no-alternative title

ស្មាតហ្វូន Samsung Galaxy Note10+ 5G ប្រកាសអោយ Pre-Order នៅប្រទេសចិនហើយ ជាមួយនឹងតម្លៃ 1130 ដុល្លា

Galaxy Note 10 Series ដែលជាកំពូលស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung ត្រូវបានក្រុមហ៊ុនប្រកាសសម្ពោធជាផ្លូវការកាលពីថ្ងៃទី 7 ខែសីហាកន្លងទៅនេះនៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិក។ ប៉ុន្តែនៅថ្ងៃនេះ ស្របពេលដែលានការប្រកាសលក់ជាសាកលនោះ ក្រុមហ៊ុន Samsung នៅប្រទេសចិន ក៏បានរៀបចំព្រឹត្តិការណ៍មួយ ដោយបាននាំមកស្មាតហ្វូន Note10 និង Note10+ 5G ទៅកាន់ទីផ្សារអាស៊ីដែលមានប្រជាជនច្រើនលើសលប់មួយនេះផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺថា ស្មាតហ្វូន Galaxy Note ម៉ូដែលធំ ដែលក្រុមហ៊ុន Samsung ប្រកាសចេញនៅចិននេះ នឹងត្រូវផ្តល់ជូននៅក្នុងប្រភេទ 5G របស់ខ្លួន ខណៈដែលស្មាតហ្វូន Galaxy Note10 តូចជាងនេះ គឺជាស្មាតហ្វូនប្រើប្រាស់ទូទៅមិនមែន 5G នោះទេ។ ស្មាតហ្វូនម៉ូដែលទាំងពីរនេះ ត្រូវបានក្រុមហ៊ុន បញ្ជាក់ថា គឺបំពាក់មកជាមួយនូវបន្ទះឈីប Snapdragon 855 ហើយនឹងមានពណ៌ Aura Glow, Aura White និង Aura Black។

ស្មាតហ្វូន Galaxy Note10 ដែលមានភ្ជាប់មកជាមួយនិងរ៉េមទំហំ 8GB និងមេម៉ូរីទំហំ 256GB គឺចាប់ផ្តើមលក់ជាមួយតម្លៃចាប់ពី CNY 6.599 យ៉េន (934ដុល្លារ) ខណៈពេលដែល Note10 + ប្រភេទ 5G ដែលមានរ៉េមទំហំ 12GB និងទំហំផ្ទុក 256GB ដូចគ្នានោះ គឺមានតម្លៃ 7,999 ដុល្លារ (1132ដុល្លារ)។ ក្រុមហ៊ុន Samsung បានបញ្ជាក់ថា ស្មាតហ្វូន Galaxy Note 10 ទាំងពីរនេះ អតិថិជននៅចិន អាចបញ្ជាទិញបាន នៅលើគេហទំព័រផ្លូវការ របស់ក្រុមហ៊ុន សាំស៊ុង។ ក្រុមហ៊ុនគ្រោងនឹងចេញលក់ជាផ្លូវការនៅត្រឹមថ្ងៃទី 12 ខែកញ្ញាខាងមុខ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន