no-alternative title

តើនឹងមានអ្វីខ្លះដែលលោកអ្នករំពឹងថា នឹងបង្ហាញចេញក្នុងព្រឹត្តិការណ៍របស់ Apple នៅថ្ងៃទី 10 ខែកញ្ញានេះ?

ថ្ងៃទី 10 ខែកញ្ញានេះ ក្រុមហ៊ុន Apple នឹងរៀបចំនូវព្រឹត្តិការណ៍មួយដែលមានចំណងជើងថា "By innovation only" ដែលព្រឹត្តិការណ៍នេះនឹងធ្វើឡើងនៅ Steve Jobs Theatre របស់ក្រុមហ៊ុន Apple ហើយវាក៏អាចនឹងមានផលិតផលជាច្រើនដែលនឹងប្រកាសបង្ហាញនៅទីនេះគឺមានដូចជា iPhones, iPads, Apple Watch និងជាច្រើនទៀត។ ជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ 2012 ក្រុមហ៊ុន Apple បានបង្ហាញនូវ iPhones ស៊េរីថ្មីរបស់ខ្លួននៅក្នុងខែកញ្ញា ហើយនៅឆ្នាំ 2019 នេះ វាមិនមានអ្វីដែលប្រែប្រួលនោះទេ។ ក្រុមហ៊ុនបច្ចេកវិទ្យា Apple នៅមិនទាន់បញ្ជាក់ជាផ្លូវការអំពីគម្រោងរបស់ខ្លួននោះទេ ប៉ុន្តែរបាយការណ៍ជាច្រើនបញ្ជាក់ថា នេះគឺជាស្មាតហ្វូន iPhone 11, iPhone 11 Pro និង iPhone 11 Pro Max ដែលនឹងមានការអាប់ដេតទៅផ្នែកខាងក្នុង និងការឌីស្សាញផ្នែកខាងក្រៅរបស់វាដែលពិតជាប្លែកមែនទែនក្នុងការប្រើប្រាស់។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងការជំនួសនូវបន្ទះឈីប A12 Bionic និង iOS 12 ដែលបង្ហាញខ្លួនកាលពីឆ្នាំនេះគឺជាបន្ទះឈីប A13 Bionic ជាមួយនឹង iOS 13 ។ ស្មាតហ្វូននេះ នឹងមានរ៉េមទំហំ 4GB សម្រាប់ iPhone 11 និង 6GB សម្រាប់ម៉ូឌែល Pro។ ការផ្លាស់ប្តូរដ៏ធំបំផុតខាងក្រៅរបស់វាគឺការឌីស្សាញទៅលើកាមេរ៉ាខាងក្រោយរបស់វា។ វាគឺមានកាមេរ៉ាខាងក្រោយ 3 គ្រាប់សម្រាប់ស្មាតហ្វូន iPhone 11 Pro  និង Pro Max ដែលមានកាមេរ៉ាទំហំ 12-megapixel + 12-megapixel ជាមួយនឹង 2x telephoto zoom lensនិង 12-megapixel ultra-wide-angle  ដែលមានកម្រិត 120º field of view និងការទ្រទ្រង់ទៅលើការថតវីដេអូកម្រិត 4K នៅក្នុងកម្រិត 30fps ថែមទៀត។

Apple  ត្រូវបានគេនិយាយថា មានគម្រោងក្នុងការពង្រឹងទៅលើប្រព័ន្ធសំឡេង stereo recording system សម្រាប់វីដេអូ និងការ upgrade ទៅលើ microphones ថែមទៀត។ សម្រាប់ការអាប់ដេត Portrait Mode អនុញ្ញាតអោយប្រើប្រាស់នូវទិន្នន័យចេញពីកាមេរ៉ាទាំង ៣ នេះ និងការពង្រឹងទៅលើសមត្ថភាពរបស់ Siri AI  ដែលនៅក្នុងកម្មវិធីកាមេរ៉ា។ សម្រាប់ស្មាតហ្វូន iPhone 11 នេះ គឺមិនមានភ្ជាប់ជាមួយនឹងកាមេរ៉ាខាងក្រោយ 3 គ្រាប់នោះទេ ប៉ុន្តែវាមានកាមេរ៉ាតែពីរគ្រាប់ប៉ុណ្ណោះ ខណៈពេលដែលស្មាតហ្វូន Pro គឺមានកាមេរ៉ា 3 គ្រាប់។ ស្មាតហ្វូនទាំង 3 ម៉ូឌែលនេះ គឺមានការ upgrade ទៅលើ Face ID systems និង Touch ID ជំនាន់ទី ២ របស់ Apple និងកាមេរ៉ាខាងមុខទំហំ 10-megapixel selfie sensor ថែមទៀត។

ខណៈពេលដែល iPhone នឹងក្លាយជាប្រធានបទសំខាន់សម្រាប់ព្រឹត្តិការណ៍របស់ Apple នេះ ក្រុមហ៊ុននេះ ក៏ធ្វើការអាប់ដេតទៅលើ Apple Watch និង iPad របស់ខ្លួនផងដែរ។ នៅក្នុងការជំនួសវត្តមានរបស់វត្តមានរបស់ Apple Watch Series 4 នេះ សម្រាប់នាឡិកា Apple Watch Series 5 ត្រូវបានគេរំពឹងថា នឹងមានការផ្លាស់ប្តូរជាមួយនឹងប្រើប្រាស់នូវទីតាញ៉ូម និងសេរ៉ាមិចថែមទៀត។ វានឹងផ្តោតទៅលើ watchOS 6 software ។  វាក៏អាចនឹងមានការប្រកាសនូវវត្តមានរបស់ App Store សម្រាប់ប្រើប្រាស់នូវ Apple Watch និងកម្មវិធី Apps ជាច្រើនដូចជាកម្មវិធី Calculator, Voice Memos, និង Audiobooks ។

 

នាឡិការនេះមានការពង្រឹងថាមពលថ្មជាមួយនឹងមុខនាឡិកាថ្មី Watch Faces និងមុខងារ 'Trends' ដែលនឹងបង្ហាញសម្រាប់អ្នកប្រើប្រាស់ជាច្រើននូវទិន្នន័យសុខភាពថែមទៀត។ សម្រាប់ iPadវិញនោះ ពាក្យចចាមអារ៉ាមជាច្រើនបញ្ជាក់ថា Apple គឺមានអេក្រង់ទំហំ 10.2-inch សម្រាប់ជំនួសម៉ូឌែលទំហំ 9.7-inch ។ វាក៏នឹងដំណើរការនូវ Apple TV+ នេះ សម្រាប់ versions ចុងក្រោយបំផុតនៃ iOS 13និង iPad OS 13 ដែលនឹងប្រកាសបង្ហាញ ហើយវាក៏នឹងមានការអាប់ដេតទៅលើ MacBook ផងដែរ។

សម្រាប់ Apple TV+ និង Apple Arcade គឺបង្ហាញខ្លួននៅក្នុងខែមីនា ដែលជាសេវាកម្មចុងក្រោយបំផុតរបស់ក្រុមហ៊ុន នេះ។ វាត្រូវបានការរំពឹងថានឹងបង្ហាញខ្លួននាពេលណាមួយនៅក្នុងរដូវស្លឹកឈើជ្រុះខាងមុខនេះ ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យា Apple ក៏មិនទាន់បញ្ជាក់អំពីកាលបរិច្ឆេទជាក់លាក់ និងតម្លៃរបស់វានៅឡើយទេ។ Apple Arcade អនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនអាចចូលទៅកាន់ 100 ហ្គេមនៅលើ iPhone, iPad, Mac និង Apple TV ដោយគ្រាន់តែបង់ត្រឹមតែ 1 ខែប៉ុណ្ណោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន