no-alternative title

OPPO A9 (2020) នឹងបង្ហាញខ្លួននៅឥណ្ឌា ថ្ងៃទី 16 ខែកញ្ញាខាងមុខនេះហើយគ្រោងនឹងដាក់លក់នៅចុងខែនេះ

ស្មាតហ្វូនស៊េរីថ្មី OPPO A9 (2020) និង OPPO A5 (2020) គឺជាស្មាតហ្វូនត្រកូល A-Series ដែលមានពាក្យចចាមអារ៉ាមរបស់ស្មាតហ្វូននេះ ជាយូរមកហើយ។ ខណៈពេលដែលកាលបរិច្ឆេទនៃការប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មី OPPO A5 (2020) ស្ថិតនៅក្នុងភាពជាអាថ៌កំបាំងនោះ ក្រុមហ៊ុន Oppo នៅក្នុងប្រទេសឥណ្ឌា បានបញ្ជាក់ថា ខ្លួនបានត្រៀមបញ្ចេញនូវស្មាតហ្វូន OPPO A9 (2020) នេះនៅថ្ងៃទី 16 ខែកញ្ញាខាងមុខនេះ។ យោងតាមការបញ្ជាក់របស់ 91mobiles បានបញ្ជាក់អោយដឹងថា ស្មាតហ្វូននេះនឹងដាក់លក់នៅចុងខែនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

កន្លងមក ពាក្យចចាមអារ៉ាមជាច្រើនអំពីស្មាតហ្វូន OPPO A9 (2020) នេះ បានទម្លាយថា ស្មាតហ្វូននេះ នឹងមានអេក្រង់ធំទំហំ 6.5 inches ដែលមាន Notch តំណក់ទឹកភ្លៀង។ ស្មាតហ្វូននេះ មានសមត្ថភាពអាចទ្រទ្រង់ទៅលើកម្រិតភាពច្បាស់ HD+ និង 720x1600 pixels។ ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 665 ហើយនិងមានរ៉េមទំហំ 8GB រួមជាមួយនិងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB។ ស្មាតហ្វូនស៊េរីថ្មី OPPO A9 (2020) នេះ ដំណើរការលើ ColorOS 6.1 ដែលផ្អែកនៅលើប្រព័ន្ធប្រតិបត្តិការ Android 9 Pie OS នឹងធ្វើការតម្លើងរួចជាស្រេច។ សម្រាប់ Notch នៅផ្នែកខាងមុខរបស់ស្មាតហ្វូននេះ គឺមានកាមេរ៉ា Selfie មានទំហំ 16 មេហ្កាភិចសែល។ 

និយាយពីផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ គឺមានកាមេរ៉ា 4 គ្រាប់បញ្ឈរដែលមានទំហំ 48 មេហ្កាភិចសែល, 8 មេហ្កាភិចសែល, 2 មេហ្កាភិចសែល និងគ្រាប់ទីបួន 2 មេហ្កាភិចសែល។ ស្មាតហ្វូននេះ អាចនឹងប្រើប្រាស់នូវថាមពលថ្មដែលមានទំហំ 5,000mAh។ ស្មាតហ្វូននេះ មានវិមាត្រ 163.6 x 75.6 x 9.1mm និងទម្ងន់ 196 ក្រាម។ ស្មាតហ្វូនស៊េរីថ្មី OPPO A9 (2020) នេះមានច្រើនពណ៌សម្រាប់ធ្វើការជ្រើសរើសដូចជាពណ៌ខ្មៅ ពណ៌ស ពណ៌ខៀវ និងពណ៌បៃតង។ ស្មាតហ្វូននេះនឹងដាក់លក់នៅក្នុងប្រទេសឥណ្ឌានៅក្នុងតម្លៃ Rs. 21,000។ 

សូមជំរាបផងដែរ កន្លងមក នៅលើ TENAA ក៏ធ្លាប់បានបញ្ជាក់ដែរថា ស្មាតហ្វូននេះអាច នឹងប្រកាសចេញនៅក្នុងប្រទេសចិនជាផ្លូវការនៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះដូចគ្នា ហើយនឹងបន្តបង្ហាញខ្លួននៅក្នុងទីផ្សាររបស់ប្រទេសវៀតណាម និងម៉ាឡេស៊ី រួមជាមួយនឹងកម្ពុជាយើង នៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះផងដែរ។ សម្រាប់ OPPO A5 (2020) ត្រូវបានពាក្យចចាមអារ៉ាមជាច្រើន បានបញ្ជាក់ថា នឹងមានលក្ខណៈសម្បត្តិទាបជាងបន្តិចបើធៀបជាមួយនឹងស្មាតហ្វូន A9 (2020) ដែលមានរ៉េម និងកាមេរ៉ាតូចជាង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន