no-alternative title

ស្មាតហ្វូនស៊េរីថ្មី IQOO PRO 5G របស់ vivo ត្រូវបានគេទម្លាយថា នឹងមានដាក់លក់នៅក្នុងតម្លៃធូថ្លៃជាងគូប្រជែង

សម្រាប់ពេលនេះ ស្មាតហ្វូន 5G ជាច្រើន បានបង្ហាញខ្លួននៅលើទីផ្សារហើយ មើលទៅគឺពិតជាមានតម្លៃថ្លៃមែនទែនសម្រាប់ប្រើប្រាស់។ ទោះជាយ៉ាងណាក៏ដោយ ក៏មានការបង្ហាញថា នឹងមានវត្តមានរបស់ស្មាតហ្វូន 5G ដំបូងបំផុត ដែលមានតម្លៃប្រហាក់ប្រហែលគ្នាជាមួយនិងស្មាតហ្វូន 4G ផងដែរ។ តាមការទម្លាយចេញពីការលក់មុន Pre-Sale ថ្មីនេះ បានបញ្ជាក់ថា ស្មាតហ្វូន iQOO Pro 5G នឹងដាក់លក់នៅក្នុងតម្លៃ 4498 យន់ ($639) ដែលនេះ ជាតម្លៃដែលធូថ្លៃជាង $800។ ខណៈពេលដែលតម្លៃរបស់ស្មាតហ្វូននេះ នៅមិនទាន់បញ្ជាក់ជាផ្លូវការនៅឡើយទេនោះ ក្រុមហ៊ុន Shenzhen Telecom បាននិយាយថា ស្មាតហ្វូន vivo iQOO Pro នឹងក្លាយជាស្មាតហ្វូន 5G ដែលមានតម្លៃថោកបំផុតនៅលើទីផ្សារ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូនស៊េរីថ្មី vivo iQOO Pro 5G ត្រូវបានមគេមើលឃើញថា មានភ្ជាប់ជាមួយនឹងអេក្រង់ Waterdrop Screen ហើយនិងប្រើប្រាស់នូវបន្ទះឈីប Snapdragon 855+ SoC ព្រមទាំងមានថាមពលថ្មទំហំធំ 4500 mAh ដែលទ្រទ្រង់នូវបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន 44W ultra-fast flash charge ថែមទៀតផង។ បន្ថែមពីនេះទៀតនោះ ស្មាតហ្វូន vivo iQOO Pro 5G  នេះ នឹងមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Monster compiler enhancement technology ផងដែរ។ 

តាមការបញ្ជាក់របស់ក្រុមហ៊ុន vivo បានមអោយដឹងថា បច្ចេកវិទ្យានេះ អាចធ្វើការបង្កើននូវល្បឿនលឿនជាងមុនដល់ទៅ 19%ហើយល្បឿននៃការផ្លាស់ប្តូរទៅលើ Apps វាគឺមានការបង្កើនដល់ទៅ 13% ។ លោក Feng Yufei ដែលជាអនុប្រធានរបស់ម៉ាកយីហោ iQOO នេះ  បាននិយាយថា iQOO គឺត្រៀមខ្លួនរួចជាស្រចហើយសម្រាប់ការចាប់យកនូវបច្ចេកវិទ្យា 5G នេះ ហើយក្រុមហ៊ុន មិនបញ្ឈប់ទៅលើភាពច្នៃប្រឌិតត្រឹមនេះនោះទេ។ “យើងនឹងធ្វើការបង្កើតនូវប្រព័ន្ធពេញលេញមួយជាមួយនឹងផលិតផលដែលគ្មានដែនកំណត់ និងសេវាកម្មល្អបំផុតសម្រាប់អតិថិជន។” ស្មាតហ្វូននេះ នឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 22 ខែសីហាខាងមុខនេះ៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន