no-alternative title

Samsung Galaxy S11 នឹងមានកាមេរ៉ាទំហំដល់ទៅ 108MP ដោយភ្ជាប់នូវ 10x optical zoom ថែមទៀតផង

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung មានគម្រោងក្នុងការ upgrade កាន់តែអស្ចារ្យសម្រាប់ស្មាតហ្វូនស៊េរីថ្មី Galaxy S11 ។ នេះគឺជាប្រភេទស្មាតហ្វូន Flagship ដែលមានភ្ជាប់ជាមួយនឹងសេនស័រកាមេរ៉ាទំហំ 108MP។  ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូងនេះ ក៏ធ្វើការអភិវឌ្ឍទៅលើសេនស័រ Isocell Bright HMX sensor ដើម្បីនាំយកនូវលក្ខណៈសម្បត្តិកាមេរ៉ាកម្រិតខ្ពស់នេះសម្រាប់ស្មាតហ្វូនប្រភេទ High-End កម្រិតខ្ពស់នេះ។ ទន្ទឹមនឹងនេះផងដែរ ក្រុមហ៊ុន Xiaomi ក៏ទម្លាយថា ខ្លួននឹងបង្ហាញនូវស្មាតហ្វូនដែលប្រើប្រាស់នូវសេនស័រថ្មីរបស់ក្រុមហ៊ុន Samsung នេះនៅចុងឆ្នាំនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នេះគឺជាលើកដំបូងបំផុតដែលសេនស័រនៅលើកាមេរ៉ានេះមានទំហំច្រើនជាង 100 Megapixels ដែលមានកម្រិតភាពច្បាស់ខ្ពស់ដល់ទៅ 12,032x9,024 pix។ ក្រុមហ៊ុន Samsung នឹងប្រើប្រាស់នូវសេនស័រនេះ នៅលើស្មាតហ្វូន Galaxy S11 នេះបើតាមការទម្លាយចេញពី Ice Universe ។ យ៉ាងណាមិញ ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Samsung នេះ នឹងមិនទាន់អាចរកទិញបាននោះទេរហូតដល់និទាឃរដូវនៅក្នុងឆ្នាំ 2020 នេះ។

នៅក្នុងការបង្ហោះចេញពីប្លុកមួយដែលពិពរណ៌នាអំពីសេនស័រថ្មីនេះ ក្រុមហ៊ុនបច្ចេ Xiaomi អះអាងថា ការប្រើប្រាស់នូវភិចសែលធំនេះអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនធ្វើការថតរូបភាពកម្រិតច្បាស់សម្រាប់ដាក់នៅលើផ្ទាំងប៉ាណូបាន។ ក្រុមហ៊ុន បានបញ្ជាក់នៅក្នុងការបង្ហោះនេះថា “សម្រាប់អ្នកដែលចូលចិត្តថតរូបភាពនេះ មិនត្រឹមតែទទួលបាននូវរូបភាពច្បាស់ប៉ុណ្ណោះទេ ប៉ុន្តែវាមានរូបភាព និងភាពច្នៃប្រឌិតកាន់តែល្អជាងមុនសម្រាប់សេនស័រនេះ។” “សេនស័រ 100MP sensor របស់ក្រុមហ៊ុន Samsung នឹងភ្ជាប់ជាមួយនឹងរូបភាពសេនស័រស្មាតហ្វូនធំបំផុតនៅលើទីផ្សារ។ 

សម្រាប់សេនស័រនេះ គឺអាចដំណើរការនៅលើ Ultra-High Light ភ្លឺច្បាស់សម្រាប់ការថតនៅកន្លែងដែលមានពន្លឺតិចថែមទៀតផង។” ក្រុមហ៊ុន Xiaomi នេះ បានបន្ថែមថា សេនស័រថ្មីនេះ នឹងដំណើរការនេះ សម្រាប់កម្រិតភាពច្បាស់ខ្ពស់ទោះបីជាធ្វើការ Zoom ផងដែរ។ កាមេរ៉ារបស់ស្មាតហ្វូន Samsung Galaxy S11 អាចនឹងភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា 10x optical zoom ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន