no-alternative title

លក្ខណៈសម្បត្តិពិសេសៗរបស់ស្មាតហ្វូន oppo Reno Ace បានបង្ហាញនៅលើ TENAA ហើយ តោះទស្សនាទាំងអស់គ្នា!

ស្មាតហ្វូនស៊េរីថ្មី OPPO Reno Ace ត្រូវបានគេកំណត់ថ្ងៃរួចហើយក្នុងការបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 10 ខែតុលាខាងមុខនេះនៅក្នុងប្រទេសចិន។ មុនពេលដែលព្រឹត្តិការណ៍នៃការសម្ពោធនេះបានចាប់ផ្តើម ស្មាតហ្វូននេះ ក៏បានបង្ហាញខ្លួននៅលើ TENAA ជាមួយនឹងលេខម៉ូឌែល oppo PCLM10។ ស្មាតហ្វូននេះ នឹងក្លាយជាម៉ូឌែលដំបូងបំផុតរបស់ក្រុមហ៊ុននេះ ដែលប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿនបំផុតរបស់ពិភពលោក SuperVOOC 65W charging ដែលក្រុមហ៊ុន oppo ធ្លាប់បានលើកឡើងនៅក្នុងសប្តាហ៍នេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ខណៈពេលដែលរូបភាពជាច្រើនរបស់ស្មាតហ្វូននេះ នៅមិនទាន់បានធ្វើការ Upload នៅលើប្រព័ន្ធ Database របស់និយ័តករចិននៅឡើយទេ សម្រាប់លក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូននេះ ត្រូវបានគេដឹងថា នឹងមានអេក្រង់ទំហំ 6.5 អ៊ីង FHD+ ជាមួយនឹងកម្រិត 90Hz Refresh Rate ប៉ុន្តែវាមិនមានការបញ្ជាក់នៅលើ TENAA នោះទេ។ ស្មាតហ្វូននេះ នឹងប្រើប្រាស់ជាមួយនឹងបន្ទះឈីប Snapdragon 855 Plus ដែលមានល្បឿន 2.96Ghz ហើយវានឹងមានរ៉េមទំហំ 12GB និង 256GB ថែមទៀតផង។ សម្រាប់ទំហំនៃថាមពលថ្មរបស់ស្មាតហ្វូន Reno Ace នេះគឺ 3,900mAh ហើយវាក៏អាចធ្វើការបញ្ចូលនូវថាមពលថ្មពេញនៅក្នុងរយៈពេលត្រឹមតែ 30 នាទីប៉ុណ្ណោះ។ 

ស្មាតហ្វូននេះ មានភ្ជាប់ជាមួយនឹងកាមេរ៉ាខាងក្រោយ 4 គ្រាប់ដែលមានទំហំ 48MP+13MP+8MP+2MP និងកាមេរ៉ាខាងមុខដែលមានទំហំ 16MP។ ស្មាតហ្វូននេះ មានរន្ធដោតកាសស្តាប់ 3.5mm headphone jack ប៉ុន្តែអ្វីដែលគួរអោយចាប់អារម្មណ៍ខ្លាំងនៅលើស្មាតហ្វូននេះគឺទៅលើការឌីស្សាញរូបរាងរបស់វា។ ស្មាតហ្វូននេះអាចនឹងប្រើប្រាស់នូវកាមេរ៉ាមុខផុសឡើងជាព្រុយត្រី ប៉ុន្តែមិនមែនជាទម្រង់នៃការរុញដូចទៅនឹងស្មាតហ្វូន Find X នោះទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន