no-alternative title

របាយការណ៌ថ្មីបញ្ជាក់ថា សមត្ថភាពកាមរ៉ារបស់ Huawei Mate 30 Pro នឹងអាចថតវីដេអូបានក្នុងកម្រិតរហូតដល់ទៅ 7680fps

គិតត្រឹមថ្ងៃនេះ គឺនៅសល់រយៈពេលតែ 2 ថ្ងៃទៀតប៉ុណ្ណោះ ដល់ថ្ងៃនៃការបង្ហាញវត្តមានរបស់ស្មាតហ្វូនស៊េរីថ្មីត្រកូល Huawei Mate 30 Pro ហើយ។ នៅបពេលនេះយើងក៏នូវតែបន្តបានឃើញនូវរូបភាព Renders និងការបែកធ្លាយជាច្រើនរបស់ស្មាតហ្វូននេះជាបន្តបន្ទាប់ផងដែរ។ ជាមួយនឹងការបែកធ្លាយថ្មីចុងក្រោយបំផុត គឺបានទម្លាយនូវព័ត៌មានលម្អិតនៃប្រព័ន្ធកាមេរ៉ា និងមុខងារថត Super Slow-Mo ថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមបណ្តាញព័ត៌មានជាភាសាចិន ITHome (h/t: XDA-Developers) បានធ្វើការបង្ហោះនូវរូបភាពមួយដែលមានការបង្ហាញអំពីស្មាតហ្វូន Mate 30 Pro ហើយនៅលើរូបភាពនេះ គេសង្កេតឃើញមានជើងទម្ររដែលមានការបង្ហាញនូវព័ត៌មានជាច្រើនដែលពិតជាគួរអោយចាប់អារម្មណ៍ខ្លាំងមែនទែន។ អ្វីដែលគួរអោយកត់សម្គាល់នោះគឺថាវាមានការលើកឡើងអំពីមុខងារនៃការថតកម្រិត 7,680fps ដែលយឺតជាងការថត 960fps slow-motion ដល់ទៅ 8 ដង ដែលមុខងារនេះ យើងមិនធ្លាប់បានឃើញនៅលើស្មាតហ្វូនរបស់ក្រុមហ៊ុន Sony និង Samsung នោះទេ។ កន្លងមកត្រឹមកម្រិតវីដេអូកម្រិត 960fps គឺពិតជាផ្តល់នូវវីដេអូយ៉ាងអស្ចារ្យ ហើយវាពិតប្លែកស្រស់ស្អាតមែនទែន។

សម្រាប់បច្ចេកវិទ្យា 960fps នេះ គឺទាមទារនូវ dedicated memory (DRAM) កម្រិតខ្ពស់សម្រាប់ប្រើប្រាស់នៅលើសេនស័រកាមេរ៉ារបស់ស្មាតហ្វូននេះ។ ប៉ុន្តែសម្រាប់ស្មាតហ្វូនជាច្រើនរបស់ក្រុមហ៊ុន Xiaomi, Realme និង Huawei ប្រើប្រាស់នូវកម្រិត Frame-rate នេះ តាមរយៈការប្រើប្រាស់នូវ Frames ស្ទួនលើគ្នាសម្រាប់ការថតវីដេអូនេះ។ នៅមិនទាន់ច្បាស់នោះទេថាតើ Huawei  នឹងប្រើប្រាស់នូវ DRAM ធំប៉ុណ្ណានោះទេ សម្រាប់សេនស័រកាមេរ៉ារបស់ស្មាតហ្វូន Mate 30 Pro នេះនៅក្នុងកម្រិត 7,680fps។ មានការលើកឡើងថា Huawei គឺនឹងអាចធ្វើបាន ក្រុមហ៊ុនប្រើប្រាស់នូវសេនស័រកាមេរ៉ាដែលមានភ្ជាប់ជាមួយនឹង DRAM ដើម្បីសម្រេចនូវវីដេអូកម្រិត 960fps ហើយបន្ទាប់មក គឺកែប្រែខ្ពស់ទៅកាន់កម្រិត 7,680fps ដែលអាចធ្វើការថតវីដេអូធំកម្រិត 4K ច្បាស់មិនធម្មតានោះទេ។

របាយការណ៍ដែលបង្ហាញនៅលើ ITHome នេះ បានបញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មី Huawei Mate 30 Pro នេះ នឹងមានភ្ជាប់ជាមួយនឹងកាមេរ៉ាខាងក្រោយ 3 គ្រាប់ ដែលពីរគ្រាប់មានទំហំ 40MP និងមួយគ្រាប់ទៀតមានទំហំ 8MP telephoto sensor និង 3D depth camera ដែលមានភ្ជាប់ជាមួយនឹងមុខងារ night mode ឬសេនស័រ RYYB របស់ Huawei ថែមទៀតផង។ ស្មាតហ្វូននេះ មានភ្ជាប់ជាមួយនឹងថាមពលថ្មដែលមានទំហំ 4,500mAh ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា 40W wired charging និងបច្ចេកវិទ្យាឥតខ្សែ 27W wireless charging ថែមទៀត។ អ្វីដែលកាន់តែពិសេសជាងនេះទៀតនោះ ស្មាតហ្វូននេះគឺនឹងប្រើប្រាស់ជាមួយនឹងបន្ទះឈីប Kirin 990 ផងដែរ៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន