no-alternative title

Land Rover Defender 2020 ពិតជាមានរូបរាងស្រស់ស្អាត និងប្លែកគួរអោយចង់ប្រើប្រាស់បំផុត!

នៅពេលនេះ រថយន្តស៊េរីថ្មី Land Rover Defender បានបង្ហាញរូបរាងជាផ្លូវការហើយ។ បើយើងមើលទៅលើឈ្មោះរបស់រថយន្តនេះ គឺពិតជាមិនធម្មតានោះទេ នៅក្នុងវិស័យផ្នែករថយន្តនេះ។ នៅក្នុងមជ្ឈមណ្ឌលផ្នែកឌីស្សាញដ៏អស្ចារ្យបំផុតនៅក្នុងទីស្នាក់ការកណ្តាលថ្មីរបស់ក្រុមហ៊ុន Jaguar Land Rover នៅក្នុងទីក្រុង Gaydon ប្រទេសអង់គ្លេស លោក Gerry McGovern ដែលជាប្រធានផ្នែកឌីស្សាញរបស់ក្រុមហ៊ុន Land Rover បានធ្វើការពន្យល់អំពីរបៀបដែលក្រុមហ៊ុន បានធ្វើការផ្ទេរនូវមរតកនៃបច្ចេកវិទ្យា និងការឌីស្សាញ ដ៏អស្ចារ្យរបស់ខ្លួនសម្រាប់រថយន្តត្រកូល Defender នេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោកបាននិយាយថា ខណៈពេលដែលយើងទទួលស្គាល់ទៅលើការផ្ទេរមរតកនៃបច្ចេកវិទ្យា និងការឌីស្សាញពីជំនាន់មុនមកនោះ យើង គឺអាចធ្វើការបញ្ចូលគ្នានៃបច្ចេកវិទ្យាពីមុនៗ បូកបញ្ចូលជាមួយនឹងបច្ចេកវិទ្យា និងការឌីស្សាញសម្រាប់ពេលអនាគត។ សម្រាប់ការឌីស្សាញរូបរាងរបស់រថយន្តនេះ គឺមានភាពស្មុគស្មាញផងដែរ ប៉ុន្តែគាត់បានបង្កើតនូវការឌីស្សាញដ៏អស្ចារ្យសម្រាប់រថយន្តម៉ូឌែល Defender ដែលនាំមុខគេទៅលើការឌីស្សាញ ធន់រឹងមាំខ្លាំង និងម៉ាស៊ីនខ្លាំងក្លាថែមទៀត។ 

McGovern បាននិយាយថា យើងចង់អំពាវនាវទៅកាន់អ្នកប្រើប្រាស់រថយន្តជាច្រើន អោយក្រឡេកមើលទៅលើរថយន្តម៉ូឌែលថ្មីនេះ ដោយសារតែវា គឺមានការផ្តោតទៅលើការឌីស្សាញម៉ាស៊ីនខ្លាំងក្លាបំផុត។ សម្រាប់ការឌីស្សាញនេះគឺនាំមុខគេហើយសម្រាប់រថយន្តម៉ូឌែលថ្មី Defender នេះ។ ផ្នែកខាងក្នុងរបស់រថយន្តនេះ គឺមានភាពធន់រឹងមាំ ហើយវាពិតជាខុសប្លែកពីរថយន្ត Range Rover ។”

លោក Lee Perry ដែលជាអ្នកឌីស្សាញ ផ្នែកខាងក្នុងរបស់រថយន្តនេះ ក៏បានបញ្ជាក់ប្រាប់ដែរថា សម្រាប់ផ្នែកខាងក្នុងរបស់រថយន្តនេះ គឺមានការភ្ជាប់ជាមួយនឹង Dashboard ដែលផលិតឡើងមកពីម៉ាញ៉េស្យូម ដែលផ្តល់នូវប្រព័ន្ធសុវត្ថិភាពក្នុងការប្រើប្រាស់ ហើយក្នុងនោះក៏មានបច្ចេកវិទ្យាជាច្រើនទៀតដែលសុទ្ធតែល្អបំផុតសម្រាប់អ្នកប្រើប្រាស់រថយន្ត Defender ចង់បានផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន