no-alternative title

ក្រុមហ៊ុន Xiaomi បានធ្វើការនៅលើបច្ចេកវិទ្យាសាកថ្មលឿន 40W wireless charging ដោយនឹងបង្ហាញចេញនៅដើមឆ្នាំក្រោយនេះហើយ

នៅថ្ងៃនេះ ក្រុមហ៊ុន Xiaomi បានរៀបចំនូវសន្និសិទសារព័ត៌មានមួយទៅលើសករាជនៃបច្ចេកវិទ្យា 5G charging ដែលក្រុមហ៊ុននេះ បានធ្វើការប្រកាសចេញនូវបច្ចេកវិទ្យាបញ្ចូលថាមពលថ្មឥតខ្សែ Mi Charge Turbo 30W Wireless charging។ ក្រុមហ៊ុននេះ ក៏បានទម្លាយថា ផលិតផលមួយចំនួនរបស់ខ្លួនក៏ស្ថិតនៅក្នុងដំណាក់កាលនៃការអភិវឌ្ឍផងដែរ។ បច្ចេកវិទ្យាមួយនៅក្នុងចំណោមទាំងនេះ គឺដំណោះស្រាយទៅលើបច្ចេកវិទ្យា 40W wireless charging រួមជាមួយនឹងបច្ចេកវិទ្យា Mi 30W Wireless chargingនិង 20W wireless charger ផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បច្ចេកវិទ្យា 40W wireless charger នេះ អាចនឹងបង្ហាញខ្លួននាពេលដ៏ខ្លីខាងមុខនេះ ហើយនេះ នឹងធ្វើអោយក្រុមហ៊ុន Xiaomi កាន់តែខ្លាំងក្លាឈានមុខគេទៅលើបច្ចេកវិទ្យានេះ បន្ថែមទៀត។ សម្រាប់ 30W wireless charger ថ្មីនេះ គឺជាដំណោះស្រាយដំបូងបំផុតរបស់ពិភពលោក ហើយវាអាចនឹងប្រើប្រាស់ជាមួយនឹងស្មាតហ្វូនស៊េរីថ្មី Mi 9 Pro 5G ដែលនឹងបង្ហាញខ្លួនឆាប់ៗនេះ។ សម្រាប់ 30W wireless flash charger អាចធ្វើការបញ្ចូលថាមពលថ្ម 4000mAhចាប់ពី 0% ទៅ 50% នៅក្នុងរយៈពេលត្រឹមតែ 25 នាទីប៉ុណ្ណោះ ខណៈពេលដែលការបញ្ចូលថ្មពេញគឺត្រឹមតែ 69 នាទី។

ក្រុមហ៊ុននេះ បាននិយាយថា សម្រាប់ដំណោះស្រាយនៃបច្ចេកវិទ្យាឥតខ្សែ 40W super wireless fast charging នេះគឺស្ថិតនៅក្នុងដំណាក់កាលនៃការធ្វើតេស្ត៍។ សម្រាប់ដំណោះស្រាយនៃបច្ចេកវិទ្យា 40W wireless charging នេះនឹងមានការពង្រឹងទៅលើការបញ្ចូលថាមពលថ្មលឿនជាងមុនដល់ទៅ 33%។ ក្រុមហ៊ុន Xiaomi បាននិយាយថា សម្រាប់ស្តង់ដារនៃស្មាតហ្វូន Flagships នាពេលអនាគត នឹងមិនត្រឹមតែផ្តល់នូវការបញ្ចូលថ្មឥតខ្សែ Wireless Charging នោះទេ ប៉ុន្តែវាក៏ផ្តល់នូវបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿនតាមខ្សែ Wired Charging និងបច្ចេកវិទ្យា reverse charge ផងដែរ។ សម្រាប់ផលិតផលនេះ អាចនឹងមិនទាន់បង្ហាញខ្លួននៅក្នុងឆ្នាំនេះនៅឡើយទេ ប៉ុន្តែយើងរំពឹងថា អាចនឹងបង្ហាញខ្លួននៅដើមឆ្នាំក្រោយនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន