no-alternative title

vivo បានបញ្ចេញនូវជម្រើសថ្មីសម្រាប់ iQOO Pro 5G ដែលមានទំហំរ៉េម 12GB និងមេម៉ូរីទំហំ 256GB នៅក្នុងទីផ្សារប្រទេសចិន

បច្ចុប្បន្ននេះ Vivo iQOO Pro 5G គឺជាស្មាតហ្វូន Flagship 5G ស៊េរីថ្មីដែលមានតម្លៃថោកបំផុតនៅក្នុងប្រទេសចិន។ ស្មាតហ្វូននេះ គឺលក់ដាច់ខ្លាំងដែលគួរអោយភ្ញាក់ផ្អើលមែនទែន ហើយស្មាតហ្វូននេះគឺមានតម្រូវការខ្ពស់មែនទែន ក្រុមហ៊ុន vivo ក៏សម្រេចចិត្តក្នុងការផ្តល់អោយអតិថិជនជាច្រើននូវទំហំ Storage ជាច្រើនទៀតទៅតាមតម្រូវការ។ ក្រុមហ៊ុននេះ បានប្រកាសថា ខ្លួននឹងផ្តល់អោយនូវទំហំថ្មីគឺ 12GB+256GB សម្រាប់ស្មាតហ្វូន iQOO Pro 5G សម្រាប់ប្រទេសចិននៅក្នុងតម្លៃ 4498 Yuan ($636)។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ស្មាតហ្វូនដែលមានទំហំ 12GB+256GB ថ្មីនេះ គឺមានតម្លៃ 400 Yuan ($57) គឺថ្លៃជាងម៉ូឌែលទំហំ 12GB+128GB storage (4098 Yuan) ។ សម្រាប់ម៉ូឌែល Top-End Storage គឺមានពណ៌តែមួយប៉ុណ្ណោះ គឺ Racing Black ។ សម្រាប់ទំហំផ្សេងពីនេះ គឺមានពណ៌ Le Mans Blue ថែមទៀតសម្រាប់ការប្រើប្រាស់។ ស្មាតហ្វូន iQOO series របស់ក្រុមហ៊ុនបច្ចេកវិទ្យា Vivo គឺតែងតែផ្តល់នូវតម្លៃយ៉ាងពិសេសសម្រាប់អ្នកប្រើប្រាស់។ សម្រាប់ស្មាតហ្វូនប្រភេទ Top-End នេះ គឺទ្រទ្រង់ទៅលើបច្ចេកវិទ្យា 5G ដែលមានតម្លៃក្រោម $650 ហើយវាគឺជាស្មាតហ្វូនមួយនៅក្នុងចំណោមស្មាតហ្វូន High-End 5G Flagships ដែលមានតម្លៃថោកបំផុតនៅក្នុងប្រទេសចិននៅក្នុងខណៈពេលនេះ។

ជាមួយនឹងស្មាតហ្វូន 5G ស្មាតហ្វូននេះ មានភ្ជាប់ជាមួយនឹងមុខងារពិសេសៗដូចជា Snapdragon 855+ ប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ ថាមពលថ្មទំហំ 4500mAh ជាមួយនឹងការទ្រទ្រង់នូវបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន 44W Fast Charging និងកាមេរ៉ាខាងក្រោយ 3 គ្រាប់ថែមទៀត។ សម្រាប់គូរប្រកួតប្រជែងរបស់ស្មាតហ្វូននេះ នៅក្នុងប្រទេសចិន គឺជាស្មាតហ្វូន Axon 10 Pro 5G (4999 Yuan ប្រហែល $720) និងស្មាតហ្វូន Huawei Mate 20X 5G (6199 យន់ ប្រហែល $900)ដែលមានតម្លៃថ្លៃជាង។ បើធ្វើការប្រៀបធៀបនោះ ស្មាតហ្វូន iQOO PRo 5G គឺមានតម្លៃប្រហែលជា $537 សម្រាប់ទំហំ 8GB+128GB ៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន