no-alternative title

រថយន្តអេឡិចត្រូនិចខ្នាតធំរបស់ក្រុមហ៊ុន Tesla នឹងបង្ហាញខ្លួនកាន់តែច្រើននៅពេលដ៏ខ្លី

នៅក្នុងពេលនេះ ក្រុមហ៊ុន Tesla ពិតជាជាប់រវល់ខ្លាំងមែនទែនដោយសារតែខ្លួនត្រូវធ្វើការផលិតរថយន្តជាច្រើនសម្រាប់ជាតម្រូវការរបស់អ្នកប្រើប្រាស់នោះ គឺរថយន្តអេឡិចត្រូនិច។ ប៉ុន្តែនៅក្នុងការតេស្ត៍ចុងក្រោយរបស់ក្រុមហ៊ុននេះ គឺជាការបញ្ចេញនូវរថយន្ត Semi ដែលជារថយន្តខ្នាតយក្សអេឡិចត្រូនិចដ៏អស្ចារ្យបំផុត។ នៅមុនពេលដែលក្រុមហ៊ុនផលិតរថយន្តខ្នាតធំជាច្រើនចាប់ផ្តើមប្រកួតប្រជែងតាមរយៈការបញ្ចេញនូវរថយន្តខ្នាតធំនោះ រថយន្តស៊េរីថ្មីរបស់ក្រុមហ៊ុន Tesla នេះ គឺនៅមិនទាន់ល្អអស្ចារ្យខ្លាំងនៅឡើយទេ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Daimler ក៏ប្រកាសបង្ហាញនូវការចែកចាយទៅលើរថយន្តដឹកទំនិញ Freightliner eCascadia អេឡិចត្រូនិចដំបូងបំផុតរបស់ខ្លួននៅក្នុងសហរដ្ឋអាមេរិក និងសម្រាប់ Penske Truck Leasing និង NFI Industries សម្រាប់ធ្វើការតេស្ត៍សាកល្បងផងដែរ។ Freightliner eCascadia គឺជាប្រភេទរថយន្តខ្នាតធំ ដែលអាចធ្វើដំណើរបានដល់ទៅ 250 ម៉ាយ៍សម្រាប់ការបញ្ចូលថាមពលថ្មម្តងនោះ។ ក្រុមហ៊ុន Tesla បានបញ្ជាក់ថាក្រុមហ៊ុនក៏មានរថយន្តដែលអាចធ្វើដំណើរបានចំងាយដល់ទៅ 300 ទៅ 500 ម៉ាយ៍សម្រាប់ទីផ្សារផងដែរ។ សម្រាប់រថយន្ត Daimler Trucks នេះគឺជារថយន្តដែលធំបំផុតសម្រាប់ប្រភេទរថយន្តដឹកទំនិញនេះ។

Freightliner eCascadia គឺជាផលិតផលចុងក្រោយបំផុត ដែលធ្វើការផលិតឡើងដោយ Daimler Group ហើយនេះ គឺជារថយន្តប្រភេទអេឡិចត្រូនិច។ សម្រាប់ថយន្តអេឡិចត្រូនិចពេលនេះ គឺមានដូចជា Mercedes-Benz EQC crossover, Smart EQ Fortwo, Fuso eCanter, Mercedes-Benz eActros nig Thomas Built C2 Jouley។ Freightliner ក៏មានគោលដៅក្នុងការនាំយកនូវរថយន្តដឹកទំនិញ Trucks អេឡិចត្រូនិចចំនួន 30 ទៀតនៅលើដងផ្លូវនៅក្នុងពេលខាងមុខនេះផងដែរមុនពេលដែលរថយន្ត eCascadia និង eM2 ពង្រីកខ្លួនចូលទៅក្នុងទីផ្សារនៅក្នុងឆ្នាំ 2021 នោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន