផុសឡើងនៅលើស្មាតហ្វូននេះផងដែរ។ លោកអ្នកក៏អាចមើលឃើញនូវរូបភាព Renders របស់ស្មាតហ្វូននេះមិនផ្លូវការបាន។ សម្រាប់ការបត់នៅលើស្មាតហ្វូននេះ អាចបង្កើតនូវអេក្រង់ទី 2 នៅខាងក្រោយរបស់ស្មាតហ្វូននេះ ប៉ុន្តែនៅពេលដែលវាបត់ទៅនោះវាអាចនឹងបាំងទៅលើកាមេរ៉ារបស់វា។

តើនឹងមានអ្វីកើតឡើងសម្រាប់ស្មាតហ្វូនដែលអាចបត់បានរបស់ក្រុមហ៊ុន Xiaomi នេះ? មានការប៉ាន់ស្មានថា ស្មាតហ្វូននេះអាចនឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 2 នេះ ហើយតម្លៃរបស់ស្មាតហ្វូននេះគឺប្រហែលជាពាក់កណ្តាលនៃស្មាតហ្វូន Galaxy Fold ។ ទោះជាយ៉ាងណាក៏ដោយនោះ ក្រុមហ៊ុនបច្ចេកវិទ្យាSamsung ក៏ធ្វើការប្រមូលមកវិញនូវស្មាតហ្វូនសម្រាប់ធ្វើការ Review និងពន្យារពេលទៅលើការដាក់លក់ស្មាតហ្វូននេះ។ ពេលនេះ មានក្រុមហ៊ុន Samsung, Huawei និងXiaomi ដែលនឹងបញ្ចេញនូវស្មាតហ្វូនរបស់ពួកគេនៅក្នុងពេលឆាប់ៗខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន