no-alternative title

Apple បានធ្វើការប្រកាសបង្ហាញនូវប្រព័ន្ធប្រតិបត្តិការ iOS 13 និង WatchOS 6 ជាផ្លូវការហើយ!

កាលពីខែកក្កដានៅក្នុងព្រឹត្តិការណ៍ WWDC 2019 នេះ ក្រុមហ៊ុន Apple បានធ្វើការប្រកាសបង្ហាញនូវប្រព័ន្ធប្រតិបត្តិការ iOS 13 Software Version ជាមួយនឹងការពង្រឹងទៅលើសមត្ថភាពថ្មីៗ និងមុខងារជាច្រើនថែមទៀត។ សម្រាប់ការអាប់ដេតនៃកម្មវិធី Software ថ្មីនេះ គឺនឹងធ្វើឡើងនៅក្នុងរដូវស្លឹកឈើជ្រុះនេះជាមួយនឹងវត្តមាននៃ iPhones ថ្មីនេះ។ Apple បានបង្ហាញខ្លួនរួចហើយ ជាពិសេស គឺចាប់ផ្តើមបញ្ចេញនូវកម្មវិធី iOS 13 software version ថ្មីសម្រាប់អ្នកប្រើប្រាស់នៅលើពិភពលោក។ ជាមួយនឹងវត្តមានរបស់ iOS 13 នេះ ក្រុមហ៊ុន Apple បានចេញផ្សាយនូវប្រព័ន្ធប្រតិបត្តិការ watchOS 6 សម្រាប់នាឡិកា Watch Series 3 និង Watch Series 4 ផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

គួររំលឹកផងដែរថា ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ iOS 13 ចុងក្រោយបំផុតរបស់ Apple នេះគឺមានភ្ជាប់ជាមួយនឹងមុខងារ Dark Mode ថែមទៀតផង។ សម្រាប់មុខងារ Dark Mode ថ្មីនេះ គឺនាំយកនូវមុខងារពិសេសៗជាច្រើននៅលើ iPhone របស់អ្នកជាមួយនឹងអេក្រង់ OLED នេះ។ អេក្រង់ OLED នេះ ដែលមានភ្ជាប់ជាមួយនឹងមុខងារ Dark Mode នឹងអាចធ្វើការសន្សំសំចៃថាមពលថ្មបានថែមទៀត កាន់តែល្អប្រសើរជាងមុន។ ក្រៅពី Dark Mode នេះ ការពង្រឹងផ្សេងទៀតរួមមានបច្ចេកវិទ្យាដោះសោរ Face ID គឺកាន់តែលឿនជាងមុនថែមទៀត។ បច្ចេកវិទ្យា Face Unlock នៅលើ iOS 13 នេះគឺមានល្បឿនលឿនជាងមុនដល់ទៅ 30% ។ ជាមួយនឹង iOS 13 នេះ មុខងារ Swipe Keyboard គឺនៅទីបំផុតផ្តល់នូវអ្វីដែល Android ធ្លាប់មានរយៈពេលជាច្រើនឆ្នាំមកហើយផងដែរ។

ក្រុមហ៊ុន  Apple ក៏ធ្វើការប្រកាសបង្ហាញនូវមុខងារ Sign in សម្រាប់ឧបករណ៍ Apple ផងដែរដែលមុខងារនេះ អនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនអាចធ្វើការ Sign in ទៅលើ Apps ជាច្រើនជាមួយនឹង Apple account ការផ្ទៀងផ្ទាត់ជាមួយនឹងTouch ID ឬ Face ID ថែមទៀត។ សម្រាប់ការអាប់ដេតទៅលើ iOS 13 នេះគឺមានភ្ជាប់ជាមួយនឹង Apple Arcade ដែលជាសេវាកម្ម Subscriptionសម្រាប់វីដេអូហ្គេមថែមទៀត។ 

Apple Arcade គឺអាចដំណើរការបាននៅលើ Apple Arcade និង tvOS ។ បន្ថែមពីនេះទៀតនោះ Apple ក៏ប្រកាសចេញនូវ Maps, Photos និង Memojis ថ្មីផងដែរ។ ដូចអ្វីដែលបានលើកឡើងនេះ watchOS 6 នេះក៏ចាប់ផ្តើមមានវត្តមាននៅលើ Watch Series 3 និង 4 ខណៈពេលដែល Watch Series 1 និង 2 នឹងទទួលបាននូវការអាប់ដេតនេះនៅរដូវស្លឹកឈើជ្រុះខាងមុខនេះ។ បន្ថែមពីនេះទៀត ក្រុមហ៊ុនបច្ចេកវិទ្យានេះ រំពឹងថា នឹងបញ្ចេញនូវ iPad OS និង iOS 13.1 នៅថ្ងៃទី 24ខែកញ្ញាខាងមុខនេះផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន