no-alternative title

ព័ត៌មានថ្មីបញ្ជាក់ថា OPPO RENO 2 នឹងទ្រទ្រង់ទៅលើមុខងាររក្សាលំនឹងរូបភាពសម្រាប់ការថតរូបភាព និងវីដេអូ

ថ្មីៗនេះ ក្រុមហ៊ុន OPPO បានបញ្ចេញនូវវីដេអូផ្សព្វផ្សាយថ្មីមួយក្នុងការប្រកាសចេញនូវមុខងារថ្មីសម្រាប់ស្មាតហ្វូន OPPO Reno 2។ ដូចអ្វីដែលអ្នកបានដឹងហើយនេះគឺជាស្មាតហ្វូនដែលមានកាមេរ៉ា 4 គ្រាប់ ដែលមានការពង្រឹងទៅលើសមត្ថភាពកាមេរ៉ាកាន់តែខ្លាំងក្លាបំផុត។ ស្មាតហ្វូននេះ នឹងទ្រទ្រង់ទៅលើមុខងាររក្សាលំនឹងរូបភាពសម្រាប់ការថតរូបភាព និងការថតវីដេអូ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កាលបរិច្ឆេទនៃការបង្ហាញវត្តមានរបស់ OPPO Reno 2 នៅមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែក្រុមហ៊ុននេះ ក៏ចាប់ផ្តើមបញ្ចេញនូវរូបភាពកាន់តែច្រើន និងវីដេអូកាន់តែច្រើន សម្រាប់ស្មាតហ្វូននេះផងដែរ។ សម្រាប់រូបភាពផ្សព្វផ្សាយនេះ យើងបានដឹងថា ស្មាតហ្វូននេះ នឹងទ្រទ្រង់ទៅលើបច្ចេកវិទ្យា 20x zoom និង ultra-advanced mode សម្រាប់ការថតនៅពេលយប់ និងជាច្រើនទៀត។ 

ប្រភពខាងលើនេះ បានបញ្ជាក់ថា វីដេអូនេះ គឺបានបង្ហាញពីការទ្រទ្រង់ទៅលើមុខងាររក្សានូវលំនឹងរូបភាព Ultra Steady super image stabilization សម្រាប់ធ្វើការថតវីដេអូ។ នៅក្នុងវីដេអូនេះ ក៏មានការបង្ហាញថា ស្មាតហ្វូនស៊េរីថ្មី OPPO Reno 2 នេះ អាចធ្វើការថតរូបភាព វីដេអូបានយ៉ាងរលូនតែម្តង។ ស្មាតហ្វូនស៊េរីថ្មីនេះ នឹងបង្ហាញខ្លួននៅពេលដ៏ខ្លីនេះហើយ យើងក៏បានដឹងខ្លះមកហើយថា ស្មាតហ្វូននេះ គឺមានអេក្រង់ទំហំ 6.5-inch screen, បន្ទះឈីប Snapdragon 730G ថាមពលថ្មទំហំ 3915mAh កាមេរ៉ាខាងមុខទំហំ 16MP និងកាមេរ៉ាខាងក្រោយ 4 គ្រាប់។ ស្មាតហ្វូននេះមានកាមេរ៉ាទំហំ 48MP lens, 8MP lens, 13MP lens និង 2MP lens ។

យើងនឹងដឹងនូវព័ត៌មានលម្អិតជាច្រើនទៀតរបស់ស្មាតហ្វូននេះ នៅពេលដែលវាបង្ហាញខ្លួន។ គួរបញ្ជាក់ថា ស្មាតហ្វូន OPPO Reno 2 គឺជាស្មាតហ្វូនថ្នាក់កណ្តាលប៉ុន្តែបើក្រឡេកមើលទៅលើលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះ និងការឌីស្សាញរបស់ស្មាតហ្វូននេះពិតជាអស្ចារ្យមែនទែន៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន