no-alternative title

នាឡិកា Apple Watch បាននាំមុខគេនៅក្នុងទីផ្សារអាមេរិកខាងជើងនៅកំឡុងត្រីមាសទី 2 ឆ្នាំ 2019 នេះ

យោងតាមរបាយការណ៍ចុងក្រោយរបស់ក្រុមហ៊ុន Canalys បានអោយដឹងថានៅក្នុងត្រីមាសទី 2 ឆ្នាំ 2019 នេះទីផ្សារនាឡិកាដៃឆ្លាតវៃ (Smart Watch) បានកើនឡើងប្រមាណ 38% ក្នុងមួយឆ្នាំនៅក្នុងទីផ្សារអាមេរិកខាងជើង។ នៅលើតារាងទិន្នន័យ បានបង្ហាញថាទឹកប្រាក់ដែលទទួលបានពីការលក់ Smart Watch នៅក្នុងកំឡុងពេលនោះ គឺមានចំនួនសរុបដល់ទៅ 2 ពាន់លានដុល្លារ។ នាឡិកាដៃឆ្លាតវៃ Apple Watch ត្រូវបានគេមើលឃើញថា មានទីផ្សារនាំមុខគេដែលទទួលបានទឹកប្រាក់សរុបដល់ទៅ 2.9 លានដុល្លារហើយបានក្តោបក្តាប់ចំនែកទីផ្សារសរុប 38%។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Fitbit ឈរនៅពីក្រោយ Apple រកទឹកប្រាក់សរុបបានចំនួន 1.9 លានដុល្លារមានចំណែកទីផ្សារ  24% រីឯ Galaxy Watch របស់ Samsung ស្ថិតនៅលេខរៀងទី 3 ដែលរកទឹកប្រាក់បានសរុប 0.8 លានដុល្លារជាមួយចំនែកទីផ្សារសរុបប្រមាណ 10.6%។ យ៉ាងណាមិញទីផ្សារ Smart Watch របស់ក្រុមហ៊ុន Samsung ត្រូវបានគេមើលឃើញថាមានការកើនឡើង 121% ពីមួយឆ្នាំទៅមួយឆ្នាំដែលជាហេតុនាំអោយក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះក្លាយជាក្រុមហ៊ុនធំលំដាប់ទីបីនៅក្នុងទីផ្សារនាឡិកាដៃឆ្លាតវៃ។ 

កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Samsung គឺបានជម្រុញអោយទីផ្សារនាឡិកាឆ្លាតវៃរបស់ខ្លួន ទទួលបានជោគជ័យគួរអោយកោតសរសើរ ហើយជាថ្មីម្តងទៀតជាមួយនឹងនាឡិកាឆ្លាតវៃជំនាន់ថ្មី Galaxy Watch Active ត្រូវបានគេមើលឃើញថា នឹងបង្កើនភាពជោគជ័យកាន់តែខ្លាំងបន្ថែមទៀត ព្រោះថា វាត្រូវបានធ្វើការរចនារូបរាងឡើងបែបថ្មីមានតួរកាន់តែរឹងមាំ បង្ហាញនូវភាពស្រស់ស្អាតស៊ីវិល័យ និងភាពទំនើបកាន់តែខ្លាំងដែលទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់នៃអ្នកប្រើប្រាស់។ 

ងាកមកក្រុមហ៊ុន Apple វិញគឺពិតជាមានមោទនភាពខ្លាំងមែនទែនជាមួយនឹងលទ្ធផលដែលខ្លួនទទួលបានពីការលក់ Apple Watch នៅត្រីមាសទី 2 ក្នុងទីផ្សារអាមេរិកខាងជើង ហើយក្រុមអ្នកវិភាគ បានប៉ាន់ប្រមាណថា ចំនួននៃការនាំចេញ Apple Watch សរុប 60% នៅទូទាំងពិភពលោក គឺមួយភាគធំបានមកពីក្នុងទីផ្សារអាមេរិកខាងជើងតែម្តង។ លោក Vincent Thielke អ្នកវិភាគមួយរូបរបស់ក្រុមហ៊ុន Canalys បានលើកឡើងថា “ក្រុមហ៊ុនអ្នកផ្គត់ផ្គង់នាឡិកាដៃឆ្លាតវៃទាំងអស់ ដែលឈានដល់ចំនុចកំពូលនៅលើទីផ្សារបាន គឺត្រូវគិតគួរពីកត្តានៃតម្លៃ និងបរិមាណតម្រូវការរបស់អ្នកប្រើប្រាស់”។ 

បើនិយាយពីតម្លៃវិញគឺចន្លោះពី 200 ដុល្លារទៅ 299 ដុល្លារដែលជាតម្លៃសមស្របមួយដែលអ្នកប្រើប្រាស់អាចទទួលយកបាន។ ហើយសម្រាប់មុខងារ ដែលអ្នកប្រើប្រាស់ចង់បានពី Smart Watch រួមមានដូចជាមុខងារវាស់ចង្វាក់បេះដួង (Heart rate sensor) និងអាចប្រើប្រាស់ប្រព័ន្ធសេវាស៊ីមកាតបាន (Cellular Connectivity) ជាដើម៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន