no-alternative title

ពណ៍ថ្មីរបស់ iPhone 11 មើលកាន់តែកៀក ទើបដឹងថាពិតជាស្រស់ស្អាត និងអស្ចារ្យមែនទែន

វត្តមានរបស់ទូរស័ព្ទ iPhone 11 ឆ្នាំនេះ គឺមាន 6 ពណ៌សម្រាប់ធ្វើការជ្រើសរើស ដែលខុសប្លែកពីពណ៌ iPhone ពីមុនៗ ដែលយើងធ្លាប់បានឃើញនៅលើ iPhone XR ដែលបង្ហាញខ្លួនកាលពីឆ្នាំមុននេះ។ iPhone 11 ថ្មីនេះ គឺមានពពណ៌ប្លែកៗចំនួនពីរ ដោយពណ៍ស្វាយ គឺសម្រាប់ជំនួសពណ៌ខៀវ ដែលយើងបានឃើញនៅលើ iPhone XR ហើយពណ៌បៃតងសម្រាប់ជំនួសពណ៌ Coral កាលពីឆ្នាំមុននេះ។ សម្រាប់ 4 ពណ៌ផ្សេងទៀត គឺស្រដៀងគ្នាទៅនឹងអ្វីដែលយើងធ្លាប់បានឃើញកាលពីពេលមុននេះ ប៉ុន្តែពេលនេះ មិនដូចពណ៌កាលពីពេលមុននោះទេ យើងមានពណ៌ខ្មៅ ពណ៌ស ពណ៌លឿន និងពណ៌ក្រហម។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ខណៈពេលដែលយើងមើលច្បាស់ហើយអំពីរូបភាពផ្លូវការរបស់ស្មាតហ្វូនទាំងនេះនោះ យើងចង់បង្ហាញលោកអ្នកនូវពណ៌របស់ស្មាតហ្វូននេះកាន់តែច្បាស់ដើម្បីអោយអ្នកអាចជ្រើសរើសពណ៌ណាមួយដែលសក្តិសមជាមួយនឹងជម្រើសរបស់អ្នកនោះ។ រឿងដំបូងដែលអ្នកកត់សម្គាល់ជាមួយនឹងពណ៌របស់ iPhone 11 នេះគឺថា ក្រុមហ៊ុន Apple ប្រើប្រាស់នូវពណ៌ដែលកាន់តែទាក់ទាញ និងស្រស់ស្អាតបំផុត។ សម្រាប់ iPhone XR កាលពីឆ្នាំមុននេះ គឺមានពណ៌ដែលមានភាពដិតជាង ប៉ុន្តែសម្រាប់ពណ៌នៅក្នុងឆ្នាំនេះគឺមើលទៅទៅស្រាលជាងស្រស់ស្អាតនឹងផ្តល់នូវអារម្មណ៍ស្ងប់ស្ងាត់ និងសន្តិភាពថែមទៀតផង។

នៅពេលនេះយើងនឹងធ្វើការពិនិត្យមើលកាន់តែកៀកទៅលើពណ៌ថ្មីចំនួន 2 ពណ៌ដ៏ស្រស់ស្អាតនោះ គឺពណ៌ស្វាយ និងពណ៌បៃតង។ សម្រាប់ពណ៌ស្វាយ និងពណ៌បៃតងនេះមើលទៅ គឺទាក់ទាញស្រស់ស្អាតគួរជាទីគយគន់ថែមទៀតផង។ បើមើលទៅលើពណ៌ក្រហមវិញនោះ គឺពិតជាស្រស់ស្អាតទាក់ទាញខ្លាំងបំផុតផងដែរ។ បើយើងមើលទៅលើស្មាតហ្វូន iPhone XR កាលពីឆ្នាំមុននេះ ក៏មានពណ៌ក្រហមផងដែរ ហើយនៅឆ្នាំនេះ មើលទៅកាន់តែស្រស់ស្អាតលេចធ្លោរមួយកម្រិតទៀត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន