no-alternative title

Mate 30 series នឹងដាក់លក់នៅក្នុងប្រទេសចិនបន្ទាប់ពីការបង្ហាញខ្លួននៅថ្ងៃទី 19 ខែកញ្ញាខាងមុខនេះ

នៅក្នុងព្រឹត្តិការណ៍ពិពរណ៍បច្ចេកវិទ្យា IFA 2019 នៅក្នុងទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ក្រុមហ៊ុន Huawei ធ្វើការប្រកាសចេញនូវបន្ទះឈីប Kirin 990 ដែលនឹងប្រើប្រាស់នៅលើស្មាតហ្វូនត្រកូល Mate 30 series ហើយវាគ្រោងនឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងថ្ងៃទី 19 ខែកញ្ញាខាងមុខនេះ។ ព្រឹត្តិការណ៍នៃការប្រកាសចេញស្មាតហ្វូនត្រកូល Mate 30 series នឹងធ្វើឡើងនៅក្នុងទីក្រុង Munich ប្រទេសអាល្លឺម៉ង់។ នៅក្នុងបទសម្ភាសន៍មួយបន្ទាប់ព្រឹត្តិការណ៍ IFA 2019 នោះ លោក Richard Yu ដែលជា CEO របស់ក្រុមហ៊ុន Huawei Consumer Business Group បាននិយាយថា ស្មាតហ្វូនស៊េរីថ្មីត្រកូល Mate 30 series នឹងដាក់លក់នៅក្នុងទីផ្សារនៃប្រទេសចិនមុនគេបង្អស់។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូនស៊េរីថ្មី Huawei Mate 30 series នេះត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួនជាប្រភេទ AOSP Edition របស់ Android ដែលមិនមានភ្ជាប់ជាមួយនឹង Google Apps នោះទេ។ លោក Yu បានអះអាងថា Huawei នេះនឹងផ្តល់អោយអ្នកប្រើប្រាស់នូវឱកាសក្នុងការធ្វើការតម្លើងនូវកម្មវិធី Google Apps នៅលើស្មាតហ្វូន Mate 30 Series ដោយខ្លួនឯងផ្ទាល់សម្រាប់ទីផ្សារអន្តរជាតិ។

រហូតមកទល់ពេលនេះ មានពាក្យចចាមអារ៉ាមជាច្រើន បានបញ្ជាក់ថា Mate 30 Pro នេះ នឹងមានអេក្រង់ទំហំ 6.6 អ៊ីងជាមួយនឹងកម្រិតភាពច្បាស់ QHD+។ ស្មាតហ្វូននេះ មានអេក្រង់ទឹកធ្លាក់ Waterfall Display និងបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់ និងមានបច្ចេកវិទ្យា 3D Face Unlock ព្រមទាំងមានភ្ជាប់ជាមួយនឹង Notch ដែលមានទំហំធំជាងមុន។ ស្មាតហ្វូន Mate 30 Pro នេះនឹងមានកាមេរ៉ា 3 គ្រាប់ ដែលមាននិន្នាការថ្មីជាមួយរូបរាងចតុកោណ។

Mate 30 Pro ត្រូវបានក្រុមហ៊ុនបំពាក់នូវបន្ទះឈីប Kirin 990 ប្រភេទ 7nm ថ្មីជាមួយនឹងការបញ្ចូលនូវម៉ូដឹម 5G រួចជាស្រេច។ សម្រាប់ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ គឺមានកាមេរ៉ា 4 គ្រាប់ដែលមានទំហំ 40 មេហ្កាភិចសែល ចំនួន 2 គ្រាប់ និងកាមេរ៉ាទំហំ 8 មេហ្កាភិចសែលចំនួនពីរគ្រាន់ដែលមួយជា Telephoto Lens និងមួយគ្រាប់ទៀតជា ToF Sensor ។ សម្រាប់កាមេរ៉ាខាងក្រោយនេះ គឺមានរូបរាងជារង្វង់។

ស្មាតហ្វូននេះ នឹងមានថាមពលថ្មដែលមានទំហំ 4,500mAh និងការទ្រទ្រង់ទៅលើបច្ចេកវិទ្យា 55W Rapid Charging និង 30W Wireless Charging។ Huawei បានត្រៀមបញ្ចេញនូវ 5G version របស់ស្មាតហ្វូន Mate 30 Pro ផងដែរ។ សម្រាប់តម្លៃ និងព័ត៌មានរបស់ស្មាតហ្វូននេះ នៅមិនទាន់ទម្លាយនៅឡើយទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ដោយ ប៉េងលីន
ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ដោយ ប៉េងលីន
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

ដោយ ប៉េងលីន
ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ដោយ ប៉េងលីន