no-alternative title

Nokia 7.2 បង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសឥណ្ឌាជាមួយតម្លៃ 260 ដុល្លា! ទាយទៅមើលថា នៅខ្មែរតម្លៃប៉ុន្មាន?

ចាប់តាំងពីក្រុមហ៊ុន HMD Global បានវិលត្រឡប់ចូលទៅក្នុងអាជីវកម្មជាមួយនឹងស្មាតហ្វូន Android វិញនោះ ក្រុមហ៊ុន Nokia ក៏បញ្ចេញនូវស្មាតហ្វូន Android ជាច្រើនដែលមានតម្លៃសមរម្យទៅកាន់ទីផ្សារជាច្រើននៅជុំវិញពិភពលោក។ ពេលនេះ ក្រុមហ៊ុន Nokia Mobile ក៏ប្រកាសបង្ហាញជាផ្លូវការនូវវត្តមានរបស់ស្មាតហ្វូន Nokia 7.2 សម្រាប់ទីផ្សារនៅក្នុងប្រទេសឥណ្ឌាផងដែរ។

ស្មាតហ្វូននេះ មានរូបរាងយ៉ាងល្អឥតខ្ចោះភ្ជាប់ជាមួយនឹងកញ្ចក់ និងលោហធាតុថ្នាក់ប្រណិតដ៏ល្អឥតខ្ចោះជាមួយឹនឹងប្រព័ន្ធកាមេរ៉ា ៣ គ្រាប់ជាមួយនឹង Zeiss optics និងអេក្រង់ PureDisplay waterdrop ថែមទៀតផង។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 660 SoC រួមជាមួយនឹងរ៉េមទំហំ 6GB RAM និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ។ សម្រាប់មុខងារជាច្រើនទៀតរបស់ស្មាតហ្វូននេះគឺមានថាមពលថ្មដែលមានទំហំ 3500mAh រន្ធដោត USB-C port រន្ធដោតស្តាប់កាស 3.5mm jack និងប្រព័ន្ធប្រតិបត្តិការ Android 9 Pie ថែមទៀត។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ភាពទាក់ទាញមួយនៅក្នុងចំណោមមុខងារជាច្រើនទៀតរបស់ស្មាតហ្វូនស៊េរីថ្មី Nokia 7.2 នេះគឺប៊ូតុង Google Assistant ដែលអាចផ្តល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់តាមរយៈការបញ្ជាជាសំឡេងដោយផ្ទាល់បានកាន់តែងាយស្រួល និងឆ្លាតវៃជាទីបំផុត។ ស្មាតហ្វូន Nokia 7.2 ភ្ជាប់ជាមួយនឹងកាមេរ៉ា ៣ គ្រាប់ដែលមានទំហំ 48MP main sensor, ultrawide camera និង depth-sensing camera ដែលមានភ្ជាប់ជាមួយនឹង bokeh effect កម្រិតខ្ពស់ថែមទៀត។

ស្មាតហ្វូនស៊េរីថ្មី Nokia 7.2 នេះនឹងមានភ្ជាប់ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android Pie ផ្អែកនៅលើ Android One ហើយក្រុមហ៊ុនបច្ចេកវិទ្យា HMD Global ធានាថា ស្មាតហ្វូននេះគឺត្រៀមធ្វើការអាប់ដេតទៅកាន់ Android 10 ឆាប់ៗនេះព្រោះខណៈពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Google ក៏ចាប់ផ្តើមធ្វើការអាប់ដេតនូវ Android 10 នេះសម្រាប់ Android One ជាច្រើនម៉ូដែលរួចហើយនោះ។

ស្មាតហ្វូនស៊េរីថ្មីនេះ នឹងដាក់លក់នៅសប្តាហ៍ក្រោយនេះគឺនៅថ្ងៃទី 23 ខែកញ្ញាខាងមុខនេះ ហើយវានឹងមានពណ៌  Cyan Green  និង Charcoal ។ ស្មាតហ្វូន Nokia 7.2 មានរ៉េមទំហំ 4GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB ហើយវាមានតម្លៃ Rs. 18,599 (€236, $261) ខណៈពេលដែលរ៉េមទំហំ 6GB និងម៉េមូរីទំហំ 64GB គឺមានតម្លៃ Rs. 19,599 (€249, $275) ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន