no-alternative title

Ford បានបំបែកកំណត់ត្រាថ្មីពិភពលោកជាមួយនឹងការប្រមូលផ្តុំក្បួនរថយន្ត MUSTANG ដ៏ធំបំផុតមិនធ្លាប់មាននោះទេ!

កាលពីថ្ងៃទី 7 ខែកញ្ញាកន្លងទៅនេះ ក្រុមហ៊ុន Ford បានបំបែកកំណត់ត្រាពិភពលោកថ្មីមួយទៀតហើយ ជាមួយនឹងការប្រមូលផ្តុំក្បួនរថយន្ត MUSTANG ធំបំផុតមិនធ្លាប់មានពីមុនមកនោះទេ។ ព្រឹត្តការណ៍នេះ មានរយថយន្តជាច្រើនគ្រប់ជំនាន់របស់ត្រកូល Mustang ដោយគិតចាប់តាំងពីរថយន្តប្រណាំងស្ព័រ ដែលបានបង្ហាញខ្លួននៅក្នុងឆ្នាំ 1964 កន្លងទៅ នៅក្នុង Lommel Proving Ground របស់ក្រុមហ៊ុនផលិតរថយន្ត Ford។ ការជួបជុំគ្នានេះ គឺបានជួយអោយមានការបំបែកនូវកំណត់ត្រាថ្មីសម្រាប់ការប្រមូលផ្តុំនូវរថយន្ត Mustangs ធំបំផុតនៅក្នុងពិភពលោក។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា ក្រុមហ៊ុនផលិតរថយន្ត Ford បានបំបែកកំណត់ត្រាផ្ទាល់ខ្លួនច្រើនដងរួចមកហើយ ដូចជាការប្រមូលផ្តុំនូវរថយន្តចំនួន 960 គ្រឿងនៅក្នុងទីក្រុង Toluca នៃប្រទេសម៊ិចស៊ិកូ នៅថ្ងៃទី 3 ខែធ្នូ ឆ្នាំ 2017 ជាមួយនឹងការប្រមូលនូវរថយន្ត 1,326 គ្រឿងនៃរថយន្ត Mustangs នៅទូទាំងទ្វីបអ៊ឹរ៉ុប នៅក្នុងការសាកល្បងតេស្ត៍របស់ក្រុមហ៊ុន Ford នៅក្នុងប្រទេសបែលហ្សិក។ 

ក្រុមហ៊ុន Ford ដែលជាអ្នករៀបចំកម្មវិធីនេះ បាននញ្ជាក់ថា ដើម្បីបំបែកបាននូវកំណត់ត្រាថ្មីនេះបាន គឺរថយន្ត Mustangs ត្រូវបើកបរនៅក្នុងក្បួនដែលមានការរំខាននោះទេ ហើយវាមានចម្ងាយ 20 ម៉ែត្រ ពីគ្នាសម្រាប់រថយន្តនីមួយៗ។ រថយន្តជាច្រើន និងអ្នកបើកបរជាច្រើនក៏ចូលរួមជាមួយនឹងការអបអរខួបលើកទី 55 របស់រថយន្ត Mustang នៅក្នុងឆ្នាំនេះផងដែរ។ ប្រទេសបែលហ្សិក គឺកន្លែងដែលលក់រថយន្ត Mustangs បានច្រើនជាងគេនៅក្នុងប្រទេសជាច្រើនទៀតនៅក្នុងអ៊ឺរ៉ុបដែលធ្វើអោយ Lommel Proving Ground របស់ក្រុមហ៊ុនផលិតរថយន្ត Ford បានក្លាយជាទីតាំងសម្រាប់ធ្វើកំណត់ត្រាពិភពលោកនេះ។ 

រថយន្ត Mustang បានក្លាយជារថយន្ត Coupe លក់ដាច់បំផុតនៅលើពិភពលោក សម្រាប់រយៈពេល 4 ឆ្នាំជាប់ៗគ្នា ដោយគិតត្រឹមឆ្នាំ 2018 កន្លងទៅនេះ។ សម្រាប់ការលក់នេះ មានការកើនឡើងសម្រាប់ឆមាសទី 1 ឆ្នាំ 2019 នេះ ដែលមានការលក់ 5,500 គ្រឿងនៅក្នុងអ៊ឺរ៉ុប ដែលមានការកើនឡើង 3.7% បើធៀបជាមួយនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំមុននេះ។

គួរបញ្ជាក់ថា ទីតាំង Lommel Proving Ground របស់ក្រុមហ៊ុនផលិតរថយន្ត Ford នេះ គឺជាកន្លែងដែលក្រុមហ៊ុននេះ ធ្វើការតេស្ត៍ សាកល្បងទៅលើបច្ចេកវិទ្យា និងការបើកបរសម្រាប់រថយន្តជាច្រើនរបស់ខ្លួននៅក្នុងអ៊ឺរ៉ុប។ ទីតាំងនេះ គឺមានទំហំផ្ទៃដីចំនួន 3.22 km² និងមានការបើកចំនួន 80 គីឡូម៉ែត្រ (50miles) ដែលមានស្ថានភាពផ្លូវផ្សេងៗគ្នាសម្រាប់ការឆ្លងកាត់នោះ។

បុគ្គលិករបស់ក្រុមហ៊ុននេះ ជាង 100 នាក់ក៏ធ្វើការស្ម័គ្រចិត្តក្នុងការបំបែកនូវកំណត់ត្រានេះផងដែរ សម្រាប់ក្រុមហ៊ុន Ford ដែលធ្វើអោយក្បូននេះ ដំនើរការទៅបានយ៉ាងរលូនបំផុត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន