no-alternative title

ចង់ដឹងទេថា Huawei Mate 30 RS Porsche Design មានលក្ខណៈសម្បត្តិអស្ចារ្យយ៉ាងណាទេ? តោះតាមដានជាមួយខ្ញុំ...!

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei និងម៉ាកយីហោថ្នាក់ប្រណិត Porsche Design ពេលនេះបានបញ្ចេញជាផ្លូវការនូវស្មាតហ្វូនស៊េរីថ្មីដែលមានឈ្មោះហៅថា Porsche Design Huawei Mate 30 RS ។ ស្មាតហ្វូនស៊េរីថ្មីដ៏ស្រស់ស្អាតនេះ មានភ្ជាប់ជាមួយនឹងអេក្រង់ OLED ថ្មី កម្លាំងម៉ាស៊ីនដ៏ខ្លាំងក្លា ប្រព័ន្ធកាមេរ៉ាថ្មីជាមួយនឹងការឌីស្សាញរូបរាងដ៏ប្រណិតបំផុតគ្មានគូប្រៀបនោះទេ។ សម្រាប់ម៉ូឌែលដ៏ប្រណិតនេះ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺមានការផលិតឡើងជាមួយនឹងស្បែកដ៏ស្រស់ស្អាតដ៏ប្រណិតដែលមានការរួមបញ្ចូលគ្នាជាមួយនឹងកញ្ចក់ដ៏រលើបរលោង និងលោហធាតុថែមទៀត។ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ក៏ធ្វើការរៀបចំទៅលើ UI ថ្មីដែលធ្វើអោយស្មាតហ្វូននេះកាន់តែមានភាពលេចធ្លោថែមទៀតជាមួយនឹងការឌីស្សាញផ្នែកខាងក្រៅដ៏ស្រស់ស្អាតបំផុតនោះ។

ស្មាតហ្វូនស៊េរីថ្មី Huawei Mate 30 RS នេះមានអេក្រង់ទំហំ 6.53-inch Horizon OLED display ដែលមានកម្រិតគែមអេក្រង់កោងដល់ទៅ 88 ដឺក្រេជាមួយនឹងកម្រិតភាពច្បាស់ FHD+ (2400 x 1176) និងការបញ្ចូលនូវប្រព័ន្ធសំលេងដ៏ពិរោះរណ្តំចិត្តថែមទៀត។ ស្មាតហ្វូននេះមានភ្ជាប់ជាមួយនឹងបន្ទះឈីប Kirin 990 (5G) processor ជាមួយនឹងរ៉េមទំហំ 12GB RAM + 512GB Internal Storage (អាចធ្វើការបន្ថែមនូវម៉េមូរីខាងក្រៅបានថែមទៀត)។  ក្រុមហ៊ុន Huawei ក៏ធ្វើការតម្លើងនូវប្រព័ន្ធកាមេរ៉ា 4 គ្រាប់ Leica Quad ដែលមានទំហំ 40MP aperture SuperSensing (f/1.7 aperture) + 40MP SuperSensing (f/1.5 aperture) + 8MP Telephoto (f/2.4 aperture) ជាមួយនឹងមុខងារ 3X optical zoom + 3D depth-sensing ថែមទៀត។ ស្មាតហ្វូន Mate 30 RS នេះអាចធ្វើការថតវីដេអូ Bokeh, 720p super slow mo នៅក្នុងកម្រិត 7680fps, 4K Time-lapse, Ultra high definition Night photography, Ultra wide-angle និងមុខងារ AI ថែមទៀត។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

សម្រាប់ផ្នែកខាងមុខរបស់ស្មាតហ្វូននេះ វាមានកាមេរ៉ាមួយគ្រាប់ 32MP (f/2.0 aperture) selfie រួមជាមួយនឹងកាមេរ៉ា 3D depth-camera សម្រាប់បច្ចេកវិទ្យាដោះសោរដោយស្កេនមុខ Face Unlock, Ambient Light និង Proximity sensors រួមជាមួយនឹងសេនស័រ Gesture sensor សម្រាប់មុខងារ Air Gestures ផងដែរ។ ស្មាតហ្វូន Huawei Mate 30 RS ដំណើរការនូវស្បែក EMUI 10 ផ្អែកនៅលើប្រព័ន្ធប្រតិបត្តិការ Android 10 ។ វាមានថាមពលថ្មដែលមានទំហំ 4500mAh ជាមួយនឹងបច្ចេកវិទ្យា 40W HUAWEI SuperCharge និងបច្ចេកវិទ្យាឥតខ្សែ 27W Wireless SuperFast Charger ថ្មីថែមទៀតផង (ប៉ុន្តែអ្នកត្រូវទិញដាច់ដោយឡែក)។

ស្មាតហ្វូននេះមានវិមាត្រ 158.1 x 73.1 x 9.3mm និងមានទម្ងន់ត្រឹមតែ 198g ។ ស្មាតហ្វូននេះមាន ២ ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺពណ៌ខ្មៅ និងពណ៌ក្រហម។ ស្មាតហ្វូន Huawei Mate 30 RS នេះភ្ជាប់ជាមួយនឹងសេនស័រស្កេនក្រយ៉ៅដៃក្រោមអេក្រង់ និងមុខងារ IP68 សម្រាប់ការពារទឹក និងធូលីថែមទៀត។ ស្មាតហ្វូន Mate 30 RS អាចធ្វើការចែករំលែកថាមពលជាមួយនឹងស្មាតហ្វូនផ្សេងទៀតតាមរយៈបច្ចេកវិទ្យា reverse wireless charging ថែមទៀតផង៕

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន