no-alternative title

កំពូលស្មាតហ្វូនម៉ូដែលថ្មីៗរបស់ក្រុមហ៊ុននិមួយៗ ដែលត្រៀមនឹងបង្ហាញមុខនាខែកញ្ញានេះ

យើងអាចនិយាយបានថាខែកញ្ញានាត្រីមាសទីបីឆ្នាំ 2019 នេះគឺជារដូវកាលដ៏ល្អមួយដែលក្រុមហ៊ុនផលិតស្មាតហ្វូនកំពូលៗបានត្រៀមប្រកាសបង្ហាញចេញស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន។ ដូចនេះតើប្រិយមិត្តដឹងទេថាមានក្រុមហ៊ុនណាខ្លះ ហើយស្មាតហ្វូនម៉ូដែលណាខ្លះដែលត្រៀមបង្ហាញខ្លួននាខែកញ្ញានេះ? ចឹងខាងក្រោមនេះគឺជាកំពូលស្មាតហ្វូនមួយចំនួនដែលត្រៀមបង្ហាញខ្លួនបង្អូតកាយក្នុងខែកញ្ញានេះ៖

 

រូបភាពពាណិជ្ជកម្ម
no-alternative title

-Huawei Mate 30 Series

បន្ទាប់ពីបានធ្វើការប្រកាសចេញកំពូលស្មាតហ្វូនពណ៌ថ្មីចំនួនពីរម៉ូដែលបន្ថែមទៀតជាមួយនឹងការដំឡើងមកស្រាប់ចេញពីប្រអប់នូវកំនែប្រែថ្មីនៃ EMUI10 ដែលជ្រកក្រោម Android 10 ក្រុមហ៊ុន Huawei ក៏បានប្រកាសពីកាលបរិច្ឆេទផ្លូវការនៃព្រឹត្តិការណ៍បញ្ចេញកំពូលស្មាតហ្វូនជំនាន់ថ្មី Huawei Mate 30 Series ដែលនឹងប្រារព្វធ្វើឡើងនាថ្ងៃទី 19 ក្នុងខែកញ្ញានេះ។ សមាជិកថ្មីក្នុងផ្ទៃ Huawei Mate 30 Series ត្រូវបានគេដឹងយ៉ាងច្បាស់ថាមានម៉ូដែល Mate 30, Mate 30 Pro និងម៉ូដែល Mate 30-5G ។ កំពូលស្មាតហ្វូនជំនាន់ថ្មីទាំងនេះនឹងបំពាក់ដោយបន្ទះឈីប Kirin 990 ដែលជាកំពូលឈីបជំនាន់ថ្មីចុងក្រោយរបស់ Huawei ដែលទើបប្រកាសចេញកាលពីប៉ុន្មានថ្ងៃមុននេះ ហើយឈីបនេះមានភ្ជាប់ដោយម៉ូឌឹម 5G ស្រាប់តែម្តង។

Mate 30 Series នឹងមានបំពាក់នូវប្រព័ន្ធសែនស័រកាមេរ៉ាបែបរង្វង់ដែលហៅថា “Oreo Module” នៅផ្នែកកាមេរ៉ាក្រោយជាមួយនឹងសែនស័រកាមេរ៉ាដើមទំហំ 48MP។ យ៉ាងណាមិញ Huawei Mate 30 Series នឹងបង្ហាញខ្លួនឡើងដោយមិនមានដំឡើងនូវកម្មវិធីរបស់ Google ឡើយ ដោយវានឹងប្រើប្រាក់កម្មវិធីទីបី (Third-Party App) ដែលធ្វើការនៅលើប្រតិបត្តិការ Android 10 ផ្ទាល់ បញ្ហានេះគឺដោយសារតែការហាមប្រាមរបស់សហរដ្ឋអាមេរិកមិនទាន់រកច្រកចេញបាននៅឡើយទេ។

-OnePlus 7T និង 7T Pro

ក្រុមហ៊ុនមួយបូករបស់ចិនមួយនេះក៏បានត្រៀមខ្លួនក្នុងការដាក់បង្ហាញកំពូលស្មាតហ្វូនស្តេចល្បឿនរបស់ខ្លួននាចុងខែកញ្ញានេះផងដែរ។ កំពូលស្មាតហ្វូនរបស់ក្រុមហ៊ុនចិនមួយនេះនឹងត្រូវចេញលក់នៅទីផ្សារប្រទេសឥណ្ឌានាថ្ងៃទី 26 ខែកញ្ញានេះ ហើយក៏នឹងត្រូវចេញលក់ក្នុងទីផ្សារអាមេរិច និងអឺរ៉ុបនាខែតុលាផងដែរ។ កំពូលស្មាតហ្វូនរបស់ OnePlus នឹងមានចំនួន 3 ម៉ូដែលដូចជា OnePlus 7T , 7T Pro និង 7T Pro McLaren Edition។ ចំពោះលក្ខណះពិសេសគឺវាមានបំពាក់បន្ទះអេក្រង់បង្ហាញដែលមានទំហំ 6.55” ជាមួយល្បឿន refresh ratio 90Hz និងទ្រទ្រង់ការបង្ហាញកម្រិត Full-HD+ សម្រាប់ម៉ូដែល OnePlus 7T។ ម៉ូដែលនេះនឹងមានថ្មទំហំ 3,800mAh ហើយទ្រទ្រង់នឹងបច្ចេកវិទ្យាសាក់ភ្លើងល្បឿនលឿន Warp Charge 30T និងមានអង្គផ្ទុកទិន្នន័យទំហំ 128GB។

ចំណែកម៉ូដែល OnePlus 7T Pro និង 7T Pro McLaren Edition នឹងបំពាក់ដោយបន្ទះអេក្រង់បង្ហាញទំហំ 6.67” កម្រិត 90Hz និងទ្រទ្រង់ការបង្ហាញចេញបានដល់កម្រិត Quad-HD+ (2K)។ សម្រាប់អង្គផ្ទុកទិន្នន័យគឺមានទំហំ 256GB ហើយនិងមានថ្មធំដល់ទៅ 4,085mAh រីឯប្រព័ន្ធកាមេរ៉ារបស់ពួកវាក៏មានសមត្ថភាពក្នុងហ៊្សូមបាន 3x Optical នៅលើTelephoto lens ផងដែរ។ OnePlus 7T Series នឹងដើរលើបន្ទះឈីប Snapdragon 855+ និងដំណើរការដោយ Android 10 ចេញពីប្រអប់តែម្តង។ សម្រាប់ប្រព័ន្ធកាមេរ៉ាថតរូប-វីដេអូគឺនឹងប្រើប្រាស់សែនស័រ កាមេរ៉ាក្រោយ 3 គ្រាប់ដែលមានទំហំ 48MP Main Lens +16MP Ultra-wide Lens +12MP Telephoto Lensជាមួយកម្រិត 2x Optical Zoom សម្រាប់ម៉ូដែល OnePlus 7T។

-iPhone 11 Series

ក្រុមហ៊ុន Apple បានត្រៀមខ្លួនរួចរាល់ហើយក្នុងការប្រកាសចេញ iPhone ជំនាន់ថ្មីរបស់ខ្លួនគឺ iPhone 11 នៅថ្ងៃទី 10 កញ្ញានេះតែម្តង។ iPhone ជំនាន់ថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមរិកមួយនេះគឺមាន 3 ម៉ូដែលដូចជំនាន់ iPhone XS ដដែលប៉ុន្តែគ្រាន់តែប្តូរឈ្មោះទៅជា iPhone 11, 11 Pro និង 11 Pro Max។ ហើយសម្រាប់អេក្រង់បង្ហាញរបស់ពួកវានឹងនៅរក្សាទំហំដូចជំនាន់មុនដដែលគឺទំហំ 5.8”,6.1” និង 6.5” ប៉ុន្តែនឹងមានការបង្រួមក្បាលឆកខាងលើតូចជាងមុនបន្តិច។ បន្ថែមពីនេះអេក្រង់របស់ពួកវានឹងទ្រទ្រង់ការចុចបញ្ជាដោយប៊ិច Apple Pencil ដូច iPad Pro ថែមទៀតផង។

iPhone ជំនាន់ថ្មីនឹងបង្ហាញខ្លួនឡើងជាមួយបន្ទះឈីប Apple A13 Bionic ដែលផលិតឡើងតាមស្តង់ដារ TSMC ខ្នាត 7nm+ ជាមួយរ៉េមទំហំចាប់ពី 4GB ទៅ 6GB ទៅតាមម៉ូដែល និងប្រតិបត្តិការដោយ iOS13។ iPhone 11 នឹងមិនមានម៉ូដែល 5G នោះទេ ប៉ុន្តែពួកវានឹងដំឡើងនូវប្រព័ន្ធបច្ចេកវិទ្យា Wi-Fi 6។ ចំពោះកាមេរ៉ាវិញម៉ូដែល iPhone 11 Pro និង 11 Pro Max នឹងដំឡើងនូវប្រព័ន្ធកាមេរ៉ាក្រោយ 3 គ្រាប់ខណះ iPhone 11 នឹងមានកាមេរ៉ាក្រោយ 2 គ្រាប់។ រីឯគុណសម្បត្តិផ្សេងៗទៀតរបស់ iPhone 11 Series យើងនឹងបានដឹងលម្អិតនៅថ្ងៃនេះហើយចឹងចាំតាមដានទាំងអស់គ្នា។

-Xioami Mi Mix 4

ស្មាតហ្វូនជំនាន់ថ្មី Xiaomi Mi Mix 4 នឹងត្រូវប្រកាសចេញផ្លូវការណ៍នាថ្ងៃទី 24 ក្នុងខែកញ្ញានេះ ហើយស្មាតហ្វូននេះក៏នឹងមានម៉ូដែល 5G ផងដែរ។ ប្រភពព័ត៌មានបានអោយដឹងថា Mi Mix 4 នឹងបំពាក់នូវបន្ទះអេក្រង់បង្ហាញប្រភេទ Waterfall Display ដែលមានកម្រិតបង្ហាញចេញ Quad-HD+ (2K) និងមានតួរខ្លួនស្រោបពេញដោយសេរ៉ាម៉ិច។ ស្មាតហ្វូនជំនាន់ថ្មីនេះនឹងប្រើប្រាស់បន្ទះឈីប Snapdragon 855+ ភ្ជាប់នូវរ៉េមទំហំ 12GB និងមានអង្គផ្ទុកទិន្នន័យស្រាប់ទំហំដល់ទៅ 1TB។ ជាងនេះទៅទៀត Mi Mix 4 នឹងក្លាយជាស្មាតហ្វូនដំបូងគេដែលប្រើប្រាស់សែនស័រកាមេរ៉ាទំហំ 100MP របស់ Samsung។ ជាមួយគ្នានេះដែរវាត្រូវបានគេដឹងទៀតថានឹងប្រើបច្ចេកវិទ្យាសាកថ្មល្បឿនលឿនកំលាំង 40W។ ជាងនេះទៅទៀត Xioami មិនមែនប្រកាសចេញតែ Mi Mix 4 នោះទេក្រុមហ៊ុននេះក៏នឹងប្រកាសចេញម៉ូដែល Mi 9 Pro 5G មួយម៉ូដែលទៀតផងដែរហើយវាគឺជាម៉ូដែលដំបូងគេដែលនឹងប្រើបច្ចេកវិទ្យាសាកថ្មល្បឿនលឿនកំលាំង 30W Fast Charging Technology។

-ViVo NEX 3

ViVo NEX 3 នឹងត្រូវប្រកាសចេញផ្លូវការណ៍នាថ្ងៃទី 16 ខែកញ្ញានេះ។ ស្មាតហ្វូននេះត្រូវបានគេដឹងថាវាជា Gaming Phone ដែលវិវត្តន៍ខ្លួនចេញពីស៊េរី iQOO។ ViVo NEX 3 នឹងបង្ហាញខ្លួនដ៏ស្រស់សង្ហារជាមួយនឹងរចនាបទបែបថ្មីជាមួយនឹងការបំពាក់អេក្រង់លាតពេញគ្មានគែមឆក និងមានស៊ុមអេក្រង់តូចស្តើងបំផុត (Thin bezels)។ សម្រាប់បន្ទះអេក្រង់បង្ហាញគឺនឹងត្រូវប្រើប្រភេទ AMOLED Display ដែលមានទំហំ 6.89” មានកម្រិតបង្ហាញ Full-HD+ និងមានបង្កប់សែនស័រ Biometric សម្រាប់ស្កែនក្រយ៉ៅម្រាមដៃក្រោមអេក្រង់ទៀតផង។

ស្មាតហ្វូននេះនឹងបំពាក់នូវឈីប Snapdragon 855+ ទ្រទ្រង់ជាមួយប្រព័ន្ធ 5G និងមានថ្មកំលាំង 4,500mAh ជាមួយបច្ចេកវិទ្យាសាកចូលល្បឿនលឿនកំលាំង 44W។ សម្រាប់ប្រព័ន្ធកាមេរ៉ាវិញត្រូវបានគេដឹងថាប្រើប្រាស់ Pop up module សម្រាប់កាមេរ៉ាសែលហ្វី និងកាមេរ៉ាក្រោយបែបរង្វង់ហៅថា “Round-Shaped Module” ដែលភ្ជាប់សែនស័រចំនួន 3 គ្រាប់ជាមួយនឹងលែនគោលប្រើប្រាស់សែនស័រទំហំ 64MP។ 

-Samsung Galaxy Fold

 ក្រោយពីបានពន្យាពេលអស់រយះពេលប៉ុន្មានខែទីបំផុតក្រុមហ៊ុន Samsung បានសម្រេចចិត្តប្រកាសចេញលក់ផ្លូវការណ៍នូវស្មាតហ្វូនអេក្រង់បត់ដំបូងរបស់ខ្លួនក្នុងទីផ្សារដែនដីកំណើតគឺកូរ៉េខាងត្បូងហើយ។ Galaxy Fold បានត្រៀមខ្លួនរួចរាល់ហើយក្នុងការចេញវាយលុកទីផ្សារជាមួយនឹងការបង្កើនកម្រិតភាពធន់នៃអេក្រង់បត់របស់វាដើម្បីអោយការប្រើប្រាស់កាន់តែមានភាពធន់ និងអាចជឿជាក់បានសម្រាប់អថិជន។ ក្រៅពីទីផ្សារកូរ៉េខាងត្បូង Samsung ក៏នឹងនាំយក Galaxy Fold ទៅប្រកាសចេញលក់ក្នុងទីផ្សារបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុបរួមនឹងទីផ្សារចក្រភពអង់គ្លេសផងដែរនាថ្ងៃទី 18 ខែកញ្ញានេះ។ សម្រាប់តម្លៃ Galaxy Fold គឺខ្ទង់ប្រហែល €2,000 ហើយវានឹងចេញលក់តែសម្រាប់ទីផ្សារប្រទេសមួយចំនួនតែប៉ុណ្ណោះ។

-Oppo Realme XT

ថ្មីៗនេះក្រុមហ៊ុន Oppo បានលលេងជាមួយក្រុមហ៊ុន Xiaomi ដោយដាក់បង្ហាញទូរស័ព្ទដំបូងក្នុងពិភពលោកដែលមានកាមេរ៉ាក្រោយទំហំ 64MP នូវមុនពេលពីរបីម៉ោងប៉ុណ្ណោះនៃការប្រកាសចេញនូវ Redmi Note 8 Pro របស់ Xioami។ ទោះជាយ៉ាងណាក៏ដោយ OPPO មិនបានប្រារព្ធព្រឹត្តិការណ៍បង្ហាញចេញពេញលិញនោះឡើយដោយស្មាតហ្វូននេះនឹងត្រូវនាំយកទៅប្រកាសចេញក្នុងទីផ្សារឥណ្ឌានាថ្ងៃទី13 ក្នុងខែកញ្ញានេះ។ Realme XT នឹងចាត់ចូលក្នុងលំដាប់ថ្នាក់ស្មាតហ្វូនធុនកណ្តាលដែលជាគូប្រកូតជាមួយនឹង Redmi Note 8 Pro ហើយវានឹងប្រើប្រាស់បន្ទះឈីប Snapdragon 712, មានថ្មកំលាំង 4,000mAh និងមានកាមេរ៉ាក្រោយចំនួន 4 គ្រាប់។

-Samsung Galaxy M30s

ស្មាតហ្វូនធុនបង្គួរស៊េរីថ្មីរបស់ Samsung មួយនេះត្រូវបានបង្ហាញចេញនូវលក្ខណះសម្បត្តិផ្លូវការណ៍មួយចំនួនរួចហើយប៉ុន្តែវាមិនទាន់ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញផ្លូវការណ៍នៅឡើយទេ។ យ៉ាងណាមិញ Galaxy M30s នឹងត្រូវប្រកាសចេញផ្លូវការណ៍នាថ្ងៃទី 18 ក្នុងខែកញ្ញានេះ។ ស្មាតហ្វូន Galaxy M30s ត្រូវបានបំពាក់បន្ទះអេក្រង់ទំហំ 6.4” មានកាមេរ៉ាក្រោយ 3 គ្រាប់ជាមួយលែនគោលទំហំ 48MP។ អ្វីដែលនឹងជាចំនុចលេចធ្លោរខ្លាំងនៅលើស្មាតហ្វូននេះគឺថ្មទំហំដ៏ធំមហិមាដល់ទៅ 6,000mAh របស់វាតែម្តង។ ក្រៅពីនេះវានឹងបំពាក់នូវឈីប Exynos 9611 និងមានទំងន់សរុប 179 ក្រាម ហើយតម្លៃរបស់វាត្រូវបានគេបង្ហើបថាធូរថ្លៃបំផុតថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន