no-alternative title

OPPO បញ្ជាក់ថា A9 (2020) នឹងមានរ៉េមទំហំ 8GB កាមេរ៉ាខាងក្រោយ 4 គ្រាប់ និងថាមពលថ្មទំហំ 5000MAH

យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ អោយដឹងថា ក្រុមហ៊ុន Oppo បាននឹងបន្តក្នុងការរៀបចំខ្លួន ដើម្បីប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មីសម្រាប់ឆ្នាំ 2019 នេះ ហើយស្មាតហ្វូនជំនាន់ថ្មីដែលបង្ហាញខ្លួននៅលើបញ្ជីរបស់ក្រុមហ៊ុ Oppo នេះគឺជាស្មាតហ្វូន Oppo A9 (2020) ដែលជាបដិវត្តន៍ថ្មីបើធៀប ជាមួយនឹងម៉ូឌែលជំនាន់មុនៗរបស់វាដែលមានការពង្រឹងទៅលើសមត្ថភាពកាន់តែខ្លាំងក្លា ហើយវានឹងធ្វើការប្រកួតប្រជែងជាមួយនឹងស្មាតហ្វូនថ្នាក់កណ្តាលជាច្រើនទៀតរបស់ក្រុមហ៊ុន Xiaomi និង Samsung ជាពិសេសស្មាតហ្វូននេះ មានតម្លៃក្រោម $300 ថែមទៀតផង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូនស៊េរីថ្មី Oppo A9 (2020) នេះ នឹងធ្វើការប្រកាសបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 16 ខែកញ្ញាខាងមុខនេះ ប៉ុន្តែយើងបានដឹងអ្វីៗជាច្រើនអំពីផ្នែកខាងក្នុងរបស់ស្មាតហ្វូននេះច្រើនរួចមកហើយផងដែរ។ ក្រុមហ៊ុន oppo ក៏បានបញ្ចេញនូវព័ត៌មានលម្អិតជាច្រើនរបស់ស្មាតហ្វូននេះនៅលើបណ្តាញសង្គមរបស់ខ្លួនផងដែរ ជាមួយនឹងការបង្ហាញនូវរូបរាងរបស់ស្មាតហ្វូននេះមុនពេលដែលវាបង្ហាញខ្លួនជាផ្លូវការនៅក្នុងរយៈពេល 6 ថ្ងៃទៀតខាងមុខនេះ។ Youtuber Mary Bautista របស់ប្រទេសហ្វីលីពីន ក៏បានបង្ហាញអំពីស្មាតហ្វូន Oppo A9 (2020) នៅក្នុងដៃរបស់គាត់និងធ្វើការ Review អំពីស្មាតហ្វូននេះថែមទៀតផង។ សម្រាប់ការឌីស្សាញស្មាតហ្វូននេះ គឺមានពណ៌ខៀវយ៉ាងស្រស់ស្អាតទាក់ទាញបំផុតសម្រាប់អ្នកប្រើប្រាស់ដែលមានវ័យក្មេងនោះ។ 

ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.5-inch HD+ និងភ្ជាប់ជាមួយនឹង Notch ដែលមានតំណក់ទឹកភ្លៀងថែមទៀត។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺមានកាមេរ៉ា ៣ គ្រាប់ដែលមានទំហំ 48MP sensor ជាមួយនឹង f/1.8 aperture និង 8MP wide-angle lens 119º និង f/2.5 aperture និងកាមេរ៉ាទីបីមានទំហំ 2MP depth sensor ដែលមាន aperture f/2.4។ កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះគឺមានទំហំ 16MP ។ ស្មាតហ្វូននេះដំណើរការនូវបន្ទះឈីប Snapdragon 665 រ៉េមទំហំ 8GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ហើយវាអាចបន្ថែមនូវ microSD ដែលមានទំហំ 256GB ថែមទៀត។

សម្រាប់លក្ខណៈសម្បត្តិជាច្រើនទៀតដែលគួរអោយចាប់អារម្មណ៍សម្រាប់ស្មាតហ្វូននេះគឺថា ស្មាតហ្វូន Oppo A9 (2020) នឹងមានថាមពលថ្មធំដែលមានទំហំ 5,000 mAh ហើយវាក៏មានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា wireless និង reverse charging technology ថែមទៀត។ ស្មាតហ្វូននេះប្រើប្រាស់ជាមួយនឹង ColorsOS 6.0.1 ផ្អែកទៅលើប្រព័ន្ធប្រតិបត្តិការ Android 9 Pie និងបច្ចេកវិទ្យាជាច្រើនទៀតដូចជា Dolby Atmos និង Ultra Night Mode 2.0 mode សម្រាប់កាមេរ៉ាថែមទៀត។ នៅក្នុងខណៈពេលនេះយើងនៅមិនទាន់ដឹងអំពីតម្លៃរបស់វានៅឡើយទេ។

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន