no-alternative title

របាយការណ៍ថ្មីបញ្ជាក់ថា ថាមពលថ្មដែលបំពាក់ជាមួយនឹង Samsung Galaxy Note 10 Series ត្រូវបានភ្ជាប់ដោយប្រព័ន្ធសុវត្ថិភាពខ្លាំងបំផុត

យោងតាមប្រភពជាច្រើន ដែលបានបញ្ជាក់កាលពីថ្ងៃទី 16 ខែសីហានេះ បានអោយដឹងថា ស្មាតហ្វូន Flagships ជាច្រើនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung Electronics គឺនឹងប្រើប្រាស់នូវថាមពលថ្មរបស់ក្រុមហ៊ុន LG Chem។ នៅក្នុងភាពជាដៃគូរបស់ក្រុមហ៊ុន LG Chem ជាមួយនឹងក្រុមហ៊ុន Samsung ទៅលើស្មាតហ្វូនត្រកូល Galaxy Note 10 នេះគឺជារឿងដែលនឹកស្មានដល់ខណៈពេលដែលក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ LG Group គឺប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុន Samsung SDI ដែលជាអង្គភាពបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Samsung Group ដែលធ្វើការផ្គត់ផ្គង់ថាមពលថ្មសម្រាប់រថយន្តអេឡិចត្រូនិច និងស្មាតហ្វូនទូទាំងពិភពលោកនោះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កាលពីពេលមុននេះ ក្រុមហ៊ុន LG Chem ក៏ធ្លាប់ផ្គត់ផ្គង់ទៅលើថាមពលថ្មសម្រាប់ក្រុមហ៊ុន Samsung ផងដែរ ប៉ុន្តែសម្រាប់ស្មាតហ្វូនថ្នាក់ទាប និងថ្នាក់កណ្តាលតែប៉ុណ្ណោះ។ ក្រុមហ៊ុន Samsung SDI និង LG Chem នឹងក្លាយជាអ្នកផ្គត់ផ្គង់ថាមពលថ្មសម្រាប់ស្មាតហ្វូនត្រកូល Galaxy Note 10 ដែលនឹងដាក់លក់ជាផ្លូវការនៅថ្ងៃទី 23 ខែសីហានេះ នៅក្នុងប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកនោះ។ ការសម្រេចចិត្តនេះ បានបង្ហាញថា បច្ចេកវិទ្យាថាមពលថ្មរបស់ក្រុមហ៊ុន LG Chem គឺឈានដល់កម្រិតខ្ពស់ក្នុងការផ្គត់ផ្គង់ទៅលើស្មាតហ្វូនប្រភេទ Flagships នេះ។ នៅមិនទាន់មានការបញ្ជាក់នោះទេថា ហេតុអ្វីបានជាក្រុមហ៊ុន Samsung ជ្រើសរើសយកក្រុមហ៊ុន LG Chem ជាងរើសយកក្រុមហ៊ុន ATL និង Murata Manufacturing ដែលធ្លាប់ជាអ្នកផ្គត់ផ្គង់ទៅលើថាមពលថ្មសម្រាប់ស្មាតហ្វូនកម្រិតខ្ពស់នេះ។ 

ចាប់តាំងពីឆ្នាំ 2017 មក ក្រុមហ៊ុន Samsung បានប្រកាសឈប់ទិញថាមពលថ្មពីក្រុមហ៊ុន ATL នៅពេលដែលមានបញ្ហាថាមពលថ្មនៅលើស្មាតហ្វូន Galaxy Note 7 នោះ។ ចំណែកក្រុមហ៊ុន Murata គឺផ្តោតទៅលើការគ្រប់គ្រងទៅលើស្ថេរភាព និងប្រតិបត្តិការរបស់ខ្លួនបន្ទាប់ពីខ្លួនទិញយកនូវអាជីវកម្មផលិតថាមពលថ្មរបស់ក្រុមហ៊ុន Sony នៅក្នុងចុងឆ្នាំ 2017។ ទាំងក្រុមមហ៊ុន Samsung និង LG Chem បដិសេធមិនបានបញ្ជាក់ទៅលើរឿងដែលថា ពួកគេសហការគ្នាសម្រាប់ការផលិតថាមពលថ្មនៅលើស្មាតហ្វូន Galaxy Note 10 នេះទេ។ 

អ្នកនាំពាក្យរបស់ក្រុមហ៊ុន Samsung បាននិយាយថា“ ក្រុមហ៊ុន Samsung មិនបានបញ្ជាក់ពីព័ត៌មានលម្អិតនៃគ្រឿងបន្លាស់ដែលត្រូវបានប្រើនៅក្នុងផលិតផលរបស់ក្រុមហ៊ុន និងអ្នកផ្គត់ផ្គង់របស់ពួកគេទេ”។ ទោះបីជាមានការប្រជែងគ្នារវាង Samsung Group និងក្រុមហ៊ុន LG Group ក៏ដោយនោះ ការសហការរវាងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ពួកគេ គឺមិនធម្មតានោះទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន