no-alternative title

Nokia 7.2 បានបង្ហាញរូបរាង និងពណ៌កាន់តែច្បាស់ជាមួយនឹងរូបភាព Renders ថ្មីគឺពិតជាស្រស់ស្អាតប្លែកអារម្មណ៍!

Nokia ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ប្រទេសហ្វាំងឡង់ គ្រោងនឹងប្រកាសចេញនូវស្មាតហ្វូនជាច្រើនម៉ូឌែលរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ថ្ងៃទី 5 ខែកញ្ញាខាងមុខនេះហើយ គឺនៅក្នុងព្រឹត្តិការណ៍ IFA 2019 នៅក្នុងទីក្រុងប៊ែកឡាំងប្រទេសអាល្លឺម៉ង់។ ស្មាតហ្វូន Nokia 7.2 នឹងក្លាយជាស្មាតហ្វូនមួយនៅក្នុងចំណោមស្មាតហ្វូនជាច្រើន ហើយយើងក៏ឃើញវត្តមានរបស់ស្មាតហ្វូននេះនៅលើបញ្ជីរបស់ GeekBench ផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមរូបភាព Renders របស់ NPU ចុងក្រោយបំផុតនោះ បានបង្ហាញថា ស្មាតហ្វូន Nokia 7.2 នេះគឺមានពណ៌បៃតង ខ្មៅ ស្វាយ និងទឹកប្រាក់។ ចេញពីរូបភាព Renders នេះ ភាពខុសគ្នានៃស្មាតហ្វូន Nokia 7.2 និងស្មាតហ្វូនជំនាន់មុនរបស់វានោះ គឺមិនខុសគ្នាច្រើននោះទេ។ 

ស្មាតហ្វូននេះគឺមានការឌីស្សាញផ្នែកខាងមុខដែលមានភ្ជាប់ជាមួយនឹង Waterdrop Notch ជាមួយនឹងឡូហ្គោ Nokia នៅខាងក្រោម។ សម្រាប់ផ្នែកខាងក្រោយវិញនោះ គឺមានភ្ជាប់ជាមួយនឹងការឌីស្សាញកាមេរ៉ាដែលមានស្ទាយ៍ OREO ជាមួយនឹងការបញ្ជាក់គុណភាពពី ZEISS និងប្រព័ន្ធស្កេនក្រយ៉ៅដៃស្ថិតនៅក្រោមកាមេរ៉ា Lens នេះថែមទៀត។ 

នៅក្នុងរបាយការណ៍ជាច្រើនកាលពីពេលមុននេះ បានបង្ហាញថា ស្មាតហ្វូន Nokia 7.2 នឹងមានកាមេរ៉ាគោលទំហំ 48MP Main Sensor, Super Wide-Angle Lens និង Depth Of Field Lens ។ បន្ថែមពីនេះទៀតនោះ ស្មាតហ្វូននេះ នឹងមានថាមពលថ្មដែលមានទំហំ 3500 mAh ជាមួយនឹងបច្ចេកវិទ្យា fast Charge ផងដែរ។ តាមការបញ្ជាក់របស់ Geekbench ស្មាតហ្វូននេះនឹងមានរ៉េមទំហំ 4GB និង 6GB ។ 

សូមជំរាបថា ក្រុមហ៊ុន HMD Global នឹងរៀបចំនូវព្រឹត្តិការណ៍មួយនៅក្នុងទីក្រុងប៊ែកឡាំងនៅថ្ងៃទី 5 ខែកញ្ញានេះដែលក្រុមហ៊ុននេះ នឹងប្រកាសចេញនូវស្មាតហ្វូន និង Feature Phones របស់ខ្លួនផងដែរ។ សម្រាប់ស្មាតហ្វូន គឺអាចនិងមានម៉ូឌែល Nokia 5.2, Nokia 6.2, Nokia 7.2 ខណៈពេលដែល Feature Phones គឺមានម៉ូឌែល Nokia 110 និង 2720៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន