ស្មាតហ្វូន vivo iQOO Pro ត្រូវបានរំពឹងថា នឹងមកដល់នៅថ្ងៃនេះហើយ ជាមួយនឹងសមត្ថភាពខ្ពស់ដំណើរការដោយបន្ទះឈីបជំនាន់ក្រោយ Snapdragon 855+ រួមជាមួយនិងបច្ចេកវិទ្យា 5G។ ស្មាតហ្វូននេះ ឆ្លងកាត់ការធ្វើតេស្ត៍ស្ថាប័ន TENAA រួចរាល់ហើយ ដោយបានបញ្ជាក់ថា ស្មាតហ្វូននេះ គឺមានការគាំទ្រ NSA bands ចំនួន 41 និង 78។ មានស្មាតហ្វូនមួយដែលមានលេខម៉ូឌែល V1922T បានបង្ហាញខ្លួននៅថ្ងៃនេះ នៅឯបទប្បញ្ញត្តិរបស់ប្រទេសចិន ដោយបង្ហាញពីប្រព័ន្ធបណ្តាញអិនធឺណេត LTE។ ស្មាតហ្វូននេះ ក៏ប្រហែលជានឹងបង្ហាញខ្លួន នៅក្នុងព្រឹត្តិការណ៍ថ្ងៃនេះដែរ។
ស្មាតហ្វូនដែលមានលេខកូដ V1922T នេះ គឺមិនអាចកាត់ចេញបានពីម៉ាស៊ីន V1916A ដែលអាចដំណើរការបាន 5G នឹងមានស៊ីភីយូដែលមានល្បឿន 2,96 GHz (នោះគឺជាស៊ីភីយូ 855+) ជើងតែមួយនោះទេ។ សម្រាប់ការរៀបចំប្រព័ន្ធកាមេរ៉ារបស់លេខកូដម៉ូដែលនេះ គឺដូចគ្នា គឺមានទំហំ 48MP+13MP+2MP និងមាន RAM រហូតដល់ 12GB។ ភាពខុសគ្នាតែមួយរបស់ស្មាតហ្វូននេះ គឺ Qualcomm SoC គឺកង្វះម៉ូឌឹម Snapdragon X50។ ហើយភាពខុសគ្នាដែលរំពឹងទុកមួយទៀត គឺស្លាកតម្លៃ។ យើងគ្រាន់តែអាចស្មានបាននៅចំណុចនេះ ប៉ុន្តែគ្រាន់តែបានដឹងថា ស្មាតហ្វូន OnePlus 7 Pro និង ZTE Axon 10 Pro មានតម្លៃខុសគ្នាប្រហែល 100 ផោន រវាងម៉ូដែល 5G និងមិនមែន 5G យើងរំពឹងថា មានអ្វីស្រដៀងគ្នានឹង vivo iQOO Pro ដែរ។
ការប៉ាន់ស្មានមានតម្លៃរបស់ vivo iQOO Pro ធម្មតា គឺមានតម្លៃ CNY 4,500-CNY5,000 (រហូតដល់ 700ដុល្លារ / €640) សម្រាប់ជម្រើស 5G មានតម្លៃ CNY5 500-CNY6,000 (រហូតដល់ 850 ដុល្លារ / €765)៕