no-alternative title

ការ Pre-Order ស្មាតហ្វូន vivo iQOO Pro 5G ប្រើពេលត្រឹម 1 វិនាទីតែប៉ុណ្ណោះ លក់អស់ស្តុកគ្មានសល់

ស្មាតហ្វូន iQOO Pro 5G របស់ក្រុមហ៊ុន vivo បានបង្ហាញខ្លួនជាផ្លូវការហើយ កាលពីថ្ងៃទី 22 ខែសីហាកន្លងទៅនេះ។ ស្មាតហ្វូននេះ គឺជាប្រភេទ 5G ដំបូងបំផុតរបស់ក្រុមហ៊ុនកុលបុត្រសម្ព័ន្ធរបស់ vivo ដែលប្រើប្រាស់នូវបន្ទះឈីប Snapdragon 855 Plus មានរ៉េមទំហំ 8GB និងមេម៉ូរីទំហំ128GB។ ក្រុមហ៊ុនបានចេញលក់ក្នុងតម្លៃថោកមែនទែនត្រឹមតែ ¥3198 (~$452) ប៉ុណ្ណោះ។ និយាយពីរូបរាងការឌីស្សាញ Hardware ហើយនិងតម្លៃរបស់ស្មាតហ្វូន iQOO Pro នេះ គឺពិតជាពិសេសមែនទែន និយាយរួមទៅ គឺជាអ្វីដែលអតិថិជនជាច្រើនចង់បាន។ សម្រាប់ 4G version របស់ស្មាតហ្វូននេះ ក៏បានធ្វើការ Pre-Order នៅលើ Suning Tesco នៅថ្ងៃតែមួយនេះផងដែរ ហើយក្រុមហ៊ុននឹងដាក់លក់នៅថ្ងៃទី 29 ខែសីហានេះ។ ខណៈពេលដែលការដាក់លក់មុនរបស់ 5G version ចាប់ផ្តើមនៅថ្ងៃនេះ ហើយក្រុមហ៊ុន ក៏មានគម្រោងក្នុងការដាក់លក់ជាផ្លូវការនៅថ្ងៃទី 2 ខែកញ្ញាខាងមុខនេះផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Suning បានប្រកាសថា ការ Pre-Oder នៅលើស្មាតហ្វូននេះគឺចប់ហើយត្រឹមតែពេល 1 វិនាទីប៉ុណ្ណោះ។ ក្រុមហ៊ុន iQOO បានបញ្ជាក់ថា យើងពិតជាមិនជឿថា រឿងនេះកើតឡើងនោះទេ វាពិតជាអស្ចារ្យមែនទែន។ យ៉ាងណាមិញ ចំនួននៃការ Pre-order សម្រាប់ការលក់ដំបូងនេះ នៅមិនទាន់ដឹងថាមានប៉ុន្មានគ្រឿងនោះទេ។ iQOO Pro 5G នឹងក្លាយជាស្មាតហ្វូនដែលលក់ដាច់បំផុតនៅលើទីផ្សារ។

iQOO Pro មានអេក្រង់ទំហំ 6.41 អ៊ីង Super AMOLED display ជាមួយនឹងកម្រិតភាពច្បាស់ FHD+ 2340×1080 pixels ។ ក្រៅពីម៉ូដែលមានរ៉េមទំហំ 8GB និងមេម៉ូរីទំហំ128GB ស្មាតហ្វូននេះក៏មានជម្រើសរ៉េមទំហំ 12GB និងមេម៉ូរីទំហំ 256GBផងដែរ។ ស្មាតហ្វូននេះ មានកាមេរ៉ាគោលទំហំ Sony IMX582 48MP ជាមួយនឹងកាមេរ៉ា 13MP 120° Ultra Wide Angle និង 2.0MP Depth Sensor។ ស្មាតហ្វូននេះមានកាមេរ៉ាខាងមុខទំហំ 12MP Sensor ដែលមានភ្ជាប់ជាមួយនឹងមុខងារ AI Scene 2.0, 2.5CM macro photography និង AI Portrait ។

ស្មាតហ្វូន iQOO Pro នេះ មានថាមពលថ្មដែលមានទំហំ 4500mAh និងទ្រទ្រង់នូវបច្ចេកវិទ្យា 44W Super FlashCharge របស់ក្រុមហ៊ុន vivo។ ស្មាតហ្វូននេះប្រើប្រាស់នូវ Monster UI ផ្អែកទៅលើ Android 9 ហើយក៏មានភ្ជាប់ជាមួយនឹងជំនួយការ Jovi Assistant ជាមួយនឹង IoT, NFC ជាមួយនឹង Vivo Pay និងបច្ចេកវិទ្យាថ្មី Turbo Network Acceleration ដែលអនុញ្ញាតអោយអ្នកភ្ជាប់ទៅកាន់ WiFi ចំនួន 2 (2.4GHz + 5GHz) ក្នុងពេលតែមួយថែមទៀត។ ស្មាតហ្វូន iQOO Pro មានភ្ជាប់ជាមួយនឹងរន្ធដោតកាសស្តាប់ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន