no-alternative title

Epson EcoTank Monochrome M3170 Wi-Fi ម៉ាស៊ីនព្រីន All-in-One សមត្ថភាពខ្លាំងលើសពីការរំពឹងទុក

EcoTank M3170 គឺជាម៉ាស៊ីនព្រីនសខ្មៅ ក៏ពិតមែនប៉ុន្តែវាមានសមត្ថភាពខ្លាំងក្នុងការប្រើប្រាស់។ ជាមួយនឹងការប្រើប្រាស់នូវបច្ចេកវិទ្យា PrintHead Technology PrecisionCore ដែលផ្តល់នូវការព្រីនដល់ទៅ 20ppm ហើយម៉ាស៊ីនព្រីននេះ ថែមទាំងសន្សំសំចៃទៅការព្រីនបានដល់ទៅ 50% ថែមទៀតដោយសារតែស្មាតហ្វូននេះភ្ជាប់ជាមួយនឹងមុខងារព្រីនសងខាងដោយស្វ័យប្រវត្តិថែមទៀតផង។ សម្រាប់ទឹកថ្នាំមួយដបរបស់ម៉ាស៊ីនព្រីននេះអាចធ្វើការព្រីនបានដល់ទៅ 6000 ទំព័រ។  ម៉ាស៊ីនព្រីន M3170 ភ្ជាប់ជាមួយនឹងដំណោះស្រាយ multi-function 4-in-1 ដែលល្អបំផុតសម្រាប់ការងារប្រចាំថ្ងៃរបស់អ្នក។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ម៉ាស៊ីនព្រីន M3170 នេះ អាចធ្វើការព្រីន ស្កេន កូពី និង Fax ឯកសារបានជាមួយនឹងមុខងារ ADF រហ័សទាន់ចិត្តក្នុងការប្រើប្រាស់។ បន្ថែមពីនេះទៀត វាភ្ជាប់ជាមួយនឹងការព្រីនសងខាងថែមទៀត។ វាក៏មានភ្ជាប់ជាមួយនឹងមុខងារ Wi-Fi និង Wi-Fi Direct ថែមទៀត។ ម៉ាស៊ីននេះមានការធានារយៈពេល 4 ឆ្នាំទៅលើ Print Head របស់ថែមទៀត។

- បច្ចេកវិទ្យា Printhead technology PrecisionCore លឿនរហ័សក្នុងការប្រើប្រាស់

ជាមួយនឹងការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មី Print head technology PrecisionCore ជួយអោយលោកអ្នកធ្វើការពង្រឹងទៅលើការព្រីនជាមួយនឹងល្បឿនលឿនរហ័សដល់ទៅ 39 ទំព័រក្នុងមួយនាទី និងការព្រីនរូបភាពបានចំនួន 20 សន្លឹកក្នុងមួយនាទី (ការព្រីនម្ខាង)។

- ការសន្សំសំចៃទឹកថ្នាំបានខ្ពស់បំផុត និងសមត្ថភាពនៃការព្រីនដែលមិនគួរអោយជឿ

ម៉ាស៊ីនព្រីននេះភ្ជាប់ជាមួយនឹងកន្លែងដាក់ទឹកថ្នាំដែលមានការឌីស្សាញថ្មីងាយស្រួលក្នុងការតម្លើងនៅក្នុងម៉ាស៊ីន និងការផ្លាស់ប្តូរទឹកថ្នាំថែមទៀត។ សម្រាប់បញ្ហានៃការកំពប់ទឹកថ្នាំនៅពេលដែលបញ្ចូលនោះលែងជាបញ្ហាទៀតហើយសម្រាប់ម៉ាស៊ីនព្រីនជំនាន់ថ្មីនេះ។ បន្ថែមពីនេះទៀត ការប្រើប្រាស់ជាមួយនឹងម៉ាស៊ីនព្រីននេះក៏មានការសន្សំសំចៃខ្ពស់ដែលអ្នកប្រើប្រាស់អាចរីករាយជាមួយនឹងការព្រីនបានដល់ទៅ 6000 ទំព័រសម្រាប់ទឹកថ្នាំមួយដបថែមទៀត ហើយវាក៏ងាយស្រួលក្នុងការបញ្ចូលទឹកថ្នាំថែមទៀត។ វាពិតជាអស្ចារ្យមែនទែនក្នុងការប្រើប្រាស់។

- ការភ្ជាប់ទំនាក់ទំនងកាន់តែងាយស្រួលជាមួយនឹង Wi-Fi និង Wi-Fi Direct 

លោកអ្នកនឹងទទួលបាននូវបទពិសោធន៍ថ្មីនៃការប្រើប្រាស់ប្រកបដោយផាសុកភាពជាទីបំផុត។ ម៉ាស៊ីនព្រីននេះមានសមត្ថភាពក្នុងការព្រីន Wireless និងការចែករំលែកបានយ៉ាងងាយស្រួលថែមទៀត។ លោកអ្នកអាចធ្វើការព្រីនតាមរយៈទូរស័ព្ទជាមួយនឹងមុខងារ Wi-Fi Direct ដែលអនុញ្ញាតអោយអ្នកធ្វើការតភ្ជាប់បានឧបករណ៍ចំនួន 8 ក្នុងពេលតែមួយដោយមិនចាំបាច់ប្រើប្រាស់នូវ Router នោះទេ។

- ម៉ាស៊ីនព្រីនដែលមានមុខងារច្រើនក្នុងការប្រើប្រាស់

ម៉ាស៊ីនព្រីន M3170 មានមុខងារច្រើនក្នុងការប្រើប្រាស់កាន់តែងាយស្រួល និងអស្ចារ្យបំផុត។ វាអាចធ្វើការស្កេន កូពី និង Fax ឯកសារបានជាមួយនឹងថតដាក់ក្រដាសបានដល់ទៅ 35 សន្លឹកថែមទៀត។  ម៉ាស៊ីននេះមានការធានារយៈពេល 4 ឆ្នាំ ឬ 50000 សន្លឹក៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន