no-alternative title

ដឹងថាការរចនាកាមេរ៉ារាងជារង្វង់ Huawei Mate 30 Pro មានអត្ថន័យបែបណាទេ?

កាលពីពេលថ្មីៗនេះ នៅពេលដែលស្មាតហ្វូនស៊េរីថ្មី Huawei Mate 30 Pro ប្រកាសបង្ហាញខ្លួននោះ ក្រុមហ៊ុន Huawei បានធ្វើការចំណាយពេលច្រើនក្នុងការនិយាយអំពីប្រព័ន្ធកាមេរ៉ាថ្មីរបស់ស្មាតហ្វូននេះ។ លក្ខណៈសម្បត្តិរបស់កាមេរ៉ានេះ គឺមិនគួរអោយជឿនោះទេ ហើយវាគឺមានការឌីស្សាញរូបរាងមូលរង្វង់ថ្មីដែលក្រុមហ៊ុន Huawei ហៅរូបរាងនេះថាជា Halo Ring។ នេះគឺជាការផ្លាស់ប្តូរការឌីស្សាញរូបរាងពីរូបរាងការ៉េរបស់ស្មាតហ្វូន Mate 20 ប៉ុន្តែ ហេតុអ្វីបានជាពេលនេះវាមានការឌីស្សាញជារូបរាងរង្វង់ទៅវិញនោះ?

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់របស់អនុប្រធានរបស់ក្រុមហ៊ុន Huawei លោក Bruce Lee បញ្ជាក់ថា សម្រាប់កាមេរ៉ាថ្មីនេះ គឺបង្ហាញអំពីការរីកចម្រើនរបស់ក្រុមហ៊ុននេះ។ គ្រប់ផ្នែកនៃស្មាតហ្វូនត្រកូល Mate Series គឺតែងតែមានការផ្លាស់ប្តូរជានិច្ចទៅលើប្រព័ន្ធកាមេរ៉ារបស់វាដើម្បីរក្សានូវភាពស្រស់ស្អាតកាន់តែល្អប្រសើរជាងមុន និងគួរអោយចាប់អារម្មណ៍ជាងមុនថែមទៀត។ មានន័យថា សមត្ថភាពរបស់កាមេរ៉ានេះ កាន់តែខិតជិតទៅដល់លំដាប់កាមេរ៉ា DSLR ថែមទៀតផង។

កាមេរ៉ាស្មាតហ្វូន Mate 30 Pro របស់ក្រុមហ៊ុន Huawei គឺជាលទ្ធផលនៃការបង្កើតឡើងជាច្រើនជំនាន់នៃស្មាតហ្វូនត្រកូល Mate Series នេះ។ នៅក្នុងការអភិវឌ្ឍដែលនាំអោយមានលទ្ធផលនាំមុខនៅថ្ងៃនេះ ដែលក្រុមហ៊ុន Huawei នឹងនាំមុខគេទៅលើប្រព័ន្ធកាមេរ៉ានេះបើមើលទៅលើការឌីស្សាញរបស់វានោះ។ ក្រុមហ៊ុន Huawei ចង់អោយការឌីស្សាញប្រព័ន្ធកាមេរ៉ារបស់ពួកគេក្លាយជាទម្រង់មួយដែលមានការពេញនិយមនៅក្នុងទីផ្សារស្មាតហ្វូននេះ ដែលស្រដៀងគ្នាទៅនឹងអ្វីដែលក្រុមហ៊ុនបច្ចេកវិទ្យា Apple ធ្វើនៅលើ iPhones ផងដែរ។

ស្មាតហ្វូនស៊េរីថ្មី Mate 30 Pro series នេះ មានកាមេរ៉ាដែលទាក់ទាញខ្លាំងមែនទែនជាមួយនឹងប្រព័ន្ធកាមេរ៉ាខាងក្រោយ 4 គ្រាប់របស់វា។ កាមេរ៉ាខាងក្រោយ 4 គ្រាប់នេះគឺមានទំហំ SuperSensing 40MP f/1.6ជាមួយនឹង OIS, 40MP Cine f/1.8 , 8MP f/2.4 telephoto ជាមួយនឹង OIS និង 3D depth-sensing ។ ស្មាតហ្វូននេះមានភ្ជាប់ជាមួយនឹង dual-LED flash, laser focus sensor និង color temperature sensor ថែមទៀត។ សម្រាប់កាមេរ៉ា Selfies ខាងមុខនេះគឺមានទំហំ 32MP f/2.0 sensor ជាមួយនឹង 3D sensor ផងដែរ។ តើអ្នកគិតយ៉ាងម៉េចដែរសម្រាប់ស្មាតហ្វូន Mate 30 Pro នេះ?

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន