no-alternative title

របាយការណ៍ថ្មីបង្ហាញថា Samsung Galaxy A90 5G មានអេក្រង់ Super AMOLED Display ទំហំ 6.7 អ៊ីង និងថាមពលថ្មទំហំ 4400mAh

ក្រុមហ៊ុន Samsung កំពុងតែធ្វើការពង្រឹងទៅលើស្មាតហ្វូនថ្នាក់កណ្តាលរបស់ខ្លួនក្នុងពេលនេះ។ ដើម្បីអាចប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន នៅក្នុងប្រទេសចិននោះ ដូចជា Xiaomi, Huawei នៅក្នុងពេលនេះយើងបានទទួលនូវរូបភាព និងលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូនក្រុមហ៊ុន Samsung សម្រាប់ស្មាតហ្វូន Samsung ថ្នាក់កណ្តាលកម្រិតខ្ពស់សម្រាប់ឆ្នាំនេះ។ នេះគឺជាស្មាតហ្វូន Samsung Galaxy A90 5G Edition ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូងនេះ គឺមានភាពល្បីល្បាញយ៉ាងខ្លាំងសម្រាប់ស្មាតហ្វូនត្រកូល Galaxy A Series នេះ ខណៈពេលដែលស្មាតហ្វូន Samsung Galaxy A50 នេះគឺលក់ដាច់បំផុតនៅក្នុងទីផ្សារសម្រាប់ឆ្នាំ 20018 នេះ។ នៅក្នុងឆ្នាំនេះ ការមកដល់នៃបច្ចេកវិទ្យា 5G ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ ក៏ផ្តោតទៅលើការពង្រឹងទៅលើស្មាតហ្វូនថ្នាក់កណ្តាលនេះ។ យើងនិយាយអំពីស្មាតហ្វូន Samsung Galaxy A90 5G ។ នៅថ្ងៃនេះ សូមអរគុណដែលគេហទំព័រដែលបែកធ្លាយជាច្រើន យើងបានទទួលនូវរូបភាពរបស់ស្មាតហ្វូន Samsung Galaxy A90 5G Edition ដែលបង្ហាញអំពីផ្នែកខាងមុខរបស់ស្មាតហ្វូននេះទាំងមូលតែម្តង។ 

សម្រាប់ផ្នែកខាងមុខរបស់ស្មាតហ្វូននេះ គឺមានភ្លើង Flash និងសេនស័រជាច្រើនទៀត។ សម្រាប់សេនស័រនេះ គឺសម្រាប់បច្ចេកវិទ្យា ដោះសោរ Face Unlock។ ក្នុងនោះ ក៏មានការបន្ថែមនូវ Blur Effect សម្រាប់កាមេរ៉ាខាងមុខនេះផងដែរ។

ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy A90 5G នេះ ក៏មានការបែកធ្លាយទៅលើលក្ខណៈសម្បត្តិរបស់វាផងដែរ នេះគឺជាស្មាតហ្វូនថ្នាក់កណ្តាលកម្រិតខ្ពស់។ ស្មាតហ្វូននេះ មានអេក្រង់ 6.7-inch super AMOLED display, បន្ទះឈីប Qualcomm Snapdragon 855, រ៉េមទំហំ 8GB និងមានម៉េមូរីក្នុងម៉ាស៊ីន 128GB ព្រមទាំងមានថាមពលថ្ម 4,400 mAh រួមមជាមួយនិងប្រព័ន្ធប្រតិបត្តិការ Android 9.0៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន