no-alternative title

Huawei P30 PRO ពណ៍ថ្មីនេះ ក្លាយជាស្មាតហ្វូនដំបូងបំផុតដែលនឹងធ្វើការ Upgrade ទៅលើ EMUI10 ដែលផ្អែកលើ Android 10

នៅក្នុងព្រឹត្តិការណ៍ IFA 2019 កន្លងទៅនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei បានប្រកាសចេញនូវពណ៌ថ្មីចំនួន 2 ទៀតរបស់ស្មាតហ្វូនស៊េរីថ្មី Flagship Huawei P30 Pro ដែលលក់បានច្រើនជាង 16 លានគ្រឿងនៅក្នុងរយៈពេល 6 ខែដំបូងនេះ។ សម្រាប់ពណ៌ថ្មីទាំងពីររបស់ស្មាតហ្វូន flagship Huawei P30 Pro នេះ គឺផ្តោតទៅលើការជម្រុញពីធម្មជាតិ។ សម្រាប់ពណ៌ Mystic Blue គឺផ្តោតទៅលើការចំណាំងនៃពណ៌របស់សមុទ្រ ខណៈពេលដែលពណ៌ Misty Lavender គឺផ្តោតទៅលើឆ្នេរសមុទ្រនៅពេលថ្ងៃលិច។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Huawei ក៏ផ្តោតទៅលើការបញ្ចេញនូវពណ៌ថ្មីជាច្រើនសម្រាប់ស្មាតហ្វូន Huawei P30 Pro នេះដែរ។ ប្រព័ន្ធកាមេរ៉ារបស់ស្មាតហ្វូននេះ គឺមានការឌីស្សាញសារជាថ្មីដែលមិនបង្ករនូវស្នាមប្រឡាក់ទៅលើកាមេរ៉ាខាងក្រោយនោះទេ ក្រុមហ៊ុន Huawei ក៏ផ្តល់នូវមុខងារថ្មីសម្រាប់កាមេរ៉ាទៅលើស្មាតហ្វូនស៊េរីថ្មី Huawei P30 series នេះ ដែលរួមមានមុខងារ Super Night Selfie ដែលប្រើប្រាស់នូវ algorithm សម្រាប់ការពង្រឹងទៅលើភ្លើងភ្លឺច្បាស់ជាងមុន និងពន្លឺទៅលើភ្លើងផ្ទៃខាងក្រោយផងដែរ។ សម្រាប់មុខងារជាច្រើនទៀត គឺមានការកែលម្អរទៅលើមុខងារ VUA AI ពី Huawei  ដោយនិងអនុញ្ញាតអោយអ្នកអាចធ្វើការបង្កើតនូវវីដេអូតន្ត្រីចេញពី Gallery ជាមួយនឹងការចុច Click តែមួយដងប៉ុណ្ណោះ។

នៅពេលដែលវីដេអូនេះ ដំណើរការនោះ អ្នកអាចធ្វើការរៀបចំវាបានជាមួយនឹងតន្រ្តី Filters, Effects និងជាច្រើនទៀតផង។ ជាចុងក្រោយ ស្មាតហ្វូនស៊េរីថ្មី Huawei P30 series នេះ នឹងក្លាយជាស្មាតហ្វូនដំបូងបំផុតដែលធ្វើការ Upgrade ទៅលើប្រព័ន្ធប្រតិបត្តិការ EMUI10 operating system ថ្មីនេះ។ ផ្អែកទៅលើប្រព័ន្ធប្រតិបត្តិការ Android 10 នេះ នឹងផ្តល់នូវបទពិសោធន៍ប្រើប្រាស់ដ៏អស្ចារ្យបំផុត។ EMUI 10 នឹងដាក់អោយដំណើរការនៅក្នុងទម្រង់ជា Beta នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ គេរំពឹងថា EMUI 10 អាចនឹងដាក់អោយដំណើរការនៅក្នុងពេលណាមួយជាមួយនឹងការបង្ហាញវត្តមានរបស់ស្មាតហ្វូន Mate 30 ខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ដោយ ប៉េងលីន
ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ដោយ ប៉េងលីន
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

ដោយ ប៉េងលីន
ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ដោយ ប៉េងលីន