no-alternative title

Huawei បានបង្ហាញវត្តមាននូវបន្ទះឈីបថ្មីរបស់ខ្លួន ដើម្បីត្រៀមសម្រាប់ការប្រកួតប្រជែងនៅលើទីផ្សារបន្ទះឈីប នាពេលខាងមុខ

ថ្មីៗនេះ ក្រុមហ៊ុន Huawei បានបង្ហាញចេញនូវបន្ទះឈីប Ascend 910 AI និង Mindspore AI framework ដែលជាការច្នៃប្រឌិតថ្មីមួយទៀតរបស់ក្រុមហ៊ុនចិនមួយនេះ ដែលបន្ទឈីបនេះ គឺជាចំណុចលេចធ្លោនៃ AI hardware ដោយបានផ្តោតទៅលើភាពឆ្លាតវៃ មានសមត្ថភាពខ្ពស់សម្រាប់ការបង្វឹកទៅលើ machine learning។ គិតរហូតមកទល់ពេលនេះ នៅមិនទាន់មានអ្វីដែលអស្ចារ្យធំខ្លាំងជាងនេះនោះទេ ហើយក្រុមហ៊ុនដែលប្រកួតប្រជែងខ្លាំងក្លាបំផុតនោះគឺជា Nvidia, Intel, Google  និង Qualcomm។ អ្វីដែក្រុមហ៊ុន Huawei ធ្វើនៅពេលនេះ គឺជាការត្រៀមខ្លួនក្នុងប្រកួតប្រជែងនៅលើទីផ្សារជាមួយនឹងវត្តមាននៃបន្ទះឈីបថ្មី Ascend 910 chip និង Mindspore AI framework។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Huawei បានបញ្ជាក់ថា បន្ទះឈីប Ascend 910 high-end AI chip របស់ក្រុមហ៊ុន Huawei នេះ គឺបង្កើតឡើងសម្រាប់ប្រើប្រាស់នៅលើ servers និងជាពិសេសសម្រាប់សេវាកម្ម cloud servicesដែលកំពុងតែមានការពេញនិយមខ្លាំងនៅលើទីផ្សារនោះ។ ក្រុមហ៊ុនជាច្រើនប្រើប្រាស់នូវកម្មវិធី AI applications ដែលត្រូវការនូវទិន្នន័យធំជាមួយនឹងការប្រើប្រាស់នូវ algorithms ឆ្លាតវៃជាច្រើន។ សម្រាប់បន្ទះឈីប Ascend 910 នេះគឺមានល្បឿន 256 TeraFLOPS សម្រាប់ប្រតិបត្តិការ half-precision floating point (FP16) និង 512 TeraOPS សម្រាប់ integer precision calculations (INT8) ហើយវាប្រើប្រាស់នូវថាមពលធំបំផុត 310W ។

ក្រុមហ៊ុន Huawei បានអះអាងថា បន្ទះឈីបនេះអាចដំណើរការនូវទិន្នន័យបានច្រើននៅក្នុងល្បឿនលឿនជាងមុនជាងក្រុមហ៊ុនគូប្រកួតប្រជែងរបស់ខ្លួន ហើយវាក៏អាចធ្វើការជួយក្នុងការបង្វឹកទៅលើ Networks ជាច្រើនទៀតនៅក្នុងពេលដែលមានបញ្ហាក្នុងប៉ុន្មាននាទីប៉ុណ្ណោះ។ ជាក់ស្តែង តាមការបញ្ជាក់របស់លោក Eric Xu របស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei អោយដឹងថា Ascend 910 គឺដំណើរការល្អជាងអ្វីដែលយើងរំពឹងទុក។ វាប្រើប្រាស់នូវថាមពលខ្លាំងជាង AI processor របស់ក្រុមហ៊ុនផ្សេងទៀតនៅលើពិភពលោកនេះ។

សូមជំរាបថា កាលពីថ្ងៃសុក្រ ម្សិលមិញនេះ ក្រុមហ៊ុន Huawei ក៏បានបង្ហាញនូវ MindSpore នៅក្នុងទីក្រុង Shenzhen ផងដែរ ហើយ AI Computing Framework ដែលមានការទ្រទ្រង់ទៅលើការអភិវឌ្ឍនៃកម្មវិធី AI applications ថែមទៀតផង។ MindSpore ប្រើប្រាស់កូដតិចជាងមុនដល់ទៅ 20% ជាង Frameworks ដែលនាំមុខគេនៅលើទីផ្សារនេះជាមួយនឹង Natural Language Processing។ Mindspore ត្រូវបានឌីស្សាញឡើងសម្រាប់ដំណើរការជាមួយនឹង Ascend 910 ដែលលឿនជាងមុន 2 ដងសម្រាប់ការបង្វឹកទៅលើ AI ជាងការប្រើប្រាស់នូវ TensorFlow ។ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិននេះមានគោលដៅក្នុងការផ្តល់នូវផលិតផល AI នេះសម្រាប់តម្រូវការផ្សេងគ្នានៅក្នុងអាជីវកម្ម និងអ្នកប្រើប្រាស់។ លោក Xu របស់ក្រុមហ៊ុន Huawei និយាយថា MindSpore នឹងដាក់អោយដំណើរការនៅក្នុងត្រីមាសទី 1 ឆ្នាំ 2020 ខាងមុខនេះ ដែលជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនក្នុងការជម្រុញទៅលើបច្ចេកវិទ្យា AI និងជួយទៅដល់អ្នកអភិវឌ្ឍកម្មវិធីផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន