no-alternative title

vivo Nex 3 និង vivo Nex 3 5G ត្រូវបានប្រកាសដាក់អោយមានការ Pre-Order នៅលើគេហទំព័រ Giztop ចាប់ពីថ្ងៃនេះហើយ

ក្រុមហ៊ុន vivo ត្រៀមខ្លួនរួចរាល់ហើយក្នុងការដាក់លក់ស្មាតហ្វូនស៊េរីថ្មីចំនួន 2 ម៉ូឌែលដែលក្រុមហ៊ុនទើបតែប្រកាសចេញនោះគឺ NEX series នៅចុងខែនេះ។ ខណៈពេលដែលស្មាតហ្វូននេះនៅមិនទាន់ដាក់លក់នៅក្នុងហាងជាច្រើននៅឡើយទេនោះ លក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះក៏ត្រូវបានគេដឹងរួចហើយតាមរយៈការទម្លាយនៅលើអនឡាញនោះ។ ស្មាតហ្វូនស៊េរីថ្មីនេះ គឺមានម៉ូឌែល Vivo NEX 3 និងស្មាតហ្វូន Vivo NEX 3 5G។ ភាពខុសគ្នារបស់ស្មាតហ្វូនទាំងពីរម៉ូឌែលនេះគឺថា ស្មាតហ្វូន Vivo NEX 3 5G នេះ ទ្រទ្រង់នូវបច្ចេកវិទ្យា 5G។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យើងនឹងធ្វើការនិយាយអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះ នៅក្នុងខណៈពេលនេះ។ អ្វីដែលរឹតតែគួអោយចាប់អារម្មណ៍ទៀតនោះ ស្មាតហ្វូន vivo NEX 3 និងស្មាតហ្វូន vivo NEX 3 5G ពេលនេះ ដាក់អោយធ្វើការPre-order ហើយនៅលើគេហទំព័រ Giztop។ ស្មាតហ្វូនស៊េរីថ្មីទាំងពីរម៉ូឌែលនេះ គឺមានពីរពណ៌សម្រាប់ធ្វើការជ្រើសរើសគឺពណ៌ខ្មៅ និងពណ៌ Breathing Crystal។ 

ស្មាតហ្វូន vivo NEX 3 នេះ មានរ៉េមទំហំ 8GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB។ ស្មាតហ្វូនស៊េរីថ្មីទាំងពីរនេះ អាចធ្វើការ Pre-order បាននៅក្នុងតម្លៃ $819 នៅលើ Giztop ។ សម្រាប់ការដឹកជញ្ជូនស្មាតហ្វូននេះគឺនៅចុងខែកញ្ញានេះ។ រីឯស្មាតហ្វូនស៊េរីថ្មី Vivo NEX 3 5G មានរ៉េមទំហំ 8GB និងមានមេម៉ូរីទំហំ 256GB ហើយនិងមាន ពណ៌ខ្មៅ រួមនិងពណ៌ Breathing Crystal ត្រូវបានដាក់អោយធ្វើការ Pre-order នៅលើ Giztop ក្នុងតម្លៃ $989។ សម្រាប់មេម៉ូរីដែលមានទំហំ 12GB+256GB គឺមានតម្លៃ $1,089 ហើយវានឹងធ្វើការដឹកជញ្ជូននៅចុងខែនេះ។

ស្មាតហ្វូន Vivo NEX 3 និង Vivo NEX 3 5G នេះ មានភ្ជាប់ជាមួយនឹងលក្ខណៈសម្បត្តិដ៏អស្ចារ្យជាច្រើនដូចជា មានអេក្រង់ទឹកធ្លាក់ 6.89 inch Super AMOLED Waterfall display និងមានប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ព្រមទាំងដំណើរការបន្ទះឈីប Qualcomm Snapdragon 855 Plus Octa-core រួមជាមួយនឹងក្រាហ្វិកកាត Adreno GPU 640 ហើយនឹងមានកាមេរ៉ាខាងក្រោយទំហំ 64MP+13MP+13MP ក៏ដូចជាកាមេរ៉ាមុខផុសឡើងទំហំ 16 MP។ ស្មាតហ្វូននេះពាក់ស្បែកមុខ Funtouch 9.1 OS ផ្អែកនៅលើប្រព័ន្ធប្រតិបត្តិការ Android 9.0 Pie OS និងមានថាមពលថ្ម 4500mAh ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន 44W Vivo Super-fast charging។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន