no-alternative title

ស្មាតហ្វូនស៊េរីថ្មី vivo Nex 3 បានបំបែកកំណត់ត្រាថ្មីនៅលើ AnTuTu ជាមួយនឹងពិន្ទុជិតដល់ 500,000 ពិន្ទុ

ស្មាតហ្វូនស៊េរីថ្មី Vivo Nex 3 នេះ ទើបតែបង្ហាញវត្តមានជាផ្លូវការកាលពីម្សិលមិញនេះទេ។ ស្មាតហ្វូននេះ គឺជាម៉ាកយីហោដំបូងបំផុតនៅក្នុងអាស៊ាននេះ ដែលបង្ហាញខ្លួនជាមួយនឹងអេក្រង់ទឹកធ្លាក់ “waterfall screen” នោះ។ សម្រាប់អេក្រង់នេះគឺមានកម្រិតភាពកោងខ្លាំងដែលអាចបង្ហាញនូវរូបភាពដល់គែមរបស់ស្មាតហ្វូននេះថែមទៀត។ នៅថ្ងៃនេះ យើងទទួលបាននូវព័ត៌មានជាច្រើនទៀតអំពីកម្លាំងម៉ាស៊ីនរបស់ស្មាតហ្វូននេះនោះគឺទៅលើពិន្ទុ Benchmark នៅលើ AnTuTu ថែមទៀត។ តាមការបញ្ជាក់នៅក្នុងការធ្វើតេស្ត៍នៅលើ Benchmark នេះ ស្មាតហ្វូននេះ គឺមានពិន្ទុខ្ពស់ដល់ទៅជិត 500,000 ពិន្ទុ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ពិន្ទុនេះ គឺជាការបំបែកទៅលើកំណត់ត្រាថ្មី។ ស្មាតហ្វូននេះ គឺមានពិន្ទុលើសខ្ពស់ជាងស្មាតហ្វូន Asus ROG Phone II ម៉ូឌែលចុងងក្រោយបំផុតដែលមានពិន្ទុ 492,000 និងស្មាតហ្វូន Xiaomi Black Shark II មានពិន្ទុ 469,000។ ជាមួយនឹងពិន្ទុសរុបដល់ទៅ 497858 នេះ ស្មាតហ្វូនស៊េរីថ្មី vivo NEX 3 នេះគឺជាស្មាតហ្វូនដ៏ខ្លាំងក្លាបំផុតនៅលើទីផ្សារក្នុងពេលបច្ចុប្បន្ននេះ។ ស្មាតហ្វូននេះមានភ្ជាប់ជាមួយនឹងបន្ទះឈីប Qualcomm Snapdragon 855+ ប៉ុន្តែបន្ទះឈីបនេះ គឺមានសមត្ថភាពខ្លាំងជាងស្មាតហ្វូនផ្សេងទៀតដែលប្រើប្រាស់នូវបន្ទះឈីបដូចគ្នានេះដែរ។

Benchmark គឺជាកម្មវិធីដ៏ល្អឥតខ្ចោះសម្រាប់ធ្វើការប្រៀបធៀបទៅលើកម្លាំងម៉ាស៊ីនរបស់ស្មាតហ្វូន។ មានការកត់សម្គាល់ថា ស្មាតហ្វូននេះ គឺមិនមានការវាស់ជាមួយនឹងលេខនោះទេ។ កន្លងមក មានស្មាតហ្វូនជាច្រើនដែលមានសមត្ថភាពដ៏អស្ចារ្យនៅលើការវាស Benchmark នេះ ប៉ុន្តែវាមិនមានការផ្តោតទៅលើបទពិសោធន៍នៃការប្រើប្រាស់ផ្ទាល់របស់អ្នកប្រើប្រាស់នោះទេ។ ប៉ុន្តែនេះ មិនមែនជាបញ្ហាសម្រាប់ក្រុមហ៊ុន vivo នោះទេ ដោយសារតែស្មាតហ្វូននេះ គឺផ្តល់នូវបទពិសោធន៍សម្រាប់អ្នកប្រើប្រាស់កាន់តែអស្ចារ្យបំផុត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន