no-alternative title

Funtouch OS 9.1 ស្បែកមុខថ្មីរបស់ក្រុមហ៊ុន vivo នឹងប្រកាសចេញជាផ្លូវការនៅថ្ងៃទី 17 ខែកញ្ញាខាងមុខនេះ

នៅសប្តាហ៍ក្រោយនេះ ក្រុមហ៊ុន vivo បានត្រៀមខ្លួនក្នុងការបញ្ចេញនូវអ្វីដែលថ្មីទៀតហើយ គឺស្មាតហ្វូនស៊េរីថ្មី NEX 3 5G flagship នៅក្នុងព្រឹត្តិការណ៍មួយនៅក្នុងថ្ងៃទី 16 ខែកញ្ញាខាងមុខនេះ នៅក្នុងទីក្រុងស៊ាងហៃ។ សម្រាប់ថ្ងៃទី 20 ខែកញ្ញា នេះ ស្មាតហ្វូនស៊េរីថ្មី V17 Pro នឹងបង្ហាញវត្តមានជាផ្លូវការផងដែរ។ នៅក្នុងព័ត៌មាន Teaser ថ្មីមួយរបស់ក្រុមហ៊ុនរបស់ចិននេះ គេនឹងឃើញនូវវត្តមានរបស់ Funtouch OS ថ្មីដែលនឹងប្រកាសបង្ហាញវត្តមាននៅក្នុងពេលដែលស្មាតហ្វូនស៊េរីថ្មីនេះបង្ហាញខ្លួនផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់វីដេអូមួយដែលលើកឡើងអំពីព្រឹត្តិការណ៍នៃការសម្ភោធន៍នៅថ្ងៃទី 16 ខែកញ្ញាខាងមុខនេះ ដែលមានន័យថា ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន vivo នេះ នឹងមានប្រើប្រាស់ជាមួយនឹង Funtouch OS 9.1 ថ្មីនេះ។ សម្រាប់អក្សរនៅលើរូបភាពនេះគឺមានការនិយាយលើកឡើងថា ប្លែក និងមិនធម្មតា។  បើយើងគិតអំពី Funtouch OS នោះ យើងអាចរំពឹងបានថាវាមានប្រវត្តិជាច្រើនខណៈពេលដែល Funtouch OS 10 ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 10 ហើយយើងរំពឹងថាសម្រាប់ជំនាន់នៃ 9.1 នេះនឹងមានការ update ច្រើនបើធៀបជាមួយនឹង Funtouch OS 9 ។ វាមាននឹងមានការបន្ថែមនូវមុខងារថ្មីចំនួន 72 ការពង្រឹងទៅលើ UI ដល់ទៅ 263 រួមជាមួយនឹងការប្រើប្រាស់កាន់តែឆ្លាតវៃ និងអស្ចារ្យបំផុតក្នុងការប្រើប្រាស់ថែមទៀត។

Funtouch OS 9.1 អាចត្រូវគេចាត់ទុកថាគឺជាការធ្វើបដិវត្តន៍ពិតៗដែលក្រុមហ៊ុន vivo បានត្រៀមខ្លួនក្នុងការដាក់អោយដំណើរការជាមួយនឹងស្មាតហ្វូនស៊េរីថ្មី vivo Nex 3 របស់ខ្លួនដែលមានការឌីស្សាញជាមួយនឹងអេក្រង់ពេញគែមយ៉ាងប្រណិតបំផុត។ យើងនឹងដឹងព័ត៌មានជាក់លាក់អំពីវានៅសប្តាហ៍ក្រោយនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន