no-alternative title

នៅពេលនេះ ស្មាតហ្វូនស៊េរីថ្មី Huawei Mate 30 Pro បានចាប់ផ្តើមធ្វើការ Pre-order ហើយ!

ថ្មីៗនេះ ក្រុមហ៊ុន Huawei បង្ហាញនូវស្មាតហ្វូនស៊េរីថ្មីត្រកូល Mate 30 Series របស់ខ្លួនជាច្រើនម៉ូឌែលនៅក្នុងទីក្រុង Munich នៃប្រទេសអាល្លឺម៉ង់។ ស្មាតហ្វូនត្រកូល Mate Series នេះគឺមានច្រើនម៉ូឌែលដូចជា Mate 30, Mate 30 Pro និង Porsche Design Mate 30 RS ។ Huawei Mate 30 Pro គឺជាស្មាតហ្វូនស៊េរីថ្មីលំដាប់ Flagship ដែលមានការ upgrades ខ្លាំងមែនទែនទៅលើផ្នែកផ្សេងៗនៅលើស្មាតហ្វូននេះដែលមានដូចជាកាមេរ៉ា អេក្រង់ ការឌីស្សាញ និងកម្លាំងម៉ាស៊ីនរបស់វា។ យើងនិយាយអំពីមុខងារជាច្រើន និងលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះបន្តិចផងដែរនៅទីនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ប្រសិនបើអ្នកចង់បានស្មាតហ្វូនស៊េរីថ្មី Mate 30 Pro នេះ អ្នកអាចធ្វើការ pre-order ពេលនេះទៅលើស្មាតហ្វូននេះបាននៅលើគេហទំព័រ Giztop ថែមទៀត។ អ្នកអាចធ្វើការជ្រើសរើសនូវពណ៌ជាច្រើនតាមតម្រូវការ ហើយវាមានពីរទំហំសម្រាប់ធ្វើការជ្រើសរើសថែមទៀតសម្រាប់ស្មាតហ្វូននេះ។ Mate 30 Pro ទំហំ 8GB+128GB គឺមានពណ៌ខ្មៅ ពណ៌បៃតង (Emerald Green) ស្វាយ និងទឹកប្រាក់ដ៏ស្រស់ស្អាត។ អតិថិជនជាច្រើនដែលធ្វើការ Pre-order ស្មាតហ្វូននេះ នឹងចាប់ផ្តើមទទួលបានការដឹកជញ្ជូនចាប់ពីដើមខែតុលានេះ។ សម្រាប់ទំហំ 8GB+256GB គឺមានលក់ផងដែរនៅលើគេហទំព័រនេះនៅក្នុងតម្លៃ $1,399 នៅលើ Giztop នោះ។ សម្រាប់ទំហំនេះ គឺអាចរកទិញបាននៅក្នុងពណ៌ខ្មៅ ពណ៌បៃតង (Emerald Green) ស្វាយ និងទឹកប្រាក់។ 

ស្មាតហ្វូននេះនឹងធ្វើការចាប់ផ្តើមការដឹកជញ្ជូននៅដើមខែតុលានេះ។ ខាងក្រោមនេះគឺជាលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Huawei Mate 30 Pro នេះ។

•អេក្រង់គែមកោង 88 ដឺក្រេជាមួយនឹងទំហំ 6.53-inch OLED 

•ប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ និងបច្ចេកវិទ្យា 3D Face Unlock

•បន្ទះឈីប Kirin 990 Octa-core Processor (Big Core+Tiny Core NPUs)

•ក្រាហ្វិកកាត 16-Core Mali-G76 GPU

•ការទ្រទ្រង់ម៉េមូរីបន្ថែម NM SD Card រហូតដល់ទៅ 256 GB

•កាមេរ៉ាខាងក្រោយ 40MP+40MP+8MP+3D Depth Sensing 

•កាមេរ៉ាខាងមុខ 32MP + 3D Depth Sensing

•ថាមពលថ្ម 4500mAh, Huawei SuperCharge (40W), wireless SuperCharge (27W)

•ស្បែក EMUI 10 ផ្អែកទៅលើប្រព័ន្ធប្រតិបត្តិការ Android 10 OS

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន