no-alternative title

នាយកប្រតិបតិ្ត HUAWEI ជឿជាក់ថា Mate 30 Series អាចនឹងលក់បានច្រើនជាង 30 លានគ្រឿងទោះជាគ្មានសេវាកម្ម Goolge ក៏ដោយ

រឿងនេះប្រហែលជាព័ត៌មានបច្ចេកវិទ្យាមួយដ៏សំខាន់ក្នុងចំណោមព័ត៌មានជាច្រើនទៀតនៅក្នុងសប្តាហ៍នេះ។ សម្រាប់ម៉ាកយីហោ Huawei Flagship ស៊េរីថ្មីនេះ Mate 30 បានបង្ហាញខ្លួនដោយមិនមានភ្ជាប់ជាមួយនឹងសេវាកម្មជាច្រើនរបស់ Google នោះទេ។ ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ នឹងមានគោលដៅដាក់លក់ស្មាតហ្វូននេះ នៅក្នុងចំនួនដ៏ធំសម្បើមសម្រាប់ស្មាតហ្វូនម៉ូឌែលថ្មីនេះ។ ជាជាងការប្រើប្រាស់នូវ Play Store, Google Maps និងកម្មវិធី Android Apps ជាច្រើនទៀតនោះ អតិថិជនជាច្រើនដែលទិញស្មាតហ្វូនត្រកូល Huawei Mate 30 series អាចចូលទៅកាន់ AppGallery និងសេវាកម្ម HMS suite (Huawei Mobile Services) ដើម្បីទទួលបានការប្រើប្រាសកម្មវិធីនានាបាន។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយនឹងវត្តមានស្មាតហ្វូននេះ គឺនៅមិនទាន់មានការរំពឹងថា ស្មាតហ្វូនម៉ូឌែលទាំងនេះ នឹងបង្ហាញខ្លួននៅក្នុងទីផ្សារមួយចំនួនផងដែរ រួមមានទីផ្សាររបស់អ៊ឺរ៉ុបនោះទេ។ ប៉ុន្តែនេះ មិនអាចធ្វើការហាមក្រុមហ៊ុនបច្ចេកវិទ្យានេះ ក្នុងការធ្វើពាណិជ្ជកម្មជាមួយនឹងក្តីសង្ឃឹមដ៏ជោគជ័យជាមួយនឹងវត្តមានរបស់ស្មាតហ្វូនប្រណិតនេះនោះទេ ពីព្រោះថា ក្រុមហ៊ុន Huawei ត្រូវបាគេជឿជាក់ទៅលើភាពខ្លាំងនៅក្នុងទីផ្សាររបស់ចិន។

យោងទៅតាមវិធានការណ៍ជាច្រើន ដែលដាក់ចេញដោយរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក អស់រយៈពេលជាច្រើនខែមកហើយនោះ ក្រុមហ៊ុន Huawei ត្រូវបានគេហាមប្រាមមិនអោយធ្វើការជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនរបស់សហរដ្ឋអាមេរិក។ សម្រាប់លោក Richard Yu ដែលជា CEO នៃអាជីវកម្មស្មាតហ្វូនសម្រាប់អ្នកប្រើប្រាស់របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ បានបញ្ជាក់ថា ការសម្រេចចិត្តនេះ អាចនឹងប៉ះពាល់ដល់ការលក់នៅក្រៅទីផ្សាររបស់ចិន។ ទោះជាយ៉ាងណាក៏ដោយនោះ គាត់ជឿជាក់ថា ការលក់នៅក្នុងប្រទេសចិនអាច នឹងមានការកើនឡើង។ ស្មាតហ្វូន Mate 30 គឺជាស្មាតហ្វូន flagship 5G ដែលមានតម្លៃល្អបំផុតសម្រាប់ទីផ្សាររបស់ពិភពលោក។

ក្រុមហ៊ុន Huawei ក៏ធ្វើការផ្លាស់ប្តូរទៅលើធនធានជាច្រើនរបស់ខ្លួន ដើម្បីទូទាត់ទៅលើការធ្លាក់ចុះនៃការលក់ជាលក្ខណៈសកលតាមរយៈការបង្កើនការលក់នៅក្នុងប្រទេសចិន។ អ្វីដែលកាន់តែអស្ចារ្យជាងនេះទៀតនោះ ការលក់របស់ស្មាតហ្វូន Huawei គឺមានការបំបែកនូវកំណត់ត្រាថ្មីនៅក្នុងត្រីមាសមុននេះផងដែរ។ ស្មាតហ្វូននេះ គឺលក់បានដល់ទៅ 36.4 លានគ្រឿងនៅក្នុងទីផ្សាររបស់ចិន។ លោកនិយាយថា ចាប់តាំងពីការហាមប្រាមនៅក្នុងខែឧសភាមក ការលក់របស់យើងមានការធ្លាក់ចុះ ប៉ុន្តែពេលនេះវាមានការបំបែកនូវកំណត់ត្រាថ្មីបានលឿនមែនទែន ដូចនេះ អតិថិជនជាច្រើនស្រឡាញ់ផលិតផលជាច្រើនរបស់យើង។ ខ្ញុំជឿជាក់ថា យើងអាចលក់ស្មាតហ្វូន Mate 30 Series នេះបានច្រើនជាង 30 លានគ្រឿង។

ក្រុមហ៊ុន Huawei បានបញ្ជាក់ថា ខ្លួនធ្វើការចែកចាយស្មាតហ្វូន P30 series បានចំនួន 17 លានគ្រឿង និងស្មាតហ្វូន Mate 20 series ចំនួន 16 លានគ្រឿង។ ទោះជាយ៉ាងណាក៏ដោយនោះ ស្មាតហ្វូនម៉ូឌែលទាំងនេះ នឹងដាក់លក់នៅក្នុងប្រទេសជាច្រើនរួមជាមួយនឹងប្រព័ន្ធអេកូឡូស៊ីទាំងស្រុងរបស់ Google ។ ជាមួយនឹងគោលដៅនៃការលក់ដល់ទៅចំនួន 20 លានគ្រឿងនោះសម្រាប់ស្មាតហ្វូន Mate 30 Series នេះ ក្រុមហ៊ុន Huawei គឺមានមហិច្ឆិតាខ្លាំងមែនទែន និងមានគោលដៅក្លាយខ្លួនជាក្រុមហ៊ុនចំណាត់ថ្នាក់លេខ 1 របស់ពិភពលោកថែមទៀតនៅពេលដ៏ខ្លីខាងមុខនេះផងដែរ៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន