no-alternative title

Ferrari នឹងបញ្ចេញរថយន្តប្រភេទ SUV ប្រជែងជាមួយ Lamborghini Urus និងរ Aston Martin DBX នៅពេលដ៏ខ្លី

Ferrari ដែលជាក្រុមហ៊ុនផលិតរថយន្តរបស់អ៊ីតាលី បានបង្ហាញនូវរថយន្តជាច្រើនម៉ូឌែលរបស់ខ្លួន ដែលក្នុងនោះមានដូចជា F8 Tributo, SF90 Stradale ហើយថ្មីៗនេះ ក៏មានការប្រកាសចេញនូវរថយន្ត 812 GTS និង F8 Spider ផងដែរ។ ក្រឡេកទៅមើលពេលខាងមុខវិញនោះ ក្រុមហ៊ុន Ferrari ក៏នឹងធ្វើការប្រកាសចេញនូវរថយន្ត SUV ដំបូងបំផុតរបស់ខ្លួន ដើម្បីធ្វើការប្រកួតប្រជែងជាមួយនឹងរថយន្ត Lamborghini Urus និងរថយន្តស៊េរីថ្មី Aston Martin DBX ផងដែរ។ នៅក្នុងការបង្ហាញខ្លួនរថយន្ត SUV សម្រាប់ឆ្នាំ 2022 របស់ក្រុមហ៊ុនផលិតរថយន្ត Ferrari ដែលមានលេខកូដ Purosangue និងត្រូវគេស្គាល់រហស្សនាមថាជា '175'។ តាមការបញ្ជាក់នៅក្នុងរបាយការណ៍ជាច្រើនតាម Autocar បានអោយដឹងថា រថយន្តស៊េរីថ្មីនេះ នឹងត្រៀមខ្លួនក្នុងការប្រកួតប្រជែងជាមួយនឹងរថយន្ត SUVs ជាច្រើនទៀតដែលមានវត្តមាននៅលើទីផ្សារនោះ។

លោក Michael Leiters ដែលជាប្រធានផ្នែកបច្ចេកទេសរបស់ក្រុមហ៊ុន Ferrari' ប្រាប់ទៅកាន់ Autocar ថា “ខ្ញុំជឿជាក់ទៅលើរថយន្តស៊េរីថ្មីនេះ គំនិតទៅលើផ្នែកបច្ចេកទេសរបស់វាផងដែរ។ ខ្ញុំគិតថា យើងបានរកឃើញនូវគំនិតដ៏អស្ចារ្យសម្រាប់រថយន្ត SUVs ដ៏ពិតប្រាកដនេះ និងការជម្រុញអោយអ្នកប្រើប្រាស់រថយន្ត SUV ជាច្រើននាក់អោយទិញរថយន្តនេះ ប៉ុន្តែវាក៏មានការផ្លាស់ប្តុរជាច្រើនទៀតផងដែរទៅលើគំនិតនៃរថយន្តនេះបើធៀបជាមួយនឹងរថយន្ត SUVs ដែលមានស្រាប់នៅលើទីផ្សារនោះ។”

រូបភាពពាណិជ្ជកម្ម
no-alternative title

 

Purosangue នឹងក្លាយជារថយន្តជំនាន់ថ្មីរបស់ក្រុមហ៊ុន Ferrari ដែលប្រើប្រាស់នូវម៉ាស៊ីន V6, V8 និង V12 ដែលមានភ្ជាប់ ឬមិនមានភ្ជាប់ជាមួយនឹងប្រព័ន្ធ hybrid នោះ។ តាមការបញ្ជាក់របស់ Autocar នោះ រថយន្ត Purosangue នេះនឹងមានកៅអីអង្គុយ ៤ នាក់ជាមួយនឹងសមត្ថភាពដ៏ខ្លាំងក្លាសម្រាប់បើកបរនៅលើស្ថានភាពផ្លូវពិបាកៗនោះ។ របាយការណ៍ជាច្រើនកាលពីពេលមុននេះអះអាងថា រថយន្ត Purosangue នឹងមានភ្ជាប់ជាមួយនឹង V8 ខណៈពេលដែល Autocar អះអាងថា រថយន្ត SUV នេះនឹងមានការតម្លើងជាមួយនឹងប្រព័ន្ធ Hybrid របស់ SF90 Stradale រួមជាមួយនឹងម៉ូទ័រចំនួន 3 ទៀតនិង turbocharged V6 ផងដែរ។

រថយន្ត SUVs គឺជាផ្នែកមួយនៃក្រុមហ៊ុនផលិតរថយន្ត Ferrari ដែលមានការពង្រឹងទៅលើផ្នែកខាងក្នុងរបស់វាកាន់តែខ្លាំងក្លាបំផុត។ លោក Leiters និយាយថា “បើនិយាយអំពីទំហំខាងក្នុងវិញនោះ តើយើងអាចធ្វើការវាស់បានដោយរបៀបណាថាវាពិតជាមានភាពងាយស្រួលក្នុងការប្រើប្រាស់ និងផាសុកភាពនោះ? តើត្រូវធ្វើការឌីស្សាញនូវទម្រង់ស្ព័រចូលយ៉ាងម៉េចទៅសម្រាប់រថយន្តនេះ? តើអ្វីទៅជា PNA សម្រាប់រថយន្ត Ferrari នេះ ដែលផ្តល់នូវផាសុកភាពបំផុតនោះ? អ្វីដែលយើងធ្វើគឺអោយរថយន្តនេះមានអ្វីដែលប្លែក និងអស្ចារ្យបំផុត”៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន