កាលពីដើមខែនេះ យើងបានទទួលនូវរបាយការណ៍មួយ ដែលបញ្ជាក់ថា ក្រុមហ៊ុន Oppo គ្រោងនឹងដាក់បង្ហាញស្មាតហ្វូន Reno ស៊េរីថ្មី ដែលនឹងមកដល់ប្រទេសឥណ្ឌាក្នុងខែនេះ។ ឥឡូវនេះ យើងទទួលបានការបញ្ជាក់ជាផ្លូវការរបស់ខ្លួនហើយ ខណៈដែលក្រុមហ៊ុនបានបញ្ជាក់ថា ខ្លួននឹងបង្ហាញ Reno 2 Series នៅថ្ងៃទី 28 ខែសីហាខាងមុខនេះ។ អ្នកតាមដាននានា កំពុងសម្លឹងមើលទូរស័ព្ទនេះ ស្របពេលរូបភាពដែលត្រូវបានបង្ហោះដោយគណនីធ្វីតធ័ររបស់ Oppo ឥណ្ឌា ដែលអំពីនិយាយថា "Reno 2 Series"។
ស្មាតហ្វូននេះ ត្រូវបានគេរាយករាណ៍ថា នឹងមានភ្ជាប់មកជាមួយនូវការតំឡើងកាមេរ៉ាភ្លោះ 4គ្រាប់ នៅផ្នែកខាងក្រោយ រាងបញ្ឈរ នៅចំកណ្តាល ហើយនឹងផ្តល់នូវការពង្រីក 20 ដងឯណ្ណោះ។ Reno 2 Series ក៏នឹងមានកាមេរ៉ាថត Selfie រចនាបែប shark fin-style selfie camera ផងដែរ ដែលមានន័យថា យើងកំពុងសំឡឹងមើលទៅ Notch-less display។
ប្រភពព័ត៌មាននេះ និយាយថា Reno2 Series នឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍មួយ នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា នៅថ្ងៃទី 28 ខែសីហា ប៉ុន្តែរហូតមកដល់ពេលនោះ យើងអាចស្គាល់កាន់តែច្បាស់ តាមរយៈការលេចធ្លាយ និងចេញជាផ្លូវការ៕